សហភាពអឺរ៉ុប ដាក់ដំណើរការគម្រោង «SWITCH GARMENT» ដែលមានទឹកប្រាក់ប្រមាណ៣.៥លាន នៅកម្ពុជា

16:53 2020/09/15

សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) រួមជាមួយដៃគូនឹងចាប់ផ្តើមអនុវត្តគម្រោង Switch Garment ជាផ្លូវការនៅថ្ងៃទី ១១ ខែកញ្ញានេះក្នុងគោលបំណងបង្កើនភាពប្រកួតប្រជែង និងកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅក្នុងវិស័យឧស្សាហកម្មកាត់ដេរ តាមរយៈការអនុវត្តថាមពលប្រកបដោយនិរន្តរភាព និងការវិនិយោគលើបច្ចេកវិទ្យាថាមពលស្អាត។

សហភាពអឺរ៉ុប ដាក់ដំណើរការគម្រោង «SWITCH GARMENT» ដែលមានទឹកប្រាក់ប្រមាណ៣.៥លាន នៅកម្ពុជា

 

រូបភាពពីទំព័រហ្វេសប៊ុកប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជា

សហភាព​អឺរ៉ុប ដាក់​ដំណើរការ​គម្រោង «SWITCH GARMENT» ដែលមាន​ទឹកប្រាក់​ប្រមាណ​៣.៥​លាន ដើម្បី​ជំរុញ​ការប្រើប្រាស់​ថាមពល​ប្រកបដោយ​និរន្តរភាព​នៅក្នុង​វិស័យ​កាត់ដេរ​នៅ​កម្ពុជា​។ គម្រោង​នេះ នឹងត្រូវ​អនុវត្ត​រួមគ្នា ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង សកល អង្គការ​មិនមែន​រដ្ឋាភិបាល GERES និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដោយ​ចាប់ផ្តើម​ពី​ឆ្នាំ​២០២០ ដល់ ២០២៤​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា GMAC, GGGI និង Geres Cambodia នឹង​ចាប់ផ្តើម​គម្រោង SWITCH GARMENT នៅ​ថ្ងៃ​ទី​១១ កញ្ញា ហើយ​គម្រោង​នេះ​បង្កើត​ឡើង ដើម្បី​ជួយ​សមាជិក​ក្នុង​ការ​កាត់​បន្ថយ​ថ្លៃដើម​លើ​ការ​ប្រើប្រាស់​ថាមពល ។ សូម​អញ្ជើញ​មក​ចូលរួម​ដើម្បី​មើល​ផលិតផល​សន្សំ​ថាមពល​ដែល​នឹង​ត្រូវ​បាន​បង្ហាញ​ដោយ​អ្នក​ផ្គត់ផ្គង់​ចំនួន ១៥ នៅ​ថ្ងៃ​ចាប់ផ្តើម​គម្រោង​» ។ បើ​តាម​អ្នកចាត់ការ​ទូទៅ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា គម្រោង SWITCH GARMENT មាន​រយៈពេល​៤​ឆ្នាំ ដែល​ទទួល​បានការ​គាំំ​ទ្រ​ថវិកា​ដោយ​សហគមន៍​អឺរ៉ុប ។

​គម្រោង​«SWITCH GARMENT»​របស់​សហភាព​អឺរ៉ុប ដែលមាន​ទឹកប្រាក់ ចំនួន ២ ៩៩៥ ៧៤៨​អឺរ៉ូ ឬ​ប្រមាណ ៣.៥​លាន​ដុល្លារ ជាង​៣​លាន​ដុល្លារ ត្រូវ​បានដាក់​ដំណើរការ​ហើយ​នៅ​កម្ពុជា កាលពី​ថ្ងៃទី​១៣ កញ្ញា​កន្លងទៅ​។ គម្រោង​នេះ មាន​រយៈពេល​៤​ឆ្នាំ ចាប់ពី​ឆ្នាំ​២០២០ ដល់ ២០២៤ ហើយ​ត្រូវអនុវត្ត​រួមគ្នា ដោយ​វិទ្យាស្ថាន​អភិវឌ្ឍន៍​បៃតង សកល អង្គការ​មិនមែន​រដ្ឋាភិបាល GERES និង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​។​

​តាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ប្រតិភូ​សហភាព​អឺរ៉ុប​នៅ​កម្ពុជា គម្រោង​ថ្មី «SWITCH GARMENT» នេះ មាន​គោលដៅ​គាំទ្រ​ដល់​ការប្រើប្រាស់​ថាមពល ប្រកបដោយ​និរន្ត​ភាព​នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​នៅ​កម្ពុជា​។ គម្រោង​រយៈពេល​៤​ឆ្នាំនេះ នឹង​គាំទ្រ​ដល់​ទំនើបកម្ម​នៃ​ការគ្រប់គ្រង​ថាមពល ដែលមាន​តម្លៃថោក និង​ប្រកបដោយ​ប្រសិទ្ធភាព ហើយ​នឹងមិន​ប៉ះពាល់ ដល់​បរិស្ថាន​នៅក្នុង​វិស័យនេះ ដែល​នឹង​ជួយ​វិស័យ​កាត់ដេរ​អាច​សន្សំសំចៃ​ថ្លៃ​ថាមពល និង​អាច​ចូល​ទីផ្សារ​បរទេស ដែល​ទាមទារ​កាន់តែខ្លាំង នូវ​ផលិតផល និង​ដំណើរការ​ផលិតកម្ម​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។​

​លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ កម្ពុជា​បាន​មានប្រសាសន៍​នៅក្នុង ឱកាស​ដាក់ឱ្យ​ដំណើរការ​នូវ គម្រោង​នេះ​ជាមួយនឹង​សមាគម​រោងចក្រ​កាត់ដេរ ថា ៖«​ការប្រើ ប្រាស់​ថាមពល​ប្រកបដោយ​ចីរភាព អាច​ពង្រឹង​ការប្រកួតប្រជែង នៃ​ការផលិត​សម្លៀកបំពាក់​នៅ​កម្ពុជា​។ វា​អាចបង្កើត​ឱកាស​ការងារ នៅក្នុង​វិស័យនេះ​ដែល​ទទួលរង​ផលប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត សាកល កូ​វីដ​-១៩»​។​

​ថ្លែង​ក្នុង​ពិធី​នោះដែរ លោក ទឹង ស៊ី​នី រដ្ឋលេខាធិការ​ក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​លើកឡើងថា គម្រោង SWITCH GARMENT មិន​ត្រឹមតែ​ជួយ​ដល់​វិស័យ​កាត់ដេរ ក្នុងការ​ប្រើប្រាស់​ធនធាន​ថាមពល​ប្រកបដោយ ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​នឹង​ជួយ​ដោះស្រាយ​ផលប៉ះពាល់​អវិជ្ជមាន ពី​សកម្មភាព​ឧស្សាហកម្ម លើ​បរិស្ថាន​និង​ការផ្លាស់ប្តូរ​អាកាសធាតុ​ទៀតផង​./.

(បូកសរុបដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll