ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជា

15:06 2020/07/16

យុគសម័យ - នាថ្ងៃទី ១៥ ខែកក្កដា សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Dak Lak បានបើកសន្និសីទលើកទី ៩ នីតិកាលទី៣ សម្រាប់អាណត្តិឆ្នាំ ២០១៦ - ២០២២ ដោយបូកសរុបជាបឋមក្នុងឆមាសទី១ឆ្នាំ ២០២០ ព្រមទាំងដាក់ទិសដៅភារកិច្ចសម្រាប់ឆមាសទី២នៃឆ្នាំនេះ។

ពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាមនិងកម្ពុជា
ទិដ្ឋភាពនៃកិច្ចប្រជុំនេះ

ចាប់តាំងពីដើមឆ្នាំមកទល់ពេលនេះ សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ត Dak Lak បានជំរុញការឃោសនាអំពីចំណងសាមគ្គីភាពនិងមិត្តភាពប្រពៃណីរវាងប្រជាជននៃប្រទេសទាំងពីរដោយបានប្រមូលផ្តុំប្រជាជននៅតាមតំបន់ព្រំដែននៃស្រុក Ea Sup និងស្រុក Buon Don អោយ គោរពនិងអនុវត្តតាមបទប្បញ្ញត្តិច្បាប់យ៉ាងម៉ឺងម៉ាត់ កុំរំលោភបទបញ្ជាព្រំដែន និងចូលរួមចំណែកក្នុងការថែរក្សាការពារព្រំដែនដោយសន្តិភាពនិងស្ថិរភាពផងដែរ។

សមាគមបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាពចូលរួមវិភាគទាននិងគាំទ្រមូលនិធិការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ព្រមទាំងជួយឧបតម្ថម្ភដល់សមាគមមិត្តភាពកម្ពុជា-វៀតណាម និងប្រជាជនកម្ពុជាដើមកំណើតវៀតណាមនៅឯខេត្តមណ្ឌលគីរី (កម្ពុជា) ដោយទទួលបានថវិកាជាង ៦,២ លានដុង និងផ្តល់អំណោយជាច្រើនដល់អ្នកជំនាញនិងយុទ្ធជនដែលបានស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធការពារព្រំដែនភាគនិរតីនិងបំពេញភារកិច្ចអន្តរជាតិនៅកម្ពុជា ក៏ដូចជាកម្មាភិបាលនិងយុទ្ធ ជននៃបុស្តិ៍ការពារព្រំដែនដែលឈរជើងនៅឃុំចំនួន ៤ តាមបន់ជាប់ព្រំដែនផងដែរ។ 

លើសពីនេះស្រុកនិងសមាគមទីក្រុងក៏មានសកម្មភាពប្រកបដោយអត្ថន័យនិងជាក់ស្តែងផងដែរដែលរួមចំណែកដល់ការពង្រឹងពង្រីកនិងនិងរឹតបន្តឹងទំនាក់ទំនងល្អប្រពៃរវាងប្រទេសទាំងពីរ។ សាខាសមាគមកងទ័ពការពារព្រំដែនបានជួយឧបត្ថម្ភនូវស្បៀងអាហារនិងសម្ភារៈបរិក្ខាពេទ្យ ដល់កងកម្លាំងប្រដាប់អាវុធខេត្តមណ្ឌលគីរីប្រទេសកម្ពុជា ដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដោយមានថវិកាសរុបជាង ៨៥០ លានដុង។

គួរបញ្ជាក់ទៀតថាក្នុងរយៈពេល ៦ ខែចុងឆ្នាំនេះ សមាគមមិត្តភាពវៀតណាម - កម្ពុជាខេត្ក Dak Lak បានផ្តោតយកចិត្តទុកដាក់លើការដឹកនាំនិងបង្កើនឃោសនាអំពីទំនាក់ទំនងល្អរវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងរៀបចំផែនការនិងខ្លឹមសារជាក់លាក់ក្នុងអនុស្សរណៈនៃការយោគយល់គ្នារវាងសមាគមមិត្តភាពវៀតណាម - កម្ពុជា និងសមាគមមិត្តភាពកម្ពុជា - វៀតណាមសម្រាប់ការអនុវត្តឲ្យបានយ៉ាងល្អផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: baodaklak.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll