Metfone សេវាកម្មគ្របដណ្តប់ទូទាំង២៥ខេត្តក្រុង និងមានកញ្ចប់សេវាកម្មច្រើនប្រភេទ ប្រើប្រាស់លក្ខណៈបុគ្គល គ្រួសារ អាជីវកម្ម និងស្ថាប័ននានា

15:27 2020/05/06

សព្វថ្ងៃនេះស្ទើរតែគ្រប់ផ្ទះទៅហើយ ដែលភ្ជាប់ប្រព័ន្ធ Wifi ដើម្បីទទួលបាននូវសេវាកម្មអ៊ីនធើណែត ព្រោះថា សេវាអ៊ីនធើណែត ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការប្រើប្រាស់ជីវិតប្រចាំថ្ងៃ របស់មនុស្សមួយចំនួនធំនាសង្គមបច្ចុប្បន្ន ក្នុងការទំនាក់ទំនងគ្នាទៅវិញទៅមក សម្រាប់បំពេញការងារ ឬការធ្វើអាជីវកម្មអនឡាញផ្សេងៗ។

Metfone សេវាកម្មគ្របដណ្តប់ទូទាំង២៥ខេត្តក្រុង និងមានកញ្ចប់សេវាកម្មច្រើនប្រភេទ ប្រើប្រាស់លក្ខណៈបុគ្គល គ្រួសារ អាជីវកម្ម និងស្ថាប័ននានា
រូបតំណាង។

ជាពិសេសនៅក្នុងអំឡុងពេល នៃការរីករាលដាលជំងឺផ្លូវដង្ហើមប្រភេទថ្មី កូវីត-១៩ នេះតែម្តង សេវាកម្មអ៊ីនធើណែតកាន់តែមានភាពចាំបាច់ថែមមួយកម្រិតទៀត សម្រាប់អ្នកធ្វើការនៅតាមផ្ទះ ដែលអនុវត្តទៅតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល។

ទន្ទឹមនឹងនេះ គួរឲ្យដឹងផងដែរថា នៅក្នុងប្រទេសកម្ពុជាមានក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធើណែត Wifi សរុបទាំងអស់ចំនួន៣៦ក្រុមហ៊ុន និងមានចំនួនអ្នកប្រើប្រាស់សេវាកម្មនេះ ប្រមាណជាង២០ម៉ឺននាក់ នៅទូទាំងប្រទេស។ ក្នុងនោះផងដែរ បើយោងតាមការស្ទាបស្ទង់បានបង្ហាញឲ្យឃើញថា ចំនួនអ្នកប្រើប្រាស់សរុបទាំង៣៦ក្រុមហ៊ុន មានរហូតទៅដល់៥២% ជាអ្នកប្រើប្រាស់សេវាកម្មអ៊ីនធើណែតរបស់មិត្តហ្វូន។

ដោយ មិត្តហ្វូន នេះទៀតសោត មានសេវាកម្មគ្របដណ្តប់ទូទាំង២៥ខេត្តក្រុង និងមានកញ្ចប់សេវាកម្មច្រើនប្រភេទ ទាំងការប្រើប្រាស់លក្ខណៈបុគ្គល គ្រួសារ អាជីវកម្ម និងសម្រាប់ស្ថាប័ននានា។

សរុបសេចក្តីមក បើយោងតាមទិន្នន័យខាងលើបានឲ្យដឹងថា ចំនួនក្រុមហ៊ុនផ្គត់ផ្គង់សេវាកម្មអ៊ីនធើណែត Wifi នៅក្នុងប្រទេសកម្ពុជា គឺមានច្រើនក្រុមហ៊ុន ចំណែកឯចំនួនអ្នកប្រើប្រាស់សេវាកម្មនេះ ក៏មានច្រើនគួរឲ្យកត់សម្គាល់ផងដែរ៕

(ប្រភពព័ត៌មាន: freshnews)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll