មនុស្សកុះករ សាកមកលេង ផារ៉ាដាយរីសត នាដែនដីឦសាន មណ្ឌលគិរី ​ដឹងតែស្រស់ស្រាយ

15:13 2020/08/03

គេចពីកន្លែងមនុស្សច្រេីន​ មកសំងំនៅទីកន្លែងស្ងប់ស្ងាត់​ ស្រូបយកខ្យល់អាកាសបរិសុទ្ធ​ គយគន់ទេសភាពស្អាតៗ​ បន្ធូរអារម្មណ៍ ជាមួយនឹងផារ៉ាដាយរីសត - Paradise Resortដែលស្ថិតនៅខេត្តមណ្ឌលគិរី។ វាមានចម្ងាយប្រមាណ៩គីឡូម៉ែត្រពីរង្វង់មូលគោព្រៃ ធ្វើដំណើរប្រហែល១៣នាទី។

មនុស្សកុះករ សាកមកលេង ផារ៉ាដាយរីសត នាដែនដីឦសាន មណ្ឌលគិរី ​ដឹងតែស្រស់ស្រាយ
« ផារ៉ាដាយរីសត-Paradise Resort  ​»

ពេលខ្លះនៅទីក្រុងមនសុ្សអ៊ូអរខ្លាំង ខ្យល់អាកាសមិនល្អ ​ប្រាកដជាមានការធុញទ្រាន់នឹងការជួបជុំដែលពោរពេញទៅដោយមនុស្សច្រេីនកុះករមែនទ? មិនដឹងថាត្រូវបបួលគ្នាទៅកន្លែងណាមែនទេ? ថ្ងៃនេះ ​« ក្នុងស្រុក ​» ​សូមណែនាំរីហ្សតមួយកន្លែនាទឹកដីឦសាន ខេត្តមណ្ឌលគិរី នោះគឺ « ផារ៉ាដាយរីសត-Paradise Resort  ​»។

រីសតដ៏ស្រស់ស្រាយមួយនេះ មានកន្លែងស្នាក់នៅប្រភេទបឹងកាឡូ និងតង់ទៅតាមតម្រូវការ។ សម្រាប់បន្ទប់បឹងកាឡូមួយយប់តម្លៃ៥០ដុល្លារ គេងបានគ្នា៣-៤នាក់(គ្រែពីរ) និងតង់មួយយប់តម្លៃ ៣០ដុល្លារ​ គេងបានគ្នា២នាក់។ មួយវិញទៀត នៅខាងមុខបន្ទប់មានទីធ្លាធំទូលាយសម្រាប់បងប្អូនអង្គុយជួបជុំគ្នាញុាំអី ជជែកគ្នាលេង​បានផងដែរ។

« ផារ៉ាដាយរីសត-Paradise Resort  ​»

នៅទីនេះ ធានាថាប្លែកភ្នែក​ ប្លែកអារម្មណ៍ ជាមួយនឹងការស្នាក់ដ៏មានផាសុកភាព​ ស្រស់ស្រាយជាមួយនឹងធម្មជាតិជុំវិញខ្លួន។ អាំងសាច់ ស្តាប់ភ្លេង ថតរូប មើលថ្ងៃរះ ថ្ងៃលិច ជាលក្ខណៈPrivate​ លក្ខណៈគ្រួសារ​ ឬមិត្តភក្តិដឹងតែជាប់ចិត្ត មិនអាចបំភ្លេចបានហ្មង។ លោកអ្នកអាចកម្ម៉ង់ម្ហូប ឬយកអាហារចូលដោយឥតគិតថ្លៃ។ រឹតតែពិសេស លោកអ្នកក៏អាចចូលថតរូបលេងកំសាន្តដោយឥតគិតថ្លៃផងដែរ។

ផារ៉ាដាយរីសត - Paradise Resortនេះ ស្ថិតនៅផ្លូវលេខ៧៦ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១១៧ និង ១១៨ ចុះពីផ្លូវជាតិលេខ៧៦ បត់ស្តាំ​ចម្ងាយប្រហែល៦00ម៉ែត្រ​សម្រាប់បងប្អូនធ្វេីដំណេីរពីមកភ្នំពេញ​ហើយសម្រាប់បងប្អូនធ្វេីដំណេីរចេញពីទីរួមខេត្តមកដល់បង្គោលលេខ១១៧-១១៨ បត់ចូលឆ្វេងដៃ ៦០០ម៉ែត្រដូចគ្នា។

នារីម្នាក់ Check In នៅផារ៉ាដាយរីសត-Paradise Resort  »

គួរបញ្ជាក់ថា « ផារ៉ាដាយរីសត-Paradise Resort  ​» គឺជាកន្លែងសម្រាកលំហែរកាយថ្មី ​ដែលធ្វើឱ្យអារម្មណ៍អ្នកមកកម្សាន្តមានភាពស្រស់ស្រាយជាមួយធម្មជាតិជុំវិញ ធានាថាប្លែកភ្នែក​ ប្លែកអារម្មណ៏​ ជាមួយនឹងការស្នាក់ដ៏មានផាសុកភាព​។ នៅក្នុងនោះលោកអ្នកអាចមកស្នាក់នៅជាលក្ខណៈផ្ទាល់ខ្លួន ​ក្រុមគ្រួសារ  ឬមិត្តភក្តិក៏បាន ​ធានាថាដឹងតែស្រស់ស្រាយសប្បាយចិត្តតែម្តង មកកម្សាន្តម្តងនឹងចង់មកលេងម្តងទៀត។ ហើយសម្រាប់កាតស្នាក់នៅបន្ទប់បឹងហ្គាឡូមួយយប់តំលៃ ៥០$​ គេងបានគ្នា ៣ ទៅ ៤នាក់ ចំណែកតង់មួយយប់តម្លៃ ៣០$​ គេងបានគ្នា ២ នាក់ ។

(សរុបដោយ ហេង វុធ្ធ)
(ប្រភពព័ត៌មាន: khmerplaces.com និង knongsroktv.com)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll