១០ខែនេះ រមណីយដ្ឋានអង្គរ រកចំណូលបានជាង១៨លានដុល្លារ ពីភ្ញៀវបរទេស ជិត៤០ម៉ឺននាក់

15:47 2020/11/02

វិបត្តិកូវីដ១៩ នៅតែបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរនៅតំបន់អង្គរដែលជាបេតិកភណ្ឌវប្បធម៌ពិភព លោករបស់កម្ពុជា ។ ដូច្នេះភ្ញៀវទេសចរដែលអញ្ជើញទៅទស្សនារមណីយដ្ឋានក៏បានធ្លាក់ចុះ។

១០ខែនេះ រមណីយដ្ឋានអង្គរ រកចំណូលបានជាង១៨លានដុល្លារ ពីភ្ញៀវបរទេស ជិត៤០ម៉ឺននាក់

រូបភាពរូបភាព ពីក្រសួងទេសចរណ៍

រយៈពេល១០ខែ ឆ្នាំ២០២០ ភ្ញៀវទេសចរបរទេស ជិត៤០ម៉ឺននាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលបានចំណូល ជាង១៨លានដុល្លារ។ ចំនួនទេសចរនេះ ថយចុះ ៧៧,៩១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៩ ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ គិតតែក្នុងខែតុលា ឆ្នាំ២០២០ រមណីយដ្ឋានអង្គរ រកចំណូលបានជាង ៩ម៉ឺនដុល្លារ  ពីភ្ញៀវទេសចរបរទេសជាង ២,២៤៤នាក់។ ចំនួនភ្ញៀវទេសចរ ក្នុងខែតុលានេះ ថយចុះ ៩៨,៥១ភាគរយ បើធៀបនឹងខែតុលា ឆ្នាំ២០២០។

ជាមួយគ្នានេះ ប្រាសាទកោះកែរ មានភ្ញៀវទេសចរបរទេស ចំនួន ៨,៩៨៣នាក់ រកចំណូលបានជិត៩ម៉ឺនដុល្លារ ខណៈក្នុងខែតុលា រកចំណូលបាន  ៩៩០ដុល្លារ ពីភ្ញៀវទេសចរជិត ៧០នាក់ ។ ចំណូលដែលរកបានរយៈពេល១០ខែនេះ គ្រឹះស្ថានអង្គរ បានឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជាចំនួន ៧៩៦,៩៧០ដុល្លារ./.

បូកសរុបដោយឌីណា
(来源: thmey thmey,, rfi)
;

同类别新闻