សម្តេចតេជោ ហ៊ុន សែន សម្រេចទៅទីក្រុងប៉េកាំង វិញ ក្រោយភាគីចិនមិនអាចរៀបចំឲ្យទៅទីក្រុងវូហាន ដើម្បីជួបជាមួយថ្នាក់ដឹកនាំរបស់ចិន មុនត្រឡប់មកប្រទេសកម្ពុជាវិញ

11:34 2020/02/05

ថ្លែងផ្តល់កិច្ចសម្ភាសន៍ថ្មីនាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ពីទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថា បើទោះបីចិនមិនអនុញ្ញាតឲ្យទៅកាន់ទីក្រុង វូហាន ទីដែលកំពុងរាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា ប៉ុន្តែសម្តេចតេជោ សម្រេចនឹងដឹកនាំគណៈប្រតិភូ ចេញពីទីក្រុងសេអ៊ូលនៅរសៀលថ្ងៃពុធនេះ ទៅកាន់ទីក្រុងប៉េកាំង ដើម្បីជួបជាមួយថ្នាក់ដឹកនាំរបស់ចិន មុននឹងត្រឡប់ប្រទេសកម្ពុជាវិញ។z

សម្តេចតេជោ ហ៊ុន សែន សម្រេចទៅទីក្រុងប៉េកាំង វិញ ក្រោយភាគីចិនមិនអាចរៀបចំឲ្យទៅទីក្រុងវូហាន ដើម្បីជួបជាមួយថ្នាក់ដឹកនាំរបស់ចិន មុនត្រឡប់មកប្រទេសកម្ពុជាវិញ

សម្តេចតេជោ ហ៊ុន សែន សម្រេចទៅទីក្រុងប៉េកាំង វិញ ក្រោយភាគីចិនមិនអាចរៀបចំឲ្យទៅទីក្រុងវូហាន ដើម្បីជួបជាមួយថ្នាក់ដឹកនាំរបស់ចិន មុនត្រឡប់មកប្រទេសកម្ពុជាវិញ (រូបថត៖  information.gov.kh)

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ការសម្រេចចេញទៅទីក្រុងប៉េកាំងនេះ គោលបំណងដើម្បីពិភាក្សាការងារជាមួយថ្នាក់ដឹកនាំ របស់ចិនលើការងារទំនាក់ទំនង, បញ្ហាកំពុងកើតឡើងនៃមេរោគកូរ៉ូណា និងជាពិសេសបញ្ជាក់ពីជំហរអំពីការមិនជម្លៀសមន្រ្តី និងនិស្សិតរបស់កម្ពុជាចេញពីប្រទេសចិន ព្រមទាំងបញ្ជាក់មិនបិទជើងហោះហើរជាមួយចិននោះឡើយ។

តាមគម្រោងសម្តេចតេជោ ហ៊ុន សែន នឹងជួបពិភាក្សាការងារជាមួយប្រធានាធិបតី ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីចិន លី ខឺឈាង នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ទីនោះ។

សូមជំរាបថា នៅយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ម្សិលមិញនេះ ក្រសួងការបរទេសចិន បានជូនដំណឹងក្រសួងការបរទេសកម្ពុជាឲ្យដឹងថា ភាគីចិនមិនអាចរៀបចំជូនសម្តេចតេជោ ហ៊ុន សែន ចំពោះដំណើរទៅកាន់ទីក្រុង​ វូហាន ខេត្តហ៊ូប៉ី ប្រទេសចិន បានទេ ដោយសារទីនោះកំពុងរីករាលដាលខ្លាំងបំផុតនៃមេរោគកូរ៉ូណា។

កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរ នៅប្រទេសកូរ៉េខាងត្បូង, សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត ប៉ុន្តែនៅពេលនេះភាគីមិត្តចិន បានឆ្លើយតបវិញហើយថា ចិនមិនអាចរៀបចំដំណើររបស់សម្តេចទៅកាន់ទីក្រុង វូហាន បានទេ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន សម្រេចនឹងដឹកនាំគណៈប្រតិភូទៅកាន់ទីក្រុងប៉េកាំង មុននឹងត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ៕

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា (Freshnews)

គួរបញ្ជាក់ថា បើយោងតាមកេហទំព័រ  information.gov.kh សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានមានប្រសាសន៍ថាតាមគម្រោងនៅថ្ងៃទី៥ កុម្ភៈនេះសម្ដេចគ្រោងនឹងចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅទីក្រុងវូហាន ខេត្តហ៊ូប៉ីប្រទេសចិន ដើម្បីទៅសួរសុខទុក្ខកូនក្មួយនិស្សិតខ្មែរ ២៣ នាក់ដែលកំពុងសិក្សានៅទីនោះ។ ប៉ុន្តែមកទល់ម៉ោង១១:០០យប់ម៉ិញ ទើបក្រសួងការបរទេសចិនឆ្លើយតបថាមិនអាចរៀបចំជូនដល់ការធ្វើដំណើររបស់ខ្ញុំទៅកាន់ទីក្រុងវូហានបានទេ ព្រោះទីក្រុងនេះបានប្រកាសភាពអាសន្នបិទមិនឲ្យមានចរាចរណ៍ឆ្លងកាត់នៅក្នុងតំបន់នេះនៅឡើយ ហើយចំពោះនិស្សិតវិញក៏មិនត្រូវបានអនុញ្ញាតឲ្យចេញក្រៅពីទីកន្លែងរស់នៅបានដែរ។ ដោយសារមិត្តចិនយល់អំពីការព្រួយបារម្ភរបស់ខ្ញុំចំពោះពលរដ្ឋ និងនិស្សិតខ្មែរដែលកំពុងរស់នៅក្នុងប្រទេសចិន នៅព្រឹកម៉ិញនេះ ខាងរដ្ឋាភិបាលចិនបានអនុញ្ញាតឲ្យខ្ញុំធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំង ដើម្បីបានជួបសម្តែងការគួរសមជាមួយភាគីមិត្តចិន និងបានស្វែងយល់អំពីការយកចិត្តទុកដាក់របស់រដ្ឋាភិបាលចិនចំពោះបងប្អូននិងកូនក្មួយសិស្សនិស្សិតខ្មែរយើងដែលកំពុងរស់នៅនឹងសិក្សានៅក្នុងទីក្រុងវូហាន ក៏ដូចជានៅទូទាំងប្រទេសចិន។

តាមផេកហ្វេប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែនបានបន្តថា ដូច្នេះនៅរសៀលនេះ ខ្ញុំនឹងដឹកនាំគណប្រតិភូកម្ពុជាចាកចេញពីប្រទេសកូរ៉េខាងត្បូងឆ្ពោះទៅកាន់ទីក្រុងប៉េកាំង មុននឹងធ្វើដំណើរវិលត្រឡប់ទៅកាន់ប្រទេសកម្ពុជាវិញ។ ខ្ញុំសូមអរគុណ បងប្អូនជនរួមជាតិ និងកូនក្មួយដែលគោរពស្រឡាញ់ខ្ញុំ និងចង់អោយខ្ញុំមានសុខភាពល្អ។

សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយសិស្សនិស្សិតដែលកំពុងរស់នៅក្នុងទីក្រុងវូហាន និងនៅក្នុងប្រទេសចិនទាំងអស់ជួបតែសេចក្តីសុខ សំណាងល្អ និងចៀសផុតពីជំងឺទាំងឡាយ៕
(សរុបដោយ ហេង វុធ្ធ)
(ប្រភពព័ត៌មាន: FreshNews និង information.gov.kh)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll