អនុប្រធានទី១ ព្រឹទ្ធសភានៃកម្ពុជា លោក នៃ ប៉េណាបានទទួលមរណភាពនៅជន្មាយុ៧៤ឆ្នាំ

20:42 2018/09/29

យុគសម័យ - លោក នៃ ប៉េណា អនុប្រធានទី១ ព្រឹទ្ធសភានៃកម្ពុជា បានទទួលមរណភាពនៅជន្មាយុ៧៤ឆ្នាំ។

អនុប្រធានទី១ ព្រឹទ្ធសភានៃកម្ពុជា លោក នៃ ប៉េណាបានទទួលមរណភាពនៅជន្មាយុ៧៤ឆ្នាំ
អនុប្រធានទី១ ព្រឹទ្ធសភានៃកម្ពុជា លោក នៃ ប៉េណា 

យោងតាមសេចក្តីជូនដំណឹងរបស់ព្រឹទ្ធសភាកម្ពុជា លោក នៃ ប៉េណា បានទទួលមរណភាពនាថ្ងៃទី២៩ខែកញ្ញាឆ្នាំ២០១៨ នៅវេលាម៉ោង១រសៀល ក្នុងជ្មនាយុ៧៤ឆ្នាំដោយរោគាពាធ។

សពលោក នៃ ប៉េណា តម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតានប្រពៃណីជាតិ នៅផ្ទះលេខ៣៩១ ផ្លូវនប៉ុឡារីស ច្រកទ្វារទី២ បុរី ប៉េង ហួត បឹងស្នោរ សង្កាត់និរោធន៍ ខ័ណ្ឌ ច្បា អំពៅ រាជធានីភ្នំពេញ។

ពីធីដង្ហែសពនឹងប្រព្រឹត្តទៅនាថ្ងៃទី៣ខែតុលាឆ្នាំ២០១៨ នៅឈាបនដ្ឋាន នៃទីលានមុខ វត្តវទុមវត្តិ រាជធានីភ្នំពេញ។

លោក នៃ ប៉េណា ជាប់ឆ្នោតជាព្រឹទ្ធសមាជិកកម្ពុជា នីតិកាលទី៦ ក្នុងការបោះឆ្នោតនាថ្ងៃទី២៥ខែកុម្ភៈ និងត្រូវបានព្រឹទ្ធសភា ជ្រើសតាំងជាអនុប្រធានទី១នៅក្នុងកិច្ចប្រជុំដំបូងបានប្រព្រឹត្តទៅនាថ្ងៃទី២៣ខែមេសាកន្លងទៅ។

មុននោះ ពេលទទួលដំណឹងថា ប្រធានរដ្ឋវៀតណាម លោក Tran Dai Quang បានទទួលមរណភាព លោកនៃ ប៉េណា ក្នុងនាមជាប្រធានព្រឹទ្ធសភាស្តីទី បានអញ្ជើញផ្ញើរសារទូលេខចូលរួមរំលែកមរណទុក្ខដល់ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ផងដែរ៕

 

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll