កាសែតអេហ្ស៊ីបសរសេរអំពីលោកប្រធាន Ho Chi Minh នៅពេលលោកប្រធាន Ho Chi Minh អញ្ជើញទៅទស្សនា នៅប្រទេសអេហ្ស៊ីប

08:23 2020/05/19

យុគសម័យ - កាសែត Egyptian Gazette បានចេញផ្សាយនៅថ្ងៃទី ១៦ ខែឧសភា ដែលចុះផ្សាយ អត្ថបទដ៏ឧឡារិកមួយ មានចំណងជើងថា“លោកប្រធាន Ho Chi Minh រូបភាពរបស់លោកប្រធាននៅប្រទេសអេហ្ស៊ីប” ។ អ្នកនិពន្ធរបស់អត្ថបទនេះ លោក Hany Abdel Fattah បានសម្តែងនូវអារម្មណ៍ល្អប្រសើរការកោតសរសើរ និងការគោរពចំពោះលោកប្រធាន Ho Chi Minh ។

កាសែតអេហ្ស៊ីបសរសេរអំពីលោកប្រធាន Ho Chi Minh នៅពេលលោកប្រធាន Ho Chi Minh អញ្ជើញទៅទស្សនា នៅប្រទេសអេហ្ស៊ីប

អត្ថបទរបស់អ្នកនិពន្ធ Hany Abdel Fattah បានសរសេរអំពីជីវប្រវត្តិ​ បុព្វហេតុ​របស់លោកប្រធាន Ho Chi Minh តួនាទីរបស់​លោកប្រធាន Ho Chi Minh ក្នុងការបង្កើតនៃបក្សកុម្មុយនិស្តវៀតណាមនិងបុព្វហេតុនៃការតស៊ូនិងការរំដោះជាតិ  រូបភាពលោកប្រធាន Ho Chi Minh នៅប្រទេសអេហ្ស៊ីប​ តាមរយៈ​ការបំពេញទស្សនកិច្ចចំនួន ៣ សើក ទៅកាន់​ប្រទេស​អេហ្ស៊ីប​ ក្នុងឆ្នាំ ១៩១១ និង ១៩៤៦ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធ​រវាង​លោក​ប្រធាន Ho Chi Minh និងប្រធានាធិបតីអេហ្ស៊ីប Gamal- Abdel-Nasser ក្នុងអំឡុងពេលនៃជីវិតរបស់គាត់។

អ្នកសារព័ត៌មាន Fattah បានសន្និដ្ឋានថា​ លោកប្រធាន Ho Chi Minh គឺជា​វីរៈ​បុរសឆ្នើម​របស់ប្រទេសវៀតណាម​ ដែលជាសកម្មជនបដិវត្តម្នាក់​ បាន​អញ្ជើញទៅ​បំពេញ​ទស្សនាកិច្ច នៅប្រទេសអេហ្ស៊ីបចំនួន ៣ លើក និងបាន​ចាក់គ្រឹះស្ថាន​សម្រាប់ទំនាក់​ទំនងនៃកិច្ចសហប្រតិបត្តិការ​ជាប្រពៃណី​រវាងប្រទេសអេហ្ស៊ីប - វៀតណាម។ អ្នកសារព័ត៌មាន Fattah ក៏បានសង្កត់ធ្ងន់ថា​ លោកប្រធាន Ho Chi Minh គឺជា​បុគ្គលម្នាក់ដ៏អស្ចារ្យ ក្នុងសតវត្សរ៍ទី ២០ ។ ប្រទេសវៀតណាមក្រោមការដឹកនាំ​របស់បក្សកុម្មុយនិស្តវៀតណាមនិងលោកប្រធាន Ho Chi Minh បានទទួល​ជោគជ័យ​ដ៏អស្ចារ្យ។

យោងតាមអ្នកសារព័ត៌មាន Fattah នៅពេលដែលនិយាយអំពីលោកប្រធាន Ho Chi Minh​ ប្រជាជនអេហ្ស៊ីបតែងតែផ្តល់ការកោតសរសើរនិងការគោរពរាប់អាន​ចំពោះលោកប្រធាន Ho Chi Minh ។ មនុស្សជាច្រើននាក់មានការចាប់អារម្មណ៍​និងគោរពរាប់អាន ចំពោះរូបភាពសាមញ្ញនិងស្និទ្ធស្នាល​របស់​មេដឹកនាំវៀតណាម នៅពេល​ដែលអញ្ជើញ​ទៅ​បំពេញទស្សនកិច្ច នៅប្រទេសអេហ្ស៊ីប នៅឆ្នាំ​ ១៩៤៦ ។

 

លោកប្រធាន Ho Chi Minh អញ្ជើញបំពេញទស្សនកិច្ច នៅប្រទេសអេហ្ស៊ីប

“លោកប្រធាន Ho Chi Minh ក៏ជាគំរូ​ភ្លឺស្វាង​នៃយុទ្ធជន​កុម្មុយនិស្ត​ដែល​ពលីពេញមួយជីវិត ដើម្បីប្រទេសជាតិ​ ដើម្បីប្រជាជន​និងជាអ្នកធ្វើបដិវត្ត​ដែលមានបទពិសោធន៍ជាច្រើន ក្នុងការតស៊ូ​ ដើម្បីឯករាជ្យ​និងសេរីភាពរបស់​ប្រជាជនវៀតណាម។ ​ចំពោះពិភពលោក លោកប្រធាន Ho Chi Minh បានបង្កើត​ប្រវត្តិសាស្ត្រ​ទំនើប​ ជា​យុទ្ធជនអន្តរជាតិ​គំរូម្នាក់​ក្នុងចំណោមឥស្សរជន​ដែលគួរ​ឱ្យគោរព​បំផុតនៃសម័យកាលរបស់យើង " ដកស្រង់ប្រយោគមួយពីអត្ថបទនេះ។

កាសែត The Egyptian Gazette បានសរសេរថា​ ការដឹកនាំឆ្នើមរបស់លោក​ប្រធាន​ Ho Chi Minh ក្នុ​ងការតស៊ូ​ ដើម្បី​ឯករាជ្យនៅវៀតណាម​មានឥទ្ធិពលយ៉ាងខ្លាំង​ទៅលើចលនាបដិវត្តពិភពលោក​ ជាពិ​សេស​សម្រាប់​ប្រជាជនអាណានិគម​អាហ្វ្រិកនិងអាមេរិក​ឡាតាំង។ ប្រជាជននៃ​បណ្តា​ប្រទេសអាហ្វ្រិក​ក៏ដូចជា​បណ្តាប្រទេស​ដែល​ស្រឡាញ់សន្តិភាព​ ផ្តល់ការ​គោរព​ដល់លោកលោក​ប្រធាន​ Ho Chi Minh ។ ប្រជាជនជាច្រើន​នាក់​បាន​ហៅ​លោកប្រធាន​ Ho Chi Minh តាមពាក្យគួរឲ្យគោរព “អ៊ុំ Ho” “លោក Ho”។

 

កាសែត The Egyptian Gazette ចេញនៅថ្ងៃទី ១៦ ឧសភា។

ជាពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំនៃសកម្មភាពបដិវត្ត លោកប្រធាន Ho Chi Minh អញ្ជើញ​ទៅ​ទស្សនាកិច្ច នៅប្រទេសអេហ្ស៊ីប ចំនួន ៣ លើក  ក្នុងឆ្នាំ ១៩១១, ១៩៤៦ (២ លើក) ។ នៅថ្ងៃទី ៣០ ខែមិថុនាឆ្នាំ ១៩១១ កប៉ាល់ Touche Treville ចូលចតនៅកំពង់ផែ Port Said ស្ថិតនៅភាគខាងជើងនៃព្រែកជីក Suez លោកប្រធាន Ho Chi Minh បានទៅបំពេញទស្សនកិច្ច នៅប្រទេសអេហ្ស៊ីប​ជាលើកដំបូង។ នៅថ្ងៃទី ៨ ខែមិថុនាឆ្នាំ ១៩៤៦ លោកប្រធាន Ho Chi Minh បានធ្វើដំណើរទៅកាន់​ប្រទេសអេហ្ស៊ីប​និងមានឱកាសជួបជាមួយប្រជាជន​ទស្សនា​វិទ្យាស្ថានបុរាណ​អេហ្ស៊ីប ទស្សនា​ប្រាសាទពីរ៉ាមីត​ដ៏ល្បីល្បាញ​របស់​ប្រទេសអាហ្វ្រិកខាងជើងមួយនេះ។ នោះជា​ដំណើរទស្សនកិច្ច​នៅប្រទេសអេហ្ស៊ីប​លើកទីពីរ។

នៅថ្ងៃទី ២២ ខែមិថុនាឆ្នាំ ១៩៤៦ ពេលធ្វើដំណើរត្រឡប់វៀតណាម​ពី​ប្រទេស​បារាំង​ លោកប្រធាន ​ Ho Chi Minh បាន​អញ្ជើញ​មក​កំពង់ផែ​ Port Said ដែលជា​កន្លែង​លោកបានមកដល់តាំងពី ៣៥ ឆ្នាំមុន./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: thoidai.com.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll