និស្សិតឡាវនៅខេត្ត Binh Dinh ទទួយបានអាហារូបករណ៍ ៤០ កន្លែង

09:21 2019/08/06

យុគសម័យ - ក្នុងឆ្នាំសិក្សា ២០១៩-២០២០ ខេត្ត Binh Dinhនឹងផ្តល់អាហារូបករណ៍ចំនួន ៤០ កន្លែងដល់និស្សិតឡាវដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Quy Nhon និងមហាទ្យាល័យច្ចេកទេសនិងបច្ចេកវិទ្យា Quy Nhon។

និស្សិតឡាវនៅខេត្ត Binh Dinh ទទួយបានអាហារូបករណ៍ ៤០ កន្លែង
និស្សិតឡាវនៅសាកលវិទ្យាល័យ Quy Nhon

តាមនោះខេត្ត Binh Dinh បានផ្តល់អាហារូបករណ៍ពេញចំនួន ២០ កន្លែងដល់និស្សិតនៃខេត្តចំនួន ៤ នៃប្រទេសឡាវខាងត្បូងដែលកំពុងសិក្សានៅសាកលវិទ្យាល័យQuy Nhon។ ក្នុងនោះខេត្ត Attapeu ខេត្ត Sekong និងខេត្ត Champasak ទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ៥ កន្លែង។ ចំណែកខេត្ត Salavanទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ចំនួន ៣ កន្លែង និងអាហារូបករណ៍ថ្នាក់អនុបណ្ឌិតចំនួន ២ កន្លែង។

ខេត្ត Binh Dinh ក៏បានឧបត្ថម្ភអាហារូបករណ៍ ២០ កន្លែងសម្រាប់និស្សិតនៃខេត្តចំនួន ៤ របស់ប្រទេសឡាវខាងត្បូងដែលបានរៀនភ្ជាប់ពីអនុវិទ្យាល័យវិជ្ជាជីវៈរហូតដល់មហាវិទ្យាល័យច្ចេកទេសនិងបច្ចេកវិទ្យា Quy Nhon។

អាជ្ញាធរនៃភាគីទាំងពីរកំពុងសម្របសម្រួលដើម្បីជ្រើសរើសនិស្សិតស្របតាមស្តង់ដារដែលបានកំណត់។ តាមការត្រៀមទុកជាមុន និស្សិតត្រូវបានជ្រើសរើសនឹងចុះឈ្មោះចូលរៀននៅសាលានៃខេត្ត Binh Dinh នៅចុងខែកញ្ញាឆ្នាំ ២០១៩ ៕

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll