អាហា​រទាំង ១០មុខ ​សម្រាប់​​ភ្ញៀវ​ទេសចរ​​គួរ​តែ​​សាក​ល្បង​​ពិសា​ ​នៅ​​ពេល​​មក​​លេង​​នៅ​​កម្ពុជា​

15:50 2019/07/28

ជាទូទៅភ្ញៀវទេសចរអរន្តជាតិជាច្រើន ដែលបានមកលេងកម្សាន្តនៅប្រទេសកម្ពុជា ពុំសូវជាចាប់អារម្មណ៍ប៉ុន្មានទេ អំពីមុខម្ហូបអាហារនៅកម្ពុជា ប៉ុន្តែឥទ្បូវនេះ យើងសូមធ្វើការណែនាំអំពីអាហារដ៏ឆ្ងុយឆ្ងាញ់ទាំង ១០យ៉ាងនៅកម្ពុជា សម្រាប់ភ្ញៀវទេសចរអរន្តជាតិ ដែលគួរតែសាកល្បងលមើលធានាថា ពិតជាមិនខកបំណងនោះទេ។

១. បាយសាច់ជ្រូក

បាយសាច់ជ្រូក (រូបថត៖ kokar2018)

ជាអាហារដ៏ឆ្ងុយឆ្ងាញ់មួយប្រភេទ ដែលគេពេញនិយមហូបវានៅពេលព្រឹក ហើយភាគច្រើនមានលក់នៅតាមដងផ្លូវទូទាំងប្រទេកម្ពុជា។ បាយសាច់ជ្រូកនេះ ត្រូវបានគេដាក់ក្នុងចានដ៏សាមញ្ញបំផុតជាមួយនឹងបាយ និងសាច់ជ្រូកប្រលាក់អាំង ឬក៏ជៀនហាន់ជាចំណែកស្ដើងៗ ព្រមទាំងមានទឹកស៊ុប ទឹកត្រៃជូរអែម និងជ្រក់ផ្ទប់ជាមួយទៀតផង។

២. ត្រីអាម៉ុក

ត្រីអាម៉ុក (រូបថត៖ sakmirl)

ជាអាហារដ៏ពិសេសមួយបែប ត្រូវបានគេដាក់នៅក្នុងចានដែលមានរូបរាង និងពណ៍លឿងដ៏គួរឲ្យទាក់ទាញបំផុត ព្រមទាំងមានរសជាតិឆ្ងាញ់ពិសាទៀតផង។ ទន្ទឹមនឹងនេះទៅទៀត ម្ហូបមួយមុខនេះ អាននឹងមានភាពស្រដៀងទៅមុខម្ហូបប្រទេសជិតខាងផងដែរ។

៣. សម្លការីក្រហមខ្មែរ

ត្រីអាម៉ុក (រូបថត៖khmercook168)
វាស្រដៀងទៅនឹងសម្លការីក្រហមថៃ ប៉ុន្តែមិនសូវជាហឹរប៉ុន្មានទេ ព្រោះប្រើម្ទេសតិចជាងម្ហូបថៃ។ លក្ខណៈពិសេសរបស់វា អាចស្លបានជាមួយនឹងសាច់ជាច្រើនប្រភេទដូចជា សាច់គោ ជ្រូក មាន់ និងត្រីជាដើម ព្រមទាំងមានគ្រឿងផ្សំមួយចំនួនដូចជា ត្រប់ សណ្ដែកគួរ ដំទ្បូង ទឹកដោះគោស្រស់ និងគ្រឿងជាច្រើនផ្សេងទៀត។ ជាទូទៅ ការីក្រហមខ្មែរច្រើនហូបជាមួយនំបុ័ង និងនំបាញ់ចុក។

៤. ញាំសាច់គោសាលាដខ្មែរ

 

ញាំសាច់គោសាលាដខ្មែរ (រូបថត៖ iknowblog)

លក្ខណៈពិសេសរបស់ម្ហូបមួយមុខនេះ គឺសាច់គោត្រូវបានគេយកទៅចម្អិនរយៈពេលខ្លី រួចហើយគេយកវាទៅហាន់ក្នុងចំនិតស្ដើងៗ បន្ទប់មកប្រលាក់វាជាមួយទឹកក្រូចឆ្មា ហើយយកវាទៅលាយជាមួយ ស្លឹកគ្រៃ ខ្ទឹមក្រហម ខ្ទឹមស ជីនាងវ៉ូង ជីអង្កាម សណ្តែកគួរ ម្រេចបៃតង ម្ទេសពណ៌ក្រហមស្រស់ និងបន្ថែមនូវគ្រឿងផ្សំមួយចំនួនទៀតដូចជា ទឹកត្រី ស្ករស អំបិល ជាការស្រេច។ ម្ហូបមួយមុខនេះ ពិតជាមានភាពទាក់ទាញ ធានាថាបើបានពិសាហើយពិតជាមិនស្ដាយក្រោយនោះទេ។

៥. នំបញ្ចុកខ្មែរ

 

នំបញ្ចុកខ្មែរ (រូបថត៖ myfavoritefoodyummy)

នំនេះ ត្រូវបានហៅជាភាសាអង់គ្លេសថា “Khmer noodles ” វាជាប្រភេទអាហារពេលព្រឹកដ៏ពេញនិយមបំផុតនៅកម្ពុជា។ ភាគច្រើននំបាញ់ចុកនេះ ត្រូវបានគេស្វែងរកទិញ នៅពេលដែលឃើញស្ដ្រីដាក់វានៅក្នុងកន្ត្រក់ព្យួរនៅលើបង្គោល ហើយលីវានៅលើស្មារបស់ពួកគេ បន្ទប់មកដើរលក់នៅតាមដងផ្លូវ។

៦. ឆាក្ដាម

ឆាក្ដាម (រូបថត៖ phnompenhrecipe)

ឆាក្ដាមក៏ជាមុខម្ហូបដ៏ឆ្ងាញ់មួយផងដែរនៅកម្ពុជា ជាពិសេសអ្នកនៅក្នុងទីក្រុងកែបនិយមចូលចិត្តពិសាវាខ្លាំងណាស់។ ជាទូទៅមុខម្ហូបមួយនេះ គេច្រើនហូបវាជាមួយទឹកជ្រលក់ម្រេច ដើម្បីឲ្យមានរសជាតិកាន់តែពិសេសថែមទៀត។

៧. ឆាសាច់គោអង្ក្រងជាមួយជីនាងវ៉ូង

 

ឆាសាច់គោអង្ក្រងជាមួយជីនាងវ៉ូង (រុបថត៖tripadvisor)

ស្ដាប់មើលទៅដូចជារៀងប្លែកតិច ប៉ុន្តែប្រសិនជាអ្នកបាន ភ្លក់នូវមុខម្ហូបមួយមុខនេះ ធានាថាពិតជាមិនស្ដាយក្រោមនោះទេ ជាមួយនឹងរសជាតិដ៏ប្លែក និងឆ្ងុយឆ្ងាញ់របស់អាហារមួយមុខនេះ។

៨. មឹកអាំង

 

មឹកអាំង (រូបថត៖ Delicious food)

អាហារដ៏ឆ្ងុយឆ្ងាញ់មួយមុខនេះ សម្បូរណាស់នៅខេត្តព្រះសីហនុ និងកែប ហើយវាក៏ជាអាហារដ៏ពេញនិយមបំផុត សម្រាប់ភ្ញៀវទេសចរមកលេងនៅតំបន់នោះ។ ជាទូទៅមុខម្ហូបមួយមុខនេះ គេច្រើនហូបជាមួយទឹកត្រីកោះកុង ដើម្បីបន្ថែមរសជាតិឲ្យកាន់តែពិសេសថែមទៀត។

៩. បង្អែមចាហ៊ួយ

បង្អែមចាហ៊ួយ (រូបថត៖kvtube)

យុវវ័យភាគច្រើននៅកម្ពុជា បន្ទាប់ពីចេញពីរៀន ឬពីធ្វើការងារនៅពេលល្ងាច ពួកគេឧស្សាហ៍ចូលចិត្តទទួលទានបង្អែមណាស់។ ជាក់ស្ដែង បង្អែមចាហ៊ួយគឺត្រូវបានគេពេញនិយមយ៉ាងខ្លាំង ដោយសារតែវាមានរសជាតិឆ្ងាញ់ ហើយពិសេសនោះ តម្លៃរបស់វាក៏សមរម្យផងដែរ ១ ចានត្រឹមតែ ១០០០ រៀលប៉ុណ្ណោះ។

១០. ត្រីបឹងកញ្ឆែត

ត្រីបឹងកញ្ឆែត (រូបថត៖ DARAFB)

គ្រាន់តែបានឃើញ និងស្រង់ក្លិនមុខម្ហូបមួយមុខនេះ ធានាថាអ្នកប្រាកដជា មានអារម្មណ៏ចង់ទទួលទានវាជាក់ជាមិនខាន ព្រោះម្ហូមមួយមុខនេះ ពិតជាមានឱជារសឆ្ងុយឆ្ងាញ់ និងប្លែកខុសពីមុខម្ហូបដទៃទៀត៕

(សុរបដោយ ហេងវុធ្ធី)

(ប្រភព៖ khmertalking.com សរុបដោយ ហេង វុធ្ធី)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll