កម្មវិធីជួបប្រាស្រ័យរវាង និស្សិតវៀតណាម - ឡាវ - កម្ពុជា និងបារាំង

15:05 2019/05/13

យុគសម័យ - ក្នុងរយៈពេល ២ ថ្ងៃ (ពោលគឺពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១២ ខែឧសភា) សាខានៃសាកលវិទ្យាល័យ Da Nang ស្ថិតនៅខេត្ត KonTum បានរៀបចំកម្មវិធី "ជួបប្រាស្រ័យរវាងនិស្សិតវៀតណាម-ឡាវ-កម្ពុជានិងបារាំង។

កម្មវិធីជួបប្រាស្រ័យរវាង និស្សិតវៀតណាម - ឡាវ - កម្ពុជា និងបារាំង

​​​និស្សិតប្រទេសនិមួយៗផ្លាស់ប្តូរវប្បធម៍ជាមួយគ្នា។ (រូបថតៈTT)

កម្មាវិធីមានការចូលរួមពីនិស្សិតចំនួន ៤០ នាក់ ជានិស្សិតអន្តរជាតិមកពីប្រទេសកម្ពុជា ឡាវ និងបារាំងនិ រួមទាំងនិស្សិតរបស់សាខាសាកលវិទ្យាល័យ Da Nang ទៀតផង។

កម្មវិធីនេះបានណែនាំនូវមុខម្ហូប សំលៀកបំពាក់ប្រពៃណី ល្បែងប្រជាប្រិយរបស់វៀតណាម ដូចជា ការប្រណាំងទូក ទាញព្រ័ត្រ ជាដើម។ ក្នុងពេលជាមួយគ្នានេះ សិស្សានុសិស្សទាំងអស់បានទៅទស្សនកិច្ចនៅព្រះវិហារឈើ KonTum ស្ពានព្យួរ KonKlor និងចូលរួមសកម្មភាពស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលការងារសង្គមនៅ Kom Tum ផងដែរ។

នេះជាលើកទី២ហើយដែលកម្មវិធីជួបប្រាស្រ័យរវាងនិស្សិតអន្តរជាតិត្រូវបានរៀបចំឡើង ដោយសាខាសាកលវិទ្យាល័យ Da Nang មានទីតាំងនៅខេត្ត Kon Tum។ សកម្មភាពបានរៀបចំឡើង មិនត្រឹមតែ ជំរុញស្មារតីមិត្តភាពនិងកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងសិស្សនៃបណ្តាប្រទេសប៉ុណ្ណោះទេ ថែមទាំងបង្ហាញនូវវប្បធម៌និងទេសភាពដ៏ស្រស់ស្អាតនៃខេត្ត Kon Tum ទៅកាន់ពិភពលោកទៀតផង៕

 

(ប្រភព៖ baokontum ប្រែសម្រូលដោយសមុទ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll