និស្សិតកម្ពុជាសប្បាយរីករាយដែលបានវិលត្រឡប់មកប្រទេសវៀតណាមវិញដើម្បីបន្តការសិក្សា

16:38 2020/07/15

នាពេលព្រឹក ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត-ម៉ុកបាយ និស្សិតកម្ពុជាចំនួនជិត៦០០នាក់បានឆ្លងចូលមកប្រទេសវៀតណាមវិញដើម្បីបន្តកម្មវិធីសិក្សានៅតាមសាកលវិទ្យាល័យ ទូទាំងប្រទេសវៀតណាម ក្រោយរយៈពេលឈប់សម្រាកដើម្បីបង្ការនិងប្រឆាំងនឹងជំងឺកូវីដ១៩។ គ្រប់ស្ថាប័នមានការពាក់ព័ន្ធនៃប្រទេសទាំងពីរបានសហការគ្នាយ៉ាងម៉តចត់ក្នុងការអនុវត្តបណ្តាវិធានការបង្ការនិងប្រឆាំងជំងឺកូវីដ១៩ដើម្បីការពារសុខភាពរបស់ក្រុមនិស្សិតទាំងនេះ។

និស្សិតកម្ពុជាសប្បាយរីករាយដែលបានវិលត្រឡប់មកប្រទេសវៀតណាមវិញដើម្បីបន្តការសិក្សា
និស្សិតកម្ពុជាសប្បាយរីករាយដែលបានវិលត្រឡប់មកប្រទេសវៀតណាមវិញដើម្បីបន្តការសិក្សា។ (រូបថត៖ VOV)

ក្នុងបទសម្ភាសសម្លេងវិទ្យុជាតិវៀតណាម VOV ឯកឧត្តម ចាយ ណាវុធ ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅវៀតណាមបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់គ្រប់ស្ថាប័នមានការពាក់ព័ន្ធរបស់ភាគីទាំងពីរកម្ពុជានិងវៀតណាមដែលបានបង្កលក្ខណៈងាយស្រួលជូនដល់ការវិលត្រឡប់មកវៀតណាមដើម្បីបន្តការសិក្សារបស់និស្សិតកម្ពុជា។

ឯកឧត្តម ចាយ ណាវុធ បានមានប្រសាសន៍ថា “ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំនិងបណ្តាស្ថាប័ននៃប្រទេសទាំងពីរដែលបានបង្កលក្ខណៈងាយស្រួលដល់ក្រុមនិស្សិតកម្ពុជាទាំងនេះអោយវិញត្រឡប់មកប្រទេសវៀតណាមវិញដើម្បីបន្តការសិក្សា។ នេះគឺជាសក្ខីភាពមួយនៃចំណងទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរ។ ចាប់តាំងពីពេលជំងឺកូវីដ១៩ផ្ទុះមក បក្ស រដ្ឋ និងប្រជាជនវៀតណាមតែងតែមានការយកចិត្តទុកដាក់ជួយឧបត្ថម្ភប្រទេសកម្ពជាក្នុងការប្រឆាំងនឹងជំងឺកូវីដ១៩នេះ”។

ប្អូន LYLY SA ដែលជានិស្សិតឆ្នាំទី៤នៅសកលវិទ្យាល័យ NGUYEN TAT THANH បាននិយាយថា៖ “ថ្ងៃនេះ ខ្ញុំមានក្តីសប្បាយរីករាយខ្លាំងដែលបានវិលត្រឡប់មកប្រទេសវៀតណាមដើម្បីបន្តការសិក្សារបស់ខ្លួន ហើយបានជួបសាលា អ្នកគ្រូលោកគ្រូ មិត្តភ័ក្រ្ត… ខ្ញុំមានក្តីជឿទុកចិត្តខ្លាំងនាពេលវិលត្រឡប់មកវៀតណាមវិញដោយសារបណ្តាស្ថាប័នមានសមត្ថកិច្ចរបស់វៀតណាមបានអនុវត្តដ៏ល្អប្រសើក្នុងការបង្ការនិងប្រឆាំងនឹងជំងឺរាលដាល”។

ជារៀងរាល់ឆ្នាំ និស្សិតកម្ពុជាទៅសិក្សានៅប្រទេសវៀតណាមមានការកើនឡើងជាបន្តបន្ទាប់ ទាំងចំនួននិងគុណភាព។ គិតត្រឹមដល់ឆ្នាំនេះ និស្សិតកម្ពុជាដែលកំពុងសិក្សានៅវៀតណាមមានចំនួនប្រមាណ៤០០០នាក់ ដែលក្នុងនោះមាន៨០០កន្លែងជាអាហារូបករណ៍។

 

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll