សំបក និង​ពោះវៀន​កង់​រថយន្ត ត្រូវបាន​ច្នៃ​ជា​រូប​ប្រាសាទអង្គរវត្

14:50 2020/11/25

លោក អ៊ឹង គឹម​លី ម្ចាស់​សួន​ទឹក​សុភមង្គល​ក្នុងភូមិសាលាបាឡាត់ សង្កាត់អូរម៉ាល់ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង បាន​ប្រើប្រាស់​សំបក​កង់ឡាន និង​ពោះវៀន​កង់ឡាន​ចាស់​ប្រមាណ​៤០០ ដើម្បី​សាងសង់​ជា​រូប​ប្រាសាទអង្គរវត្ត​។

សំបក និង​ពោះវៀន​កង់​រថយន្ត ត្រូវបាន​ច្នៃ​ជា​រូប​ប្រាសាទអង្គរវត្
សំបក និង​ពោះវៀន​កង់​រថយន្ត ត្រូវបាន​ច្នៃ​ជា​រូប​ប្រាសាទអង្គរវត្

បភាពប្រាសាទអង្គរវត្តធ្វើពីសំបក និង ពោះវៀនកង់រថយន្ត ដែលគេបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីពេលថ្មីៗនេះ បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកលេងបណ្តាញសង្គមដ៏មានប្រជាប្រិយភាពមួយនេះ ។ ដោយម្នាក់ៗបានកោតសរសើរពីគំនិតច្នៃប្រឌិតរបស់ម្ចាស់រូបភាពមួយនេះ ។

សំបក និង​ពោះវៀន​កង់​រថយន្ត ត្រូវបាន​ច្នៃ​ជា​រូប​ប្រាសាទអង្គរវត្

តាមពិតទៅរូបភាពប្រាសាទអង្គរវត្តដែលធ្វើពីសំបក និង ពោះវៀនកង់រថយន្តនេះ មានទីតាំងស្ថិតនៅក្នុងសួនទឹកសុភមង្គល ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលមានម្ចាស់ ឈ្មោះ អ៊ឹង គឹមលី ។ បើតាមព័ត៌មានដែលទទួលបាន រូបប្រាសាទអង្គរវត្តសិប្បនិម្មិតនេះ គេបានចំណាយសំបក និង ពោះវៀនកង់រថយន្តចំនួន៤០០ ដើម្បីសាងសង់ជារូបប្រាសាទអង្គរវត្តនេះឡើង ប៉ុន្តែគេមិនបានដឹងថា ប្រើរយៈពេលប៉ុន្មាននោះទេ  ក្នុងការសាងសង់រូបប្រាសាទសិប្បនិម្មិតដ៏អស្ចារ្យមួយនេះ ៕ 

សំបក និង​ពោះវៀន​កង់​រថយន្ត ត្រូវបាន​ច្នៃ​ជា​រូប​ប្រាសាទអង្គរវត្

គេបានឃើញក្នុងហ្វេសប៊ុករបស់បងប្រុសម្នាក់ឈ្មោះ ធួក វេត បានបង្ហោះរូបភាពជាច្រើនសន្លឹក ដែលបង្ហាញពីស្នាដៃដែលគួរអោយសរសើរ របស់ប្អូនប្រុសម្នាក់ ដែលនៅជិតផ្ទះរបស់គាត់ ដែលស្ថិតនៅភូមិសំរោង ឃំុលាងដៃ ស្រុកអង្គរ ខេត្តសៀមរាប។ ដែលខិតខំព្យាយាមអស់រយៈពេលប្រហែល១ខែដើម្បីសូនរូបប្រាសាទអង្គរវត្ត ដោយក្នុងនោះបងប្រុសម្នាក់នេះបានបញ្ជាក់បន្ថែមទៀត៖ “ប្អូនប្រុសនៅជិតផ្ទះខ្ញំអាចធ្វេីប្រាសាទអង្គរចំនាយពេលប្រហែល1ខែធ្វេីអំដីបូកអាចបំបែកឯកត្តកម្មបាន បេីចូលចត្តសូមfrieជួយshareមនាក់មួយចែកប្អូនផង”។

សំបក និង​ពោះវៀន​កង់​រថយន្ត ត្រូវបាន​ច្នៃ​ជា​រូប​ប្រាសាទអង្គរវត្

ក្រៅពីនេះដែរ ចំណែកកាលពីកន្លងទៅ គេក៏ធ្លាប់បានឃើញក្នុងហ្វេសប៊ុក អាចារ្យធំ នគររាជ បានបង្ហោះរូបពីរសន្លឹក ពីការសាងសង់ប្រាសាទអង្គរវត្តផងដែរ តែគេយក ពោះវៀន និងកង់ ឡាន មកធ្វើជំនួសដីទៅវិញ ដោយក្នុងនោះលោកបានបញ្ជាក់យ៉ាងខ្លីផងដែរថា៖ “អស់ទាស់ហ្មង! ប្រាសាទអង្គរ ធ្វើពីកង់ និងពោះវៀន ឡាន នៅខេត្តបាត់ដំបងយើងហ្នឹង។”៕

សរុបដោយ ហេង វុធ្ធ
(来源: Thmeythmey និង report-news.info)
;

同类别新闻