អញ្ជើញចូលរួមពិធីមានវត្តមានរបស់ឧត្តមសេនីយ៌ទោ ប៉ែន សារន្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង និងវរសេនីយ៌ឯក Nguyen Tuan Bao ប្រធានស្នងការនយោបាយ នៃបញ្ជាកាដ្ឋានយោធាខេត្ត Long An និងលេខាបក្សភាគស្រុក Can Giuoc លោក Pham Van Bon។
គណបញ្ជាការយោធាស្រុក Can Giuoc ចុះហត្ថលេខាលើកំណត់ហេតុកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ ជាមួយតំបន់ប្រតិបត្តិការសឹករងស្វាយរៀង
នាឆ្នាំកន្លងមក ទោះបីស្ថានភាពពិភពលោក និងតំបន់មានការប្រែប្រួលយ៉ាងស្មុគស្មាញក៏ដោយ ក៏ប៉ុន្តែទំនាក់ទំនងរវាងអាជ្ញាធរ និងប្រជាជនទាំងពីរប្រទេសវៀតណាម-កម្ពុជា បានថែរក្សា ស្ថានភាពសណ្តាប់ធ្នាប់សង្គម សន្តិសុខលើខ្សែព្រំដែននៃប្រទេសទាំងពីរបានថែរក្សា។ ទន្ទឹមនឹងនោះកិច្ចសហប្រតិបត្តិការរវាងគណបញ្ជាការយោធាស្រុក Can Giuoc ជាមួយផ្នែកសឹករងក្រុងបាវិត បានរួមចំណែកយ៉ាងសកម្មធ្វើឲ្យទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធទាំងពីរនិយាយរួម ក៏ដូចជាទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅបន្ថែមទៀត។
ភាគីទាំងពីរតែងតែមានការជួបជុំ និងជួបប្រាស្រ័យទាក់ទងដើម្បីផ្លាស់ប្តូរព័ត៌មាន ស្ថានភាពពាក់ព័ន្ធដល់សន្តិសុខ សណ្តាប់ធ្នាប់ ដើម្បីបង្កើនទំនាក់ទំនងសមាគ្គីភាព មិត្តភាព កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ស្ថេរភាព និងយូរអង្វែង។ ទន្ទឹមនឹងនោះ មានការយល់ដឹងគ្នា និងមានជំនឿទុកចិត្តគ្នាទៅវិញទៅមក ជួយសម្រួលដល់កិច្ចសហប្រតិបតិ្តការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងពង្រឹងកិច្ចការការពារជាតិ សន្តិសខុរវាងប្រទេសទាំងពីរ និងតំបន់ទាំងពីរ។
ក្នុងរយះពេលខាងមុខ ភាគីទាំងពីរបន្តការជ្រួតជ្រាប អនុវត្តឲ្យបានល្អប្រសើរនូវកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការ និងបទបញ្ញាត្តនៃការចងសម្ព័ន្ធភាពរវាងគណបញ្ជាការយោធាស្រុក Can Giuoc ជាមួយផ្នែកសឹករងក្រុងបាវិត។ បង្កើនកិច្ចសហការ ផ្លាស់ប្តូរព័ត៌មាន និងរៀបចំការជួបជុំផ្លាស់វេនជាប្រចាំ ស្របតាមស្មាតីកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការ និងបទបញ្ញាត្តិនៃការចងសម្ព័ន្ធភាព។
នៅក្នុងកិច្ចប្រជុំ គណបញ្ជាការយោធាស្រុក Can Giuoc បានចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចសហប្រតិបត្តិការឆ្នាំ២០១៩ ជាមួយផ្នែកសឹករងក្រុងបាវិត ក្រោមការធ្វើសក្សីរបស់ថ្នាក់ដឹកនាំនៃភាគីទាំងពីរផងដែរ៕
(ប្រភព៖ baolongan. បកប្រែដោយសំណាង)