ជម្រុញសហគ្រាសវៀតណាមនៅកម្ពុជាឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ

13:06 2018/05/31

យុគសម័យ - ស្ថានទូតវៀតណាមប្រចំានៅកម្ពុជាបានរៀបចំសន្និសីទជួបប្រាស្រ័យវៀតណាមនៅក្ពុជាឆ្នាំ២០១៨។

ទិដ្ឋភាពនៃសន្និសីទ (រូបថតៈ vov)

នារសៀលថ្ងៃទី៣០ឧសភា ស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា បានរៀបចំសន្និសីទជួបប្រាស្រ័យ ជាមួយសហគ្រាសវៀត ណាមប្រចំានៅកម្ពុជាឆ្នាំ២០១៨។ សំដៅក្តាប់ជាប់នូវស្ថានភាព ចែករំលែកបទពិសោធនិងបង្កលក្ខណៈងាយស្រួលសម្រាប់ សហគ្រាសវៀតណាមដែលកំពុងវិនិយោគ ធ្វើអាជីវកម្មនៅកម្ពុជា។ សន្និសីទនេះបានធ្វើឡើងនៅក្នុងបរិយាកាសបើក ចំហនិងវិជ្ជមានដោយទាក់ទាញអ្នកជំនួញវៀតណាមនៅកម្ពុជាជាង ៥០ នាក់។

អញ្ជើញចូលរួមនិងថ្លែងមតិក្នុងសន្និសីទ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានអះអាងថា ទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាកំពុងមានការអភិវឌ្ឍដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ឈរលើក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអំពីវប្បធម៌ សេដ្ឋកិច្ចនិងពាណិជ្ជកម្ម។

ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅកម្ពុជា លោក Vu Quang Minh អញ្ជើញថ្លែងមតិក្នុងសន្និសីទ 

ពាណិជ្ជករវៀតណាមនៅកម្ពុជាតែងតែរក្សានិងលើកស្ទួយស្មារតីជួយគ្នាទៅវិញទៅមកនិងសាមគ្គីភាព ជាមួយគ្នាសម្របខ្លួនចូលក្នុងសង្គមប្រទេសសាមី ព្រមទាំងរួមចំណែកសកម្មទៅក្នុងការអភិវឌ្ឍប្រទេសជាតិ។ លើសពីនេះទៅទៀត ធ្វើជាស្ពានតភ្ជាប់សហគ្រាសនានាក្នុងស្រុកផងដែរ។

នៅក្នុងសន្និសីទ ទីប្រឹក្សាពាណិជ្ជកម្ម លោក Le Bien Cuong បានអះអាងថា បក្ស រដ្ឋនិងរដ្ឋាភិ បាលជានិច្ចកាល បង្កលក្ខណៈងាយស្រួលនិងលើកទឹកចិត្តឲ្យសហគ្រាសវៀតណាមនៅកម្ពុជាអភិវឌ្ឍ។ សូមគូសបញ្ជាក់ថា វិស័យសេដ្ឋកិច្ចនិងពាណិជ្ជគម្មរវាងប្រទេសទាំងពីរនាពេលកន្លងទៅទទួលបានលទ្ធផលលេចធ្លោគួរឲ្យកត់សម្គាល់។

ទីប្រឹក្សាពាណិជ្ជកម្ម លោក Le Bien Cuong

លោក Le Bien Cuong បានឲ្យដឹងថែមទៀតថា៖ “បច្ចុប្បន្ននេះ វៀតណាមឈរលំដាប់ប្រទេសកំពុង ធ្វើការវិនិយោគនៅកម្ពុជាប្រទេសកំពុងធ្វើការវិនិយោគនៅកម្ពុជា។ សហគ្រាសវៀតណាមធ្វើការវិនិយោគនៅកម្ពុជាភាគច្រើនគឺលើវិស័យកសិកម្ម ដើមឈើឧស្សាហកម្ម បន្ទាប់មកគឺវិនិយោគទៅលើសហគ្រាស អំពីសេវាកម្ម ធនគារ និងធានារ៉ាប់រងជាដើម។

សហគ្រិនបានកោតសរសើរចំពោះគំនិតផ្តួចផ្តើមនៃសន្និសីទនេះនិងបានសម្តែងនូវបំណងប្រាថ្នាចង់ បង្កើតជាសកម្ម ភាពនេះទៅជាសកម្មភាពប្រចាំ។​ សន្និសីទបានសម្តែងនូវការយកចិត្តទុកដាក់របស់រដ្ឋាភិបាលវៀតណាម ចំពោះសហ គ្រិនវៀតណាមនៅកម្ពុជាហើយនេះក៏ជាឱកាសសម្រាប់សហគ្រិនចូលរួមមតិ សំដៅកសាងគោលនយោបាយជួយឧបត្ថម្ភនិងប្រមូលផ្តុំសហគ្រាសវៀតណាមនៅកម្ពុជាប្រតិបត្តិសកម្មភាពប្រកបដោយប្រសិទ្ធភាពថែមទៀតនាពេលខាងមុខ៕

(ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll