ពានរង្វាន់ថ្នាក់ជាតិអំពីព័ត៌មានកិច្ចការបរទេសឆ្នាំ ២០១៩៖ អ្នកនិពន្ធនិងក្រុមអ្នកនិពន្ធបរទេសចំនួន ៣០បានចូលរួមផងដែរ

13:10 2019/06/07

យុគសម័យ - នាថ្ងៃទី ៧ ខែមិថុនា ឆ្នាំ ២០១៩ គណៈកម្មាធិការឃោសនាអប់រំមជ្ឈិមនិងគណៈកម្មាធិការទទួលបន្ទុកការងារព័ត៌មានកិច្ចការបរទេសមជ្ឈិម បានរួមសហការជាមួយទីភ្នាក់ងារព័ត៌មានវៀតណាម (TTXVN) និងអង្គភាពពាក់ព័ន្ធនានា ដើម្បីរៀបចំពិធីប្រគល់ពានរង្វាន់ថ្នាក់ជាតិ ស្តីពីព័ត៌មានកិច្ចការបរទេសឆ្នាំ ២០១៨។

ពានរង្វាន់ថ្នាក់ជាតិអំពីព័ត៌មានកិច្ចការបរទេសឆ្នាំ ២០១៩៖ អ្នកនិពន្ធនិងក្រុមអ្នកនិពន្ធបរទេសចំនួន ៣០បានចូលរួមផងដែរ
នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញប្រគល់ពានរង្វាន់សម្រាប់អ្នកនិពន្ធដែលឈ្នះរង្វាន់ (រូបថតៈ Pham Hung)

នេះជាលើកទី៥ ដែលពានរង្វាន់ថ្នាក់ជាតិអំពីព័ត៌មានកិច្ចការបរទេស ត្រូវបានប្រារព្ធធ្វើឡើង។ ហើយលើកនេះ សារព័ត៌មាននៃសម្ព័ន្ធសមាគមមិត្តភាពវៀតណាម ទទួលបានរង្វាន់ចំនួនពីរផងដែរ។ ជាក់ស្តែងគឺ ស្នាដៃ “ពីគ្មានកងទ័ពទៅដល់គ្មានការប្រយុទ្ធ” ជាស្នាដៃនៃទស្សនាវដ្តីវៀតណាម-អាមេរិក ទទួលបានរង្វាល់លេខពីរ និងស្នាដៃ “ស្ត្រីអាមេរិកជាមួយនឹងសេចក្តីប្រាថ្នាធ្វើឲ្យតំបន់ដីមួយរស់រានមានជីវិតឡើងវិញ”  ជាស្នាដៃរបស់ទស្សនាវដ្តីមិត្តភាព ដែលបានឈ្នះពានរង្វាន់លើកទឹកចិត្ត។

អញ្ជើញចូលរួមក្នុងពិធីប្រគល់ពានរង្វាន់មានវត្តមាន នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc; ប្រធានគណៈ កម្មាធិការឃោសនានិងអប់រំមជ្ឈិម និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកព័ត៌មានកិច្ចការបរទេស លោក  Vo Van Thuong រួមទាំងថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាច្រើន; តំណាងភ្នាក់ងារព័ត៌មាន សារព័ត៌មាន ភ្នាក់ងារបោះពុម្ភនិងអ្នកឈ្នះរង្វាន់ផងដែរ។

គណៈចាត់តាំងបានជ្រើសរើសស្នាដៃឆ្នើមចំនួន ៩០ ដើម្បីលើកតម្កើងក្នុងពិធីប្រគល់ពានរង្វាន់ថ្នាក់ជាតិអំពីព័ត៌មានកិច្ចការបរទេស ឆ្នាំ ២០១៨ រួមមាន រង្វាន់លេខមួយ មានចំនួន ៨រង្វាន់; រង្វាន់លេខពីរ មានចំនួន ១៧រង្វាន់; រង្វាន់លេខបី មានចំនួន ២៥ រង្វាន់និងរង្វាន់លើកទឹកចិត្តមានចំនួន ៤០រង្វាន់។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញប្រគល់ពានរង្វាន់សម្រាប់អ្នកនិពន្ធដែលឈ្នះរង្វាន់ (រូបថតៈ Pham Hung)

ពានរង្វាន់ថ្នាក់ជាតិអំពីព័ត៌មានកិច្ចការបរទេសឆ្នាំ ២០១៨ បានទាក់ទាញការចូលរួមរបស់អ្នកនិពន្ធ ក្រុមអ្នកនិពន្ធ មកពីស្ថាប័នសារព័ត៌មានមជ្ឈិមចំនួន ១៣០ និងភ្នាក់ងារបោះពុម្ភចំនួន ១២​ ទូទាំងប្រទេស រួមទាំងអ្នកជំនាញ; អ្នកសារព័ត៌មានបរទេសនិងជនវៀតណាមនៅឯបរទេសទៀតផង។

យោងតាមការវាយតម្លៃរបស់គណៈចាត់តាំង គឺស្នាដៃចូលរួមការប្រឡងលើកនេះ មានគុណភាពខ្ពស់ ទាំងប្រធានបទ និងខ្លឹមសារដ៏សម្បូរបែប ដោយផ្តោតសំខាន់ទៅលើគ្រប់ជ្រុងជ្រោយនៃការងារព័ត៌មានកិច្ចការបរទេស ជាពិសេស គឺធានាការផ្សាយព័ត៌មានទាន់ហេតុការណ៍ ដើម្បីមិត្តភក្តិអន្តរជាតិ ជនវៀតណាមនៅឯបរទេស អាចជ្រាបពីព្រឹត្តិការណ៍នយោបាយនិងកិច្ចការបរទេសសំខាន់ៗរបស់ប្រទេសជាតិ។ មិនត្រឹមតែប៉ុណ្ណោះ រូបភាពទឹកដីនិងមនុស្សវៀតណាមដ៏ស្រស់ស្អាតរួសរាយរាក់ទាក់ក៏ត្រូវបានឆ្លុះបញ្ចាំងតាមគ្រប់ទិដ្ឋភាពនៃព័ត៌មានកិច្ចការបរទេសផងដែរ។

អត្ថបទសរសេរនិងអត្ថបទស្រាវជ្រាវមួយចំនួន ត្រូវបានចុះផ្សាយនៅក្នុងទស្សនាវដ្តីមានកិត្យានុ ភាពរបស់បរទេសដែល ជួយរួមចំណែកធ្វើឲ្យមិត្តភក្តិអន្តរជាតិនិងសហគមន៍ជនវៀតណាមនៅក្រៅប្រទេស  យល់ច្បាស់ពីទស្សនៈ គោលការណ៍ណែនាំនិងគោលនយោបាយកិច្ចការបរទេសរបស់បក្ស និងរដ្ឋវៀតណាម។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញប្រគល់ពានរង្វាន់សម្រាប់អ្នកនិពន្ធដែលឈ្នះរង្វាន់ (រូបថតៈ Pham Hung)

ជាពិសេស ពានរង្វាន់នេះក៏បានទាក់ទាញការចូលរួមរបស់អ្នកនិពន្ធនិងក្រុមអ្នកនិពន្ធបរទេសនិងជនវៀតណាមនៅឯបរទេស ដូចជា Yuri A.Denisovich - អ្នកយកព័ត៌មាននៃទីភ្នាក់ងារ TASS (រុស្ស៊ី) ) ប្រចាំនៅនៅវៀតណាម; Youngkyu Min - អ្នកយកព័ត៌មាននៃទីភ្នាក់ងារយ៉ុនហាប (កូរ៉េខាងត្បូង); Sh. Batbold - D Sainbayar - អ្នកយកព័ត៌មាននៃទីភ្នាក់ងារសារព័ត៌មានម៉ុងហ្គោលីប្រចាំនៅវៀតណាម; អ្នកសារព័ត៌មាន Mariela Valenzuela Pérez, Alberto Salazar (គុយបា) និងប្រធានគណៈកម្មាធិការសាមគ្គីភាពឥណ្ឌា - វៀតណាម Geetesh Sharma ជាដើម។

អញ្ជើញថ្លែងមតិក្នុងពិធីប្រគល់ពានរង្វាន់ នាយករដ្ឋមន្ត្រីវៀតណាម លោក  Nguyen Xuan Phuc បានអបអរសាទរជោគជ័យនៃពានរង្វាន់ទូទាំងប្រទេសអំពីព័ត៌មានកិច្ចការបរទេសឆ្នាំ ២០១៨ រួមទាំង អ្នកនិពន្ធនិងក្រុមអ្នកនិពន្ធដែលទទួលបានពានរង្វាន់លើកនេះ ជាពិសេស គឺកោតសរសើរចំពោះគណៈចាត់តាំង ដែលបានរួមចំណែកសកម្មប្រកបដោយប្រសិទ្ធភាពផងដែរ។

លោកនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ឆ្នាំ ២០១៩ គឺជាឆ្នាំដ៏ជោគជ័យមួយសម្រាប់បញ្ចប់ផែនការ ៥ ឆ្នាំ ២០១៦ - ២០២០ ហើយក៏ជាឆ្នាំដែល បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល បានប្រារព្ធនូវព្រឹត្តិការណ៍ដ៏សំខាន់ជាច្រើន។ ស្ថានភាពនៃពិភពលោកនិងតំបន់នៅតែបន្តមានការផ្លាស់ប្តូរមិនអាចទាយទុកជាមុនបាន ដែលដាក់ចេញឲ្យមានព័ត៌មានបរទេសនូវបញ្ហាប្រឈមមុននិងការសាកល្បងជាច្រើនផងដែរ។

ទិដ្ឋភាពនៃពិធីប្រគល់ពានរង្វាន់ព័ត៌មានកិច្ចការបរទេសឆ្នាំ ២០១៨ (រូបថតៈ Pham Hung)

ហេតុដូច្នេះ ភ្នាក់ងារដែលទទួលបន្ទុកការងារព័ត៌មានកិច្ចការបរទេស ត្រូវផ្តោតលើការបង្កើនការយល់ដឹងអំពីតួនាទីនិងសារៈសំខាន់នៃការងារព័ត៌មានកិច្ចការបរទេស។  ម្យ៉ាងវិញទៀត ត្រូវពង្រីកកម្លាំងពលំជាតិ ក្នុងដំណើរការបើកទូលាយកិច្ចសហប្រតិបត្តិការនិងធ្វើសមាហរណកម្មអន្តរជាតិ ជាពិសេស លើកទឹកចិត្តអ្នកនិពន្ធនិងអ្នកយកព័ត៌មាន ដើម្បីនិពន្ធឡើងនូវស្នាដៃព័ត៌មានកិច្ចការបរទេសប្រកបដោយគុណភាពខ្ពស់។

ទន្ទឹមជាមួយគ្នានោះ ណែនាំនិងផ្សព្វផ្សាយនូវរូបភាពទឹកដី និងមនុស្សវៀតណាម ក៏ដូចជា ប្រពៃណីវប្បធម៌ សក្តានុពលក្នុងការទាក់ទាញការវិនិយោគ រួមទាំងការអភិវឌ្ឍន៍ទេសចរណ៍របស់វៀតណាមដល់មិត្តភក្តិអន្តរជាតិនិងជនវៀតណាមនៅឯបរទេសទៀតផង៕


 

(អត្ថបទ Pham Hung)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll