ស្អាតខ្លាំង "ឆ្នេរជំទាវម៉ៅ" ឆ្នេរសមុទ្រកម្ពុជាថ្មី កំពុងលេចរូបរាងយ៉ាងស្រស់ឆើតឆាយទៅខេត្តព្រះសីហនុ

11:46 2020/05/19

ឆ្នេរសមុទ្រថ្មី ឈ្មោះថា "ឆ្នេរជំទាវម៉ៅ" កំពុងលេចរូបរាងទាក់ភ្នែកភ្ញៀវទេសចរជាតិ និង អន្តរជាតិយ៉ាងស្រស់ប្រណីត ស្ថិតនៅភូមិគគិរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពោលគឺមានទីទាំងស្របនឹងផ្លូវជំទាវម៉ៅ ដែលទើបតែស្ថាបនាថ្មី ជាផ្លូវដែលមានដើមឈើនៅចំកណ្ដាល ដើមឈើចាំស្នេហ៍ ។

ស្អាតខ្លាំង "ឆ្នេរជំទាវម៉ៅ" ឆ្នេរសមុទ្រកម្ពុជាថ្មី កំពុងលេចរូបរាងយ៉ាងស្រស់ឆើតឆាយទៅខេត្តព្រះសីហនុ

ឆ្នេរសមុទ្រថ្មី ឈ្មោះថា "ឆ្នេរជំទាវម៉ៅ"

តាមប្រសាសន៍របស់ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ចំពោះទីតាំងឆ្នេរដែលបានរៀបចំថ្មីនេះ នឹងត្រូវដាក់ឈ្មោះថា "ឆ្នេរជំទាវម៉ៅ"។ ឆ្នេរនេះ មានទេសភាពស្រស់ត្រកាល ខ្យល់អាកាសល្អបរិសុទ្ធ មានខ្សាច់សក្បុស ទឹកសមុទ្រថ្លាឈ្វេង ឆ្លុះឃើញពពួកបច្ឆា ដែលមានទិដ្ឋភាពស្អាតត្រជាក់ភ្នែកមិនចាញ់ "ឆ្នេរអូរឈើទាល" នោះទេ ។

ឆ្នេរសមុទ្រថ្មី ឈ្មោះថា "ឆ្នេរជំទាវម៉ៅ"

ក្រៅពីមានទេសភាពដ៏ប្រណីតទាក់ទាញហើយនោះ "ឆ្នេរជំទាវម៉ៅ" ក៏មានដើមឈើដុះតាមមាត់ឆ្នេរពណ៌បៃតង់ខៀវស្រងាត់ ស្រស់ស្អាតខ្លាំងសម្រប់ការថតរូបលេងកម្សាន្ត ហើយពិសេសជាងនេះ ដើមឈើទាំងនោះ ក៏ជាម្លប់ដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិសម្រាកលំហែកាយផងដែរ ៕



(ប្រភពព័ត៌មាន: popular.com.kh)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll