ពិធីប្រគល់សំភារៈការិយាល័យចាំបាច់ដល់ស្ថានទូតកម្ពុជាប្រចាំ​នៅវៀតណាម

09:23 2020/12/17

យុគសម័យ - នារសៀលថ្ងៃទី ១៦ ខែធ្ នូស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមបានទទួលសំភារៈការិយាល័យនិងអំណោយមួយចំនួនពីលោក ង្វៀនវ៉ាន់ហុង អនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា និងជាអនុប្រធានសាជីវកម្មអន្តរជាតិ Phuong Hoang Group អញ្ជើញប្រគល់ជូន។

ពិធីប្រគល់សំភារៈការិយាល័យចាំបាច់ដល់ស្ថានទូតកម្ពុជាប្រចាំ​នៅវៀតណាម
ទិដ្ឋភាពនៃពិធីនេះ

ក្នុងបរិយាកាសស្និទ្ធស្នាល ឯកអគ្គរដ្ឋទូតកម្ពុជាប្រចាំនៅប្រទេសវៀតណាមលោក ចាយ ណាវុធ បុគ្គលិកនិងមន្រ្តីស្ថានទូតបានទទួលអំណោយដោយផ្ទាល់ពីក្រុមហ៊ុននេះរួមមានទូរទស្សន៍ខ្នាតធំមួយចំនួន កុំព្យូទ័រដាក់តុ ម៉ាស៊ីនចម្លង ម៉ាស៊ីនព្រីនធ័រនិងឧបករណ៍ការិយាល័យចាំបាច់ផ្សេងៗទៀតផងដែរ។

តាងនាមបុគ្គលិកនិងមន្ត្រីស្ថានទូត ឯកអគ្គរដ្ឋទូតចាយណាវុធបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ង្វៀនវ៉ាន់ហុងប្រធានសាជីវកម្មអន្តរជាតិ Phuong Hoang Group ក៏ដូចជាសមាគមមិត្តភាពវៀតណាម - កម្ពុជាចំពោះអំណោយដែលមានអត្ថន័យនេះ។ លោកឯកអគ្គរដ្ឋទូតចាយណាវុធ បានជឿជាក់ថាសមភារៈការិយាល័យចាំបាច់ទាំងនេះនឹងបង្កើតល័ក្ខខ័ណ្ឌការងារអំណោយផលដល់មន្រ្តីនិងនិយោជិកនៃស្ថានបេសកកម្មការទូតកម្ពុជាប្រចាំនៅទីក្រុងហាណូយ។

ក្នុងពិធីនេះដែរ លោក ង្វៀនវ៉ាន់ហុង អនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជា និងជា ប្រធានក្រុមហ៊ុន Phuong Hoang Group  បានចែករំលែកថាអំណោយខាងលើគឺជាមនោសញ្ចេតនារបស់លោកផ្តាល់ខ្លួន ក៏ដូចជារបស់បុគ្គលិកនៃ ក្រុមហ៊ុន Phuong Hoang Group  ដែលបានគាំទ្រជូនស្ថានទូតកម្ពុជា ដោយសង្ឃឹមថានឹងជួយដល់ការងាររបស់បុគ្គលិកនិងមន្ត្រីស្ថានទូតកម្ពុជា ព្រមទាំងបង្ហាញពីបំណងចង់ជួយគ្ទៅវិញទៅមកដោយមានសកម្មភាពជាក់ស្តែងជាច្រើនបំផុត។

ក្នុងឱកាសនេះ ក្នុងនាមសមាគមមិត្តភាពវៀតណាម - កម្ពុជា និងក្រុមហ៊ុន Phuong Hoang Group លោកង្វៀនវ៉ាន់ហុងបានផ្ញើសារជូនពរឆ្នាំថ្មីសកលដល់ឯកអគ្គរដ្ឋទូតចាយណាវុធ មន្ត្រីនិងបុគ្គលិកនៃស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: cand.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll