ការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនពលី នៅប្រទេសកម្ពុជា

10:37 2021/02/23

យុគសម័យ - ក្នុងរយៈពេលជិត ២០ ឆ្នាំនៃ“ដំណើរការ ស្វែងរកមិត្តយុទ្ធជនរួមកងជួរ” នៅទឹកដីកម្ពុជា នាយទាហាននិងទាហាននៃក្រុម K ៥២ ចំណុះបញ្ជាការយោធាខេត្ត Gia Lai បានជំនះការលំបាកជាច្រើន ស្វែងរក ជិកគាស់និងធ្វើមាតុភូមិចូលនិវត្តន៍អដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលពលីជីវិតក្នុងសង្គ្រាមចំនួន ១,៤២៨ អដិ្ឋធាតុ នៅទឹកដីកម្ពុជា។

ការខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីស្វែងរកអដ្ឋិធាតុយុទ្ធជនពលី នៅប្រទេសកម្ពុជា

មន្រ្តីនិងទាហាននៃបញ្ជាការដ្ឋានយោធាខេត្ត Gia Lai បាន​ធ្វើមាតុភូមិចូលនិវត្ត​ចំពោះ​អដ្ឋិធាតុ​យុទ្ធជនពលី នៅប្រទេសកម្ពុជា​

លោកវរសេនីយ៍ឯក Le Kim Giau មេបញ្ជាការនៃ បញ្ជាការដ្ឋានយោធាខេត្ត Gia Lai បានមានប្រសាសន៍ថា៖ នៅថ្ងៃទី ៥ ខែមករា ឆ្នាំ ២០០១ ក្រុម K ៥២ បាន​បង្កើត​ឡើង​ ដោយមានភារកិច្ច​ស្វែងរក ជិកគាស់និង​ធ្វើ​មាតុភូមិ​និវត្តន៍អដ្ឋិធាតុ​របស់​កងទ័ពស្ម័គ្រ​ចិត្ត​និងអ្នកជំនាញ​វៀតណាម​ដែល​ពលីជីវិតក្នុងសង្គ្រាម​ នៅខេត្តចំនួន ៣ (ខេត្តរតនាគិរី ស្ទឹងត្រែង ព្រះវិហារ) នៃ​ទឹកដី​កម្ពុជា​ ​

ការកំណត់ “ ការស្វែងរកអដ្ឋិធាតុ​យុទ្ធជនពលី ដូចជា ការ​ស្វែងរកសាច់ញាតិរបស់ខ្លួន” ដែល​គឺជាការទទួលខុស​ត្រូវដ៏​ពិសិដ្ឋរបស់នាយទាហាននិងទាហាននៃក្រុម K ៥២ យ៉ាងសកម្មស្វែងរក ប្រមូលព័ត៌មាន​និងពង្រីកតំបន់ដែល​ពួកគេស្វែងរក​ ស្រាវជ្រាវនិងស្វែងយល់នូវការដាក់ពង្រាយ​កម្លាំងនិងការរៀបចំការពិធីបញ្ចុះសពរបស់យុទ្ធជនពលី។ ឆ្លងកាត់ពេលវេលាបាន ព្រៃភ្នំ​ ទន្លេនិងទឹកជ្រោះ ជាពិសេសការផ្លាស់ប្តូរភូមិសាស្ត្រ ប្រជាជនដែលបានដឹង​និងផ្តល់ព័ត៌មានអំពីទីកន្លែងបញ្ចុះសពរបស់យុទ្ធជនមិនមានច្រើនទេ ពួកគេមានអាយុជាច្រើនហើយ ដូច្នេះព័ត៌មាន​មិនត្រឹមត្រូវ ... ដើម្បីស្វែងរកអដ្ឋិធាតុរបស់កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមចំនួន   ១.៤២៨ អដ្ឋិធាតុដែលបានពលីជីវិត ក្នុងសម័យសង្គាមនៅលើទឹក​ដីកម្ពុជា និងអដ្ឋិធាតុ​យុទ្ធជន​ពលី​ចំនួន ៩៧៦ អដិ្ឋធាតុ បានរកឃើញនៅក្នុងខេត្ត Gia Lai ដែលបាន​បញ្ចុះក្នុងទីបញ្ចុះ​យុទ្ធជន​ពលី​ នៅបណ្តាខេត្ត​ ក្រុម K ៥២​ បានឆ្លងផុតការលំបាកជាច្រើន។ ក្រុមនេះបាន​ធ្វើដំណើរ​ឆ្លងកាត់ជាង ១.២០០ ភូមិ​និងឆ្លងកាត់ភ្នំខ្ពស់ ​ទន្លេនិងព្រៃជាច្រើន ជីកគាស់ដីជាង ៩៥,០០០ ម ៣ នៃ បោះសម្អាតគ្រាប់កាំភ្លើងនិងគ្រឿងផ្ទុះ រាប់រយគ្រាប់ ... ក្នុងដំណើរការទាំងនោះមិនអាចជៀសវាងការបាត់បង់ដ៏ឈឺចាប់ មានសមាជិកម្នាក់នៃក្រុមក្រុម K ៥២ បានពលី​ជីវិត សមាជិកចំនួន ៧ នាក់បានរងរបួស​នា​ពេល​កំពុងបំពេញបេសកកម្ម។

ជាច្រើនឆ្នាំនៃការបំពេញភារកិច្ចខាងលើនេះ លោក​វរសេនីយ៍ទោ Nguyen Xuan Toan ប្រធានក្រុម K ៥២ បាន​​និយាយថា៖ ក្រុម K ៥២ តែងតែ​បំពេញ​បេសកម្ម​នៅ​កន្លែង​ឆ្ងាយៗ​ ពីផ្ទះនិងស្រុកកំណើត​ ដូច្នេះ​បងប្អូន​ក្នុងក្រុមស្ទើរតែមិនមានមួយឆ្នាំណា​ អបអរសាទ​រ​បុណ្យ​តេតជាមួយគ្រួសារ នៅឡើយ។ ប៉ុន្តែ នាយទាហាន​និងទាហាន​តែងតែដឹងនិងមានទំនួលខុសត្រូវខ្ពស់។ ដោយសារ​តែ​ច្រើនជាងនរណាម្នាក់ យើងយល់​ពីភាពទុក្ខព្រួយ​និង​ការបាត់បង់របស់គ្រួសារនិងសាច់ញាតិ​របស់យុទ្ធជនពលី។ អង្គភាពនេះធ្វើបានល្អក្នុងការងារអប់រំជំរុញនិងបំប៉ននិងលើកទឹកចិត្តសមូហភាព វិធីល្អ ៗ បទពិសោធន៍ស្តីពី“ របៀប​នៃការបញ្ចុះសព ” ... ដើម្បី​ចំនួនបុគ្គលិកថ្មី​នៅក្នុង​ក្រុម អាចរៀននិងអនុវត្តតាម ។ អនុវត្តយ៉ាងល្អ​ការងារចលនា​ប្រជាជន ឃោសនានិងធ្វើចលនា​អាជ្ញាធរនិង​ប្រជាជន​ខ្មែរឱ្យទុកចិត្តនិងជឿជាក់​លើកងទ័ព​វៀតណាម សម្របសម្រួលជាមួយអង្គភាព​ក្នុងការការ​ស្វែងរក​អដ្ឋិធាតុយុទ្ធជនពលី។ នៅក្នុងនោះមានលោក តា គួយ អាយុ ៨១ ឆ្នាំ​ ជាអតីត​មេបញ្ជាការកងវរសេនាធំ​នៃកងទ័ព ប៉ុលពត​ នៅខេត្ត​ព្រះវិហារ ដែលបានផ្តល់​ព័ត៌មាន និនាំផ្លូវ ​ហើយក្រុម K៥២​បានរកឃើញអដ្ឋិធាតុ​របស់យុទ្ធជនពលីចំនួន ៤៥ អដ្ឋិធាតុ។

ជិត ២០ ឆ្នាំនៃដំណើរការស្វែងរកអដ្ឋិធាតុ​មិត្តយុទ្ធជន​រួម​កងជួរ ក្រៅពីក្រុម K ៥២ ក៏មានអតីតយុទ្ធជនផងដែរ ។ ទោះបីពួកគេមានអាយុចាស់ កម្លាំងខ្សោយ​ក៏​នៅតែស្ម័គ្រ​ចិត្ត​​​រកនិងចង្អុលបង្ហាញ​ពីទីតាំង​បញ្ចុះសព​របស់យុទ្ធជន​ពលី។ លោក Trong Huu មកពីខេត្ត Quang Ngai ទោះបីជើងទាំងពីរត្រូវបានកាត់ចោលក៏ដោយ ​ក៏​លោកស្ម័គ្រចិត្តទៅប្រទេសកម្ពុជា ដើម្បីបង្ហាញពីទីតាំង​បញ្ចុះសពរបស់​យុទ្ធជនពលី។ រូបភាព លោក​ ឃុំសាយ​អាយុ ៨០ ឆ្នាំដើរច្រត់ឈើច្រត់ចម្ងាយជាង ២០ គីឡូម៉ែត្រ ដើម្បី​បង្ហាញទីតាំងបញ្ចុះ​សពយុទ្ធជនពលី ​ជាពិសេស​រូបភាពរបស់លោកឧត្តមសេនីយ៍ទោ ខាំស៊ុក​ មេបញ្ជាការ​នៃតំបន់​ប្រតិបត្តិសឹងរងខេត្ត រតនគិរី បានបង្កើត​លក្ខខណ្ឌ​ស​ម្រាប់ក្រុមការងារ​ K ៥២ ដោយនាំផ្លូវជា​ផ្ទាល់និង​បានអំពាវនាវអ្នកភូមិបង្ហាញពីទីតាំងបញ្ចុះសពរបស់យុទ្ធជនពលីវៀតណាម។ នៅសល់រូបភាព​ស្រស់ស្អាតជាច្រើន​ប៉ុន្មានទៀត។ មនោសញ្ចេតនា របស់ប្រជាជនកម្ពុជា​ចំពោះ​កងទ័ពស្ម័គ្រចិត្តវៀតណាមគឺសុទ្ធសាធ ដោយ​មានបំណង​ប្រាថ្នាប្រកបដោយមនុស្សធម៌គឺជាការដែលក្រុម K៥២ នឹងស្វែងរកទាំងអស់​និងឆាប់ៗ ធ្វើមាតុភូមិនិវត្តន៍​អដ្ឋិធាតុ​កងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាមដែលបានពលីជីវិតក្នុងសង្គ្រាមនៅប្រទេសកម្ពុជា។

ដោយសមិទ្ធិផលទាំងនេះនៅខែកញ្ញាឆ្នាំ ២០២០ ក្រុម K ៥២ ចំណុះ បញ្ជាការដ្ឋានយោធាខេត្ត Gia Lai បាន​ទទួល​កិត្តនាមវីរជននៃកងកំលាំងប្រជាជន។ នេះជារង្វាន់ដ៏ថ្លៃថ្នូ​និងលើកទឹកចិត្តដល់នាយទាហាននិងពលទាហាននៃអង្គភាពនេះបន្តដំណើរដ៏រុងរឿង ដើម្បីស្វែងរកអដ្ឋិធាតុ​មិត្តយុទ្ធជនរួម​កងជួរ./.។
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: Nhan dan)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll