សម្តេច​តេ​ជោ ហ៊ុន សែន រំលឹក​ពី​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា

10:07 2020/05/20

​នៅ​ព្រឹក​ថ្ងៃទី ២០ ខែឧសភា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ផ្ញើ​សារ​ជូន​ជនរួមជាតិ​អំពី​អត្ថន័យ​នៃ​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា ។

សម្តេច​តេ​ជោ ហ៊ុន សែន រំលឹក​ពី​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា
សម្តេច​តេ​ជោ​សរសេរ​រៀបរាប់​ពី​ទិវា​ជាតិ​នៃ​ការចងចាំ ២០ ឧសភា​(រូបថតឯកសារ)

នៅលើផេកផ្លូវការ ថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹង ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន​សរ​សេរ​ថា ថ្ងៃនេះ ជាថ្ងៃ ទិវាជាតិនៃការចងចាំ ២០ ឧសភា ដែលជាថ្ងៃប្រជាជន​កម្ពុជាគ្រប់ៗ​រូប​ច​ង​ចាំមិនអាចបំភ្លេច បាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថា របបប្រល័យពូជសាសន៍ ប៉ុ​ល​ ពត (១៧ មេសា ១៩៧៥ - ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត ។ ទិវា​នេះជាការរម្លឹកដល់ វិញ្ញាណក្ខន្ធដល់ជនរងគ្រោះជាង ៣លាននាក់ ដែលបានស្លាប់បាត់​បង់ជី​វិ​ត​ នៅ​ក្នុងរបប ប្រល័យពូជសាសន៍ ប៉ុល ពត ។

សម្ដេចតេជោបានបន្តថា ប្រជាពលរដ្ឋកម្ពុជា​ភា​គច្រើនលើស លប់បានដឹងនិងបាន យល់ច្បាស់ អំពីរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ ដែល​ប្រ​ជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត ៣ទស វត្សរ៍ ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពី ទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខំឱ្យធ្វើការដូចសត្វ​ធា​តុជាដើម។ មិនតែប៉ុណ្ណោះប្រជា ពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មាន​អា​ហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិ សេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិ​រស់​រាន​មានជីវិតដែលជាសិទ្ធិមូលដ្ឋាន មានពីកំណើតរបស់មនុស្សក៏គ្មានដែរ។ សម្ដេចតេជោនាយ​ក​​រដ្ឋមន្ត្រីគូសបញ្ជាក់ថា ដើម្បីកុំឱ្យ របបនេះវិលត្រឡប់មកវិញ ចូលរួមថែរក្សាការពារសន្តិភាព​ឱ្យ​បាន​គង់វង្ស ពីព្រោះសន្តិភាព បានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហ​គ​មន៍ និងប្រទេសជាតិ ឱ្យកាន់ តែរីកចម្រើនទៅមុខទៀត។

 
(រូបថតឯកសារ)

គួរបញ្ជាក់ដែរថា ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​ថ្ងៃ​ទី​២០ ​ឧសភា ​សម្រាប់​ឆ្នាំ២០២០នេះ ត្រូវ​បាន​ផ្អាក​ ដោ​យ​​ជំងឺ​កូ​វីដ​-១៩​។​ យោង​តាម​លិខិត​មួយ​ច្បាប់​ជម្រាប​ជូន​មក​គណៈកម្មាធិការ​គណ បក្ស​រាជធានី -ខេត្ត​ ដែល​ចុះ​ហត្ថលេខា​ដោយសម្ដេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រ​ជា​ជន​កម្ពុជា ដែល​ក្នុង​លិខិត​នេះ​មានន័យ​ដើម​ទាំងស្រុង​ថា៖ ជម្រាប​មក ឯកឧត្ដម លោកជំ​ទា​វ​​ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជារាជធានី ខេត្ត កម្មវត្ថុ អំពី​ការ​ផ្អាក​ធ្វើ​ពិធី​រម្លឹក​វិញ្ញា​ណ​ក្ខន្ធ​ថ្ងៃ​២០​ ខែ​ឧសភា​ ឆ្នាំ​២០២០ យោង​តាម​លិខិត​លេខ ០២៥/១៨ លគ​.​គក ចុះ​ថ្ងៃ​ទី​៩​ ខែ​ឧសភា ​ឆ្នាំ​២០១៨ របស់​គណៈ​អចិន្ត្រៃយ៍​ នៃ​គណៈកម្មាធិការ​កណ្ដាល ​ស្ដីពី​ការរៀបចំ​ពិធី​រម្លឹក​វិញ្ញាណក្ខន្ធ​ថ្ងៃ​២០ ​ឧសភា​។

តាម​កម្មវត្ថុ​ និង​យោង​ខាងលើ គណៈកម្មការ​អចិន្ត្រៃយ៍​ នៃ​គណៈ​កម្មា​ធិការ​កណ្ដាល សូម​ជម្រាប​ជូន ឯកឧត្ដម លោកជំទាវ​ប្រធាន​គណៈកម្មាធិការ​គណបក្ស​រា​ជ​ធានី ខេត្ត​ទាំងអស់ជ្រាប​ថា ដោយ​បញ្ហា​កូ​វីដ​-១៩​ កំពុង​រីក​រាលដាល​ពេញ​ពិភពលោក។ ដូ​ច្នេះ​​ការរៀបចំ​ពិធី​ជួបជុំ​ដើម្បី​រម្លឹក​វិញ្ញាណក្ខន្ធ​ដែល​គណ បក្ស​តាម​បណ្ដា​ថ្នាក់​ត្រៀម​រៀបចំ​ធ្វើ​នៅ​ថ្ងៃទី​២០ ​ខែ​ឧសភា​ ឆ្នាំ​២០២០​ខាងមុខ ត្រូវ​ផ្អាក​ធ្វើ​ក្នុង​ឆ្នាំ​នេះ​។​ 

 


ដោយឡែកបើ​​តាម​អនុ​ក្រឹ​ត្យ ​ស្ដីពី​ទិវា​ជាតិ នៃ​ការ​ចងចាំ ដែល​ចុះហត្ថលេខា​ដោយ ​សម្ដេច​អគ្គ​មហា​សេនា​បតី​តេ​ជោ ហ៊ុ​ន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាល ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០១៨​ក​ន្ល​ង​​ទៅ បានសម្រេច​ថា ត្រូវ​បាន​កំណត់​យក​ថ្ងៃទី​២០​ ឧសភា ជា​រៀងរាល់ឆ្នាំ ជា​ទិវា​ជាតិ​ នៃ​ការ​ចង​ចាំ​ដែល​ជា​ថ្ងៃ​បុណ្យជាតិ​ផ្លូវការ​មួយ ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​ជា​ការ​រម្លឹក​ដល់​ជន​រង​គ្រោះ និង​ការឈឺ​ចាប់ពី​ឧក្រិដ្ឋកម្ម ដែល​កើតមាន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ចាប់ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ដល់​ថ្ងៃទី​០៦ ខែ​មករា ឆ្នាំ​១៩៧៩ ដើម្បី៖ លើក​តម្កើង​ការ​គោរព​វិ​ញ្ញា​ណក្ខន្ធ​ និង​ការ​ធ្វើ​បុណ្យ​ឧទ្ទិស​ដល់​ជនរងគ្រោះ ដែល​បាន​ស្លាប់​ក្នុង​របប​កម្ពុជា​ប្រជាធិប​តេ​យ្យ​។ លើក​តម្កើង​ការ​រម្លឹក​ដល់​ជនរងគ្រោះ ការ​ស្តារ​កិត្តិយស​ និង​សេចក្ដីថ្លៃថ្នូរ​របស់​ជនរង​គ្រោះ ទោះជា​នៅ​រស់ ឬ​បាន​បាត់បង់​ជីវិត​ក៏ដោយ។ ប៉ះប៉ូវ​ការឈឺចាប់​ផ្លូវចិត្ត និង​ផ្នែក​សង្គម​ដល់​​ជនរងគ្រោះ និង​ក្រុមគ្រួសារ ចូល​រួម​ក្នុង​ផ្សះផ្សា​ជាតិ និង​ជំរុញ​ឱ្យ​មាន​សុខដុម​នីយកម្ម ក្នុ​ង​​សង្គម​កម្ពុជា។ ​លើកកម្ពស់​ការ​ផ្សព្វ​ផ្សាយ និង​ការយល់ដឹង​អំពី​អំពើ​ឃោរឃៅ ដែល​កើត​មា​ន​​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​កុំ​ឱ្យ​កើត​មាន​ឡើង​សារជាថ្មី​ ៕


(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll