ពិធីសម្ពោធទីស្នាក់ការសមាគមខ្មែរ - វៀតណាម នៅខេត្តកោះកុង

17:46 2020/12/19

យុគសម័យ -នៅថ្ងៃទី ១៨ ខែធ្នូ សមាគមខ្មែរ - វៀតណាមនៃខេត្តកោះកុង បានរៀបចំពិធីសម្ពោធទីស្នាក់ការ សាខាខេកោះកុង។ ក្នុងឱកាសនេះដែរ ថ្នាក់រៀនភាសាវៀតណាមសំរាប់កុមារកម្ពុជាមានដើមកំណើតវៀតណាមក៏ត្រូវបានដាក់ឱ្យដំណើរការផងដែរ។-

ពិធីសម្ពោធទីស្នាក់ការសមាគមខ្មែរ - វៀតណាម នៅខេត្តកោះកុង

ទីស្នាក់ការសមាគមន៍ខ្មែរ  - វៀតណាមបានសម្ពោធ

ថ្លែងមតិនៅក្នុងពិធីនេះ លោកអគ្គកុងស៊ុល Vu Ngoc Ly បានកោតសរសើរស្មារតីសាមគ្គីភាពរបស់ប្រជាជនខ្មែរមានដើមកំណើតវៀតណាមនិងគណៈកម្មាធិការនៃសមាគមន៍ខ្មែរ -វៀតណាមនៃខេត្តកោះកុងដែលបានជួយគ្នាទៅវិញទៅមក ដើម្បីជំនះរាល់ពេលលំបាកដែលបង្កឡើងដោយការរីករាលដាលនៃជំងឺ Covid-19 និងគ្រោះមហន្តរាយធម្មជាតិនិងទឹកជំនន់។

លោកអគ្គកុងស៊ុល Vu Ngoc Ly បានមានប្រសាសន៍ថាពិធីសម្ពោធថ្ងៃនេះគឺជាព្រឹត្តិការណ៍ដ៏មានអត្ថន័យសម្រាប់សហគមន៍ខ្មែរ  - វៀតណាមនៅតំបន់នោះ។ ទីស្នាក់ការរបស់សមាគមបានកសាងធំទូលាយដែលជួយប្រជាជនរៀបចំសកម្មភាពសហគមន៍យ៉ាងសកម្ម។ ជាពិសេស ការបន្ថែមថ្នាក់បានធ្វើឱ្យកុមារខ្មែរមានដើមកំណើតវៀតណាម នៅតំបន់នោះអាចរៀនភាសានិងវប្បធម៌របស់ប្រទេសជាតិបានល្អប្រសើរ។

 

កុមារខ្មែរមានដើមកំណើតវៀតណាមជាច្រើនចុះឈ្មោះក្នុងថ្នាក់។កុមារខ្មែរមានដើមកំណើតវៀតណាមជាច្រើនចុះឈ្មោះក្នុងថ្នាក់។

ថ្នាក់នេះបានទទួលការចាប់អារម្មណ៍និងគាំទ្រពីអង្គភាពជាច្រើនដែលក្នុងនោះស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានឧបត្ថម្ភតុនិងកៅអីចំនួន ២៥ ឈុត។ ស្ថានអគ្គកុងស៊ុលប្រចាំខេត្តព្រះសីហនុបានផ្តល់សៀវភៅសិក្សានិងសៀវភៅកំប្លែងជាង ៥០ ក្បាលដល់កុមារ។  ក្នុងឱកាសបើកថ្នាក់រៀននេះ អ្នកគ្រូ Duong Kim Hueដបានចែករំលែកថា ដំបូង កុមារចំនួន ២០ នាក់បានចុះឈ្មោះរៀនភាសាវៀតណាមនៅទីនេះ។ ឪពុកម្តាយរបស់ពួកគេរំពឹងថាកូន ៗ រៀនភាសានិងវប្បធម៌វៀតណាមបានល្អ ដើម្បីអនាគតនឹងចូលរួមចំណែកក្នុងការកសាងនិងអភិវឌ្ឍទាំងប្រទេសកម្ពុជានិងប្រទេសវៀតណាម ផងដែរ./.

(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: Nhan Dan)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll