មន្ត្រីក្រសួងព័ត៌មានកម្ពុជា ចូលរួមបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពក្នុងការ​សរសេរ​ព័ត៌មានបែបស៊ើបអង្កេត នៅទីក្រុងហូជីមិញ

15:09 2019/08/19

មន្រ្ដីក្រសួងព័ត៌មានកម្ពុជា បានចូលរួមបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាព និងទទួលបាននូវវិធី​​សាស្ត្រក្នុងការសរសេរព័ត៌មាន​បែប​​ស៊ើប​​​អង្កេត​ ដើម្បីផ្លាស់ប្ដូរចំណេះដឹង ​និងបទពិសោធន៍​ទៅវិញទៅ​មកជាមួយភាគីវៀតណាម។

មន្ត្រីក្រសួងព័ត៌មានកម្ពុជា ចូលរួមបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពក្នុងការ​សរសេរ​ព័ត៌មានបែបស៊ើបអង្កេត នៅទីក្រុងហូជីមិញ

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីវិធីសាស្រ្ដសរសេរព័ត៌មានបែបស៊ើបអង្កេត កាលពី នៅព្រឹកថ្ងៃទី១​៩ ​ខែសី​ហា​ ឆ្នាំ​២០១​៩​​ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដោយមានការ​អញ្ជើញចូលរួមពីឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សា និង​ជាអគ្គ​នាយ​ករង នៃអគ្គនាយ​កដ្ឋាន​រដ្ឋ​បាល និង​ហិរញ្ញវត្ថុ ក្រសួងព័ត៌មានកម្ពុជា និង ឯកឧត្តម Luu Dinh Phuc (លីវ ឌិញហ្វ៊ូក) អគ្គនា​យក នៃ​អគ្គ​នាយ​កដ្ឋា​ន​សារ​ព័ត៌​មាន នៃក្រសួងព័ត៌មាន និងទូរ​គម​នាគមន៍វៀតណាម ​លោក Tu Luong (តឺ លឿង) អនុប្រធានមន្ទីរព័ត៌មាន​ទីក្រុងហូជីមិញ និងលោកគ្រូ អ្នកគ្រូ បង្គោលចំនួន ២ រូប ។

ឯកឧត្តម ជ្រីម ឆេងលីម ទីប្រឹក្សា និង​ជាអគ្គ​នាយ​ករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និង​ហិរញ្ញវត្ថុនៃ ក្រ​សួ​ង​ព័​ត៌​មានកម្ពុជាបានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាល​ជំនាញ​វិជ្ជា​ជីវៈក្នុងការសរសេរស​ម្រាប់​អ្នក​សារព័ត៌​មាន​កម្ពុជា​នេះ គឺពិតជាមានសារៈសំខាន់ខ្លាំង​​ណាស់ ក្នុងន័យចែករំលែកនូវពុទ្ធិ ដើម្បីពង្រឹង និងពង្រីក​កម្រិត​សមត្ថ​ភាព ជំនាញ វិជ្ជាជីវៈ​ដល់​សិក្ខាកាមជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌក្រសួងព័ត៌មាន។ ឯកឧត្ដមបន្ដថា ការបណ្ដុះ បណ្ដាលនេះ គឺដើម្បីឱ្យទទួលបា​ន​នូវ​អ្វីដែលប្លែក លឿន ទុកចិត្តបានពេលណា ទីណាក៏បាន ដែលនេះជាពាក្យស្លោករបស់ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ជានិច្ចកាល ឯកឧត្តម តែងតែបានលើកឡើង និងផ្តាំផ្ញើដល់បងប្អូនរួម​អាជីព​អ្នក​កា​សែត សារព័ត៌មាន ទាំងអស់។ ឯកឧត្តមបានបន្តទៀតថា នេះពុំមែនជាលើកទី១ ហើយក៏មិនមែនជាវគ្គចុង​ក្រោយដែរ សម្រាប់អគ្គនាយក​ដ្ឋានសារ​ព័ត៌​មានវៀតណាមបានរៀបចំបណ្តុះបណ្តាលជូន​សិក្ខាកាមកម្ពុជាយើងនោះឡើយ ពោលគឺយើងបាន​សហកា​ររៀបចំឱ្យ​មានវគ្គបណ្តុះ​បណ្តាលសម្រាប់ផ្នែក IT និងវគ្គរាប់ទាំងពេលនេះ។ 

ទន្ទឹមនេះ ភាគីមិត្តវៀ​ត​ណា​ម តែងតែ​ពិនិត្យមើលស្ថានភាព និងតម្រូវការជាក់ស្តែងក្នុងការជ្រើសរើសប្រធានប​ទសម្រាប់​វគ្គ​បណ្តុះ​​ប​ណ្តាលជំនាញវិជ្ជាជីវៈជូនដល់កម្ពុជាទៅតាមសិក្ខាកាម ស្របតាមបរិបទសង្គម សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍរបស់កម្ពុជា។ ឯកឧត្ដមបានលើកឡើងថា អ្វីដែលពិសេសនោះគឺ​ប្រធានបទ​សម្រាប់វគ្គបណ្តុះប​ណ្តាល​នា​ឆ្នាំនេះ គឺវិធីសា​ស្ត្រ​សរសេរព័ត៌មានបែបស៊ើបអង្កេត ដែលជា​ប្រធាន​បទ​ដ៏ល្អ មានសារៈសំខាន់សម្រាប់​បង​ប្អូ​នយើង ដើម្បីយើងដឹងថាគួរសរសេរ​បែបណា​ស​ម្រាប់ព័​ត៌មាន​ប្រ​ភេ​ទនេះ ​ជួនកាលមានព័ត៌មាន​មួយចំ​នួន​មិន​មែន​យើង​សុទ្ធតែអាច​សរសេរ​ត្រង់ៗ ឬតាមរឿងរ៉ាវដែល​កើត​ឡើ​ងភ្លាមៗ នោះបានទេ ដោយ​ទាម​ទារ​​ឱ្យយើង​តាមដាន ស្រាវជ្រាវរកប្រភព ឬអង្គហេតុដែលនៅពីក្រោយរឿងនោះ ហើយហេតុការណ៍​ខ្លះទៀ​ត​កើតឡើងភ្លាមៗ ។ ជាមួយគ្នានេះ យើងប្រញ៉ាប់សរសេរដោយមិនបានប្រមូលអស់ ឬគ្រប់​ជ្រុង​ជ្រោយនៃ​បញ្ហាទាំ​ងនោះបាននៅឡើយ អ៊ីចឹងតើយើងគួរសរសេររបៀបម៉េច ដើម្បី​កុំគេចាប់ថ្នាក់ ឬបង្កកំហុស ដែលអា​ចប្រ​ឈម​​មុខ​ផ្លូវ​ច្បាប់ជាធរមាននោះ។ដែលនេះ​ហើយជា​អ្វី​ដែល​សិក្ខាកាម​យើង​ទាំ​ងអស់នឹងទទួ​ល​បាន​នៅ​ក្នុង​​វគ្គបណ្តុះបណ្តាលនេះ។

ឯកឧត្តម  លីវ ឌិញហ្វ៊ូក(Luu Dinh Phuc) អគ្គនាយក នៃអគ្គនាយកដ្ឋានសារព័ត៌មាន នៃក្រសួង​ព័ត៌​មាន និងទូរគមនាគមវៀតណាមបានបញ្ជាក់ថា ធ្វើជាអ្នកសារ​ព័ត៌មាន​បែប​ស៊ើបអង្កេ​ត​ទាម​ទារឱ្យមានការខិតខំស្វិតស្វាញបំផុត ក្លាហាន រកចំណុច​សត្យានុម័ត ច្បាស់​លាស់ និងទទួល​បាន​ព័ត៌​មាន​លម្អិត ច្បា​ស់​លាស់ មុននឹងផ្សព្វផ្សាយ។

យោងតាមខ្លឹមសារនៃអនុសារណៈរបស់គណៈកម្មការចំរុះកម្ពុជា-វៀតណាម ស្តីពីកិច្ច សហប្រតិបត្តិការ សេដ្ឋ​កិច្ច វប្បធម៌ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលក្នុងនោះក៏​មានកិច្ចស​ហប្រ​តិបត្តិ​ការរវាង​ក្រសួងព័ត៌​មាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងព័ត៌មាននៃ សាធារណរដ្ឋ សង្គមនិយម​វៀតណាម សម្រាប់​ឆ្នាំ២​០១​៦ ដល់២០២០។

សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រសួងព័ត៌មាន និងទូរគមនាតមវៀត​ណាម តែងតែរៀប​ចំវគ្គ​បណ្តុះបណ្តាលរយៈពេលខ្លីជូនសិក្ខាកាមជាមន្ត្រីរាជការក្រសួងព័ត៌មាន​កម្ពុជា ដោយក្នុង វគ្គ​មាន​ចំនួន៣០រូប៕  

(ប្រភព៖ akp.gov.kh)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll