
អញ្ជើញថ្លែងនៅក្នុងពិធីបុណ្យបណ្តែតប្រទីព ឧបនាយករដ្ឋមន្ត្រីរដ្ឋាភិបាល លោក Pham Binh Minh បានសង្កត់ធ្ងន់ថា ក្នុងប៉ុន្មានថ្ងៃនេះ ប្រជាជនវៀតណាមមានកិត្តិយសដោយមានរួមជាមួយពុទ្ធសាសនិករាប់ពាន់នាក់នៅក្នុងនិងក្រៅប្រទេសនិងភ្ញៀវមកពីគ្រប់ទិសទី ដើម្បីលើកតម្កើងនូវតម្លៃដ៏ថ្លៃថ្នូរនៃមហាពិធីបុណ្យ Vesak 2019។

មហាពិធីបុណ្យ Vesak ពិតជាបានក្លាយជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងជីវិតជំនឿសាសនាដ៏សម្បូរបែបនៅក្នុងប្រទេសវៀតណាម ដែលជាមោទនភាពរបស់ពុទ្ធសាសនិកនិងប្រជាជន តែងតែអមដំណើរជាមួយប្រទេសជាតិជានិច្ច។ មហាពិធីបុណ្យ Vesak 2019 គឺជាស្ពានតភ្ជាប់ចំណេះដឹងសេចក្តីស្រលាញ់និងគំនិតជឿនលឿន ជាពិសេស ពូនជ្រុំវប្បធម៌ សន្តិភាពសម្រាប់មនុស្សជាតិទាំងអស់។

ក្នុងន័យប្រជាប្រិយ "ប្រទីព" មានន័យថាចង្កៀងផ្កា។ ពិធីបុណ្យបណ្តែតប្រទីពជាពិធីបុណ្យដែលតុបតែងដោយចង្កៀងផ្កាតែម្តង។

ពិធីបុណ្យបណ្តែតប្រទីពត្រូវបានរៀបចំឡើងដើម្បីលើកតម្កើងនូវតម្លៃខាងស្មារតីនិងវប្បធម៌ព្រលឹកវិញ្ញាណ។ ជាពិសេសនៅឯមហាពិធីបុណ្យព្រះពុទ្ធសាសនា Vesak 2019 ការបណ្តែតប្រទីពដែលមានភាពកក់ក្តៅនិងសោភ័ណភាពដែលសម្បូរទៅដោយប្រពៃណីនិងនាំមកនូវតម្លៃខាងវិញ្ញាណសំរាប់អនាគតដ៏ល្អ។

ពិធីបុណ្យនេះបានប្រព្រឹត្តទៅក្នុងលំហវប្បធម៌ព្រលឹងវិញ្ញាណ ដែលទាក់ទាញការយកចិត្តទុកដាក់របស់ពុទ្ធសាសនិកនិងប្រជាជនជាច្រើនកុះករ៕
ប្រែសម្រូលដោយស្រីពេជ្រ