សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរទិវាទេសចរណ៍ពិភពលោក

17:31 2020/09/27

ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០នេះ ជាទិវាទេសចរណ៍ពិភពលោក។ ទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២០នេះ ធ្វើឡើងក្រោមប្រធានបទ «ទេសចរណ៍ និងការអភិវឌ្ឍជនបទ»។

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរទិវាទេសចរណ៍ពិភពលោក

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារអបអរសាទរទិវាទេសចរណ៍ពិភពលោក

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចេញសារលិខិតចូលរួមអបអរសាទរទិវាទេសចរណ៍ពិភពលោកនេះផងដែរ។ ក្នុងសារលិខិតខាងលើ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអបអរសាទរចំពោះវិស័យទេសចរណ៍ឆ្នាំ២០១៩ កន្លងទៅ ដែលពិភពលោកបានទទួលទេសចរអន្តរជាតិរហូតដល់ ១,៥០០ លាននាក់ ក្នុងអត្រាកំណើន ៤% ចូលរួមបង្កើតការងារប្រមាណ ៣៣០ លាននាក់ ត្រូវជា ១០% នៃការងារសរុប បង្កើតចំណូលចូលសេដ្ឋកិច្ចប្រមាណ ១០.៣% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក (World GDP) តំណាងឲ្យ ៧% នៃការនាំចេញសរុបរបស់ពិភពលោក និងប្រមាណ ២៩% នៃការនាំចេញសរុបផ្នែកសេវាកម្ម។

នេះបង្ហាញថា វិស័យទេសចរណ៍នៅតែបន្តស្ថិតក្នុងលំដាប់លេខ ៣ នៃការនាំចេញពិភពលោក បន្ទាប់ពីការនាំចេញប្រេងឥន្ធនៈ និងការនាំចេញផលិតផលគីមី នាំមុខការនាំចេញរថយន្ត និងផលិតផលចំណីអាហារ។

ដោយឡែក វិស័យទេសចរណ៍កម្ពុជាមានកំណើនគួរជាទីមោទនៈ ដោយកើនពីការទទួលទេសចរអន្តរជាតិចំនួនតែជាង ២៨ ម៉ឺននាក់ ឆ្នាំ១៩៩៨ រហូតដល់ ៦.៦ លាននាក់ នៅឆ្នាំ២០១៩ និងបានបង្កើតការងារផ្ទាល់ជូនប្រជាពលរដ្ឋជាង ៦៣ ម៉ឺននាក់ និងការងារមិនផ្ទាល់រាប់សិបម៉ឺននាក់ថែមទៀត។ ចាប់ពីដើមឆ្នាំ២០២០ រហូតដល់ពេលបច្ចុប្បន្ន កម្ពុជាក៏ដូចជាប្រទេសនានាក្នុងពិភពលោកបានរងផលប៉ះពាល់ពីជំងឺកូវីដ-១៩ផងដែរ។

ស្ថិតនៅក្នុងកាលៈទេសៈដ៏លំបាកនេះ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មការជាតិប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានសហការជាមួយអង្គការសុខភាពពិភពលោក និងភាគីពាក់ព័ន្ធផ្សេងៗ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ គ្មានការឆ្លងរីករាលដាលនៅក្នុងសហគមន៍ គ្មានករណីស្លាប់ មានតែករណីវិជ្ជមាននាំចូលតិចតួចដែលបានទទួលការត្រួតពិនិត្យ ព្យាបាល ថែទាំដោយគ្រូពេទ្យជំនាញកម្ពុជា គ្រូពេទ្យស្ម័គ្រចិត្ត ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធប្រកបដោយភាពហ្មត់ចត់។

លើសពីនេះទៀត រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចុះនូវវិធាននានា ដើម្បីជួយសង្គ្រោះអាជីវកម្ម បុគ្គលិកបម្រើការងារ ព្រមទាំងប្រជាពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ផងដែរ។

(ហេង វុធ្ធ)
(ប្រភពព័ត៌មាន: FreshNews)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll