ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបានប្រគល់ម៉ាស់វេជ្ជសាស្ត្រចំនួន ២០ ម៉ឺន ដល់ក្រសួងសុខាភិបាលប្រទេសឡាវ

11:21 2020/07/16

យុកសម័យ - នារសៀលថ្ងៃទី ១៥ ខែកក្កដា លោកសាស្ត្រាចារ្យ បណ្ឌិតNguyen Thanh Long រដ្ឋមន្រ្តីស្តីទី ក្រសួងសុខាភិបាលបានប្រគល់ម៉ាស់វេជ្ជសាស្ត្រចំនួន ២០ម៉ឺន ដល់ក្រសួងសុខាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីគាំទ្រប្រទេសនេះ ក្នុងការបង្ការនិងគ្រប់គ្រងការរាតត្បាត Covid-19 ។

ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបានប្រគល់ម៉ាស់វេជ្ជសាស្ត្រចំនួន ២០ ម៉ឺន ដល់ក្រសួងសុខាភិបាលប្រទេសឡាវ
ក្រសួងសុខាភិបាលនៃប្រទេសវៀតណាមបានប្រគល់ម៉ាស់វេជ្ជសាស្ត្រចំនួន ២០ ម៉ឺន ដល់ក្រសួងសុខាភិបាលប្រទេសឡាវ។ (រូបថត៖ Nhan Dan)

ថ្លែងនៅក្នុងពិធីនោះ  លោកសាស្ត្រាចារ្យ ​បណ្ឌិត​ Nguyen Thanh Long បានសង្កត់ធ្ងន់ថា ប្រទេសទាំងពីរវៀតណាម - ឡាវ​មានទំនាក់ទំនងពិសេស អស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ក្នុងកំឡុងពេលនៃជំងឺរាតត្បាត Covid-19 រដ្ឋាភិបាល​នៃ​ប្រទេសទាំងពីរមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ។

ប្រទេសវៀតណាមក៏បានវាយតម្លៃខ្ពស់ ចំពោះ​កិច្ចខិតខំប្រឹង​ប្រែង​​របស់រដ្ឋាភិបាលនិងប្រជាជនឡាវ​ ក្នុងការបង្ការ​និងប្រឆាំង​នឹងជំងឺ​ Covid-19 ។ វៀតណាមនិងឡាវ​ក៏កំពុងផ្លាស់ប្តូរ​និង​ពិភាក្សា​គ្នា​ ដើម្បីបន្តសកម្មភាពធម្មតាឡើងវិញលើគ្រប់វិស័យ។

លោករដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាលនៃប្រទេសវៀតណាមក៏បានសង្កត់ធ្ងន់ថា ក្រៅពីការរីករាលដាល Covid-19 មានជំងឺជាច្រើន​ដែលគ្មានព្រំដែន។ ដូច្នេះ​ ចាំបាច់ត្រូវបង្កើតប្រព័ន្ធព័ត៌មាន​ទៀងទាត់​រវាងភាគីទាំងពីរ ដោយមានការគាំទ្រ​បច្ចេកទេស ​គាំទ្រនិស្សិតឡាវនៅវៀតណាម ជួយឧបត្ថម្ភខាងសំភារៈ ... រដ្ឋាភិបាលទាំងពីរ ក្រសួងសុខាភិបាល​ទាំងពីរ​ចាំបាច់​សម្របសម្រួលជាមួយគ្នាអោយកាន់តែជិតស្និទ្ធថែមទៀត នាពេលខាងមុខ។

ក្នុងពិធីទទួលអំណោយនេះ លោកឯកអគ្គរដ្ឋទូតឡាវ​ Sengphet Houngboungnuang បានសម្តែងនូវកិត្តិយស ក្នុងនាម​រដ្ឋាភិបាល​និង​រដ្ឋឡាវ​ក្រសួងសុខាភិបាលឡាវ​បានថ្លែងអំណរគុណ​និងទទួលអំណោយដ៏មានអត្ថន័យនេះ។ សូមអបអរសាទរចំពោះ​សមិទ្ធិផលដ៏អស្ចារ្យ ក្នុងការបង្ការនិងគ្រប់គ្រងជំងឺរាតត្បាត នៅ​ក្នុងប្រទេសវៀតណាម ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ​ រួមទាំងការចូលរួម​ចំណែក​ដ៏ធំធេងនៃវិស័យសុខាភិបាលរបស់វៀតណាម។

លោកបានកោតសរសើរនិងកត់សម្គល់មនោសញ្ចេតនារបស់រដ្ឋាភិបាលនិងប្រជាជនវៀតណាម ក៏ដូចជាក្រសួងសុខាភិបាល​វៀតណាម​ចំពោះរដ្ឋាភិបាលនិងប្រជាជនឡាវ។ លោកក៏បានបញ្ជាក់​ដែរ​ថា ទោះបីរយៈពេល ៣ ខែកន្លងមកនេះ​មិនរកឃើញករណីថ្មីណាមួយផ្ទុកជំងឺ Covid-19 នៅ​ប្រទេសឡាវ​ក៏ដោយទេ។​ ប៉ុន្តែរដ្ឋាភិបាលនិងប្រជាជនឡាវ​បានប្តេជ្ញាចិត្ត​អនុវត្តការងារបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺនេះប្រកបដោយតឹងរឹងនិងមិនធ្វេសប្រហែសនៅឡើយ ./.
(បកប្រែដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll