មិនត្រឹមតែមានអង្គរវត្តប៉ុណ្ណោះទេ កម្ពុជានៅមានកោះដូចឋានសួគ៌ដ៏ស្អាតអស្ចារ្យចំនួន៥ទៀត

20:17 2018/05/21

យុគសម័យ - និយាយដល់កម្ពុជា ភ្ញៀវទេសចរតែងតែគិតពីអង្គរវត្តតែប៉ុណ្ណោះ។ ប៉ុន្តែមិត្តនឹងមានការភ្ញាក់ផ្អើលប្រសិនបើបានដឹងថា កម្ពុជាមានសមុទ្រនិងកោះស្រស់ស្អាតដូចឋានសួគ៌ហើយថ្លៃធ្វើដំណើរសមរម្យដែរ។

១.កោះរ៉ុង

កោះរ៉ុង​នេះ ត្រូវបាន​គេ​ដឹងថា គឺជា​កោះ​មួយ​ដែល​ធំជាងគេ​ទី​ពីរ​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​ផ្ទៃដី​ប្រមាណ​ជា ៧៨​គីឡូម៉ែត្រ​ក្រឡា ដោយនៅ​ក្នុងនោះ​គឺមាន​ឆ្នេរ​ប្រមាណ​ជា ៤៣ គីឡូម៉ែត្រ​។ កោះ​នេះ​វា​មាន​ចម្ងាយ​ប្រមាន​ជា ២៤ គីឡូ ម៉ែត្រ ពី​ឆ្នេរ ដែល​គេ​អាចធ្វើ​ដំណើរ​ទៅបាន តាម​ទូក ប៉ុន្តែ​ឥឡូវនេះ​គឺមាន​នាវា​ចម្លង​ទៅដល់​ហើយ។​

កោះរ៉ុងទោះបីជាមិនសូវមានការវិវឌ្ឍន៍ធំដុំអ្វីទេ ប៉ុន្តែទីនេះបានក្លាយទៅជាទីមកដល់សម្រាប់ភ្ញៀវទេសចរ ដែលចង់ហាលថ្ងៃនិងជប់លៀងពេលយប់។

រូបថតៈ Great Value Vacations

 

២.កោះរ៉ុងសន្លឹម

កោះរ៉ុងសន្លឹម ជាកោះមួយ ដែលមាន វិសាលភាព និងទេសភាព គួរជាទី ទាក់ភ្ញៀវ ទេសចរ ដែលចូលចិត្ត ក្នុងការ ធ្វើដំណើរ កម្សាន្ត ដែនសមុទ្ធ ពីព្រោះវាមាន ឆ្នេរខ្សាច់សរ មានទឹក ថ្លាឈ្វេង និងមាន ទេសភាព ទាក់ទាញភ្ញៀវ ដែលនិយម ធម្មជាតិ នៃដែនកោះ ។

នៅកោះម្ខាង ឆ្នេរសមុទ្រព្រះអាទិត្យរៀបអស្តង្គង ដោយទឹកសមុទ្រពណ៌ខៀវ នៅភូមិនេសាទមួយមានឈ្មោះថា ២៣ ភ្ញៀវទេសចរអាចទស្សនាគុយគន់ជីវភាពរស់នៅប្រចាំថ្ងៃរបស់អ្នកនេសាទនិងបរិភាគនូវគ្រឿងសមុទ្រដ៏ឈ្ងុយឆ្ងាញ់។

កោះមិនសូវមានសកម្មភាពកំសាន ប៉ុន្តែមិត្តទាំងអស់អាចចំណាយពេលដើម្បីហែលទឹកនិងសម្រាកលំហែកាយក្រោមម្លុបដើមឈើដ៏មនោរម្យ។

រូបថតៈ Visitkohrong
រូបថតៈ Staysure
រូបថតៈ Hostels

៣.កោះសង្សា

ស្ថិត​នៅប្រជុំ​កោះរ៉ុង ភាគ​និរតីនៃ​តំបន់ឆ្នេរ​សមុទ្រកម្ពុជា ទេសភាព​ខ្សាច់​សក្បុស​ហ៊ុមព័ទ្ធ​ផ្ទះឈើ​ប្រក់ស្បូវប្រណីត បាន​ក្លាយ​ជាឋានសួគ៌​ពិតរបស់​​ភ្ញៀវទេសចរ​នោះគឺជារមណីយដ្ឋាន កោះសង្សារ ដែលផ្សារ​ភ្ជាប់នឹង​គម្រោង​អភិរក្ស​ធម្មជាតិ ជីវៈចម្រុះ និងសត្វព្រៃ។

កោះសង្សារ​ដែលស្ថិត​នៅបណ្ដុំកោះរ៉ុង មាន​រមណីយដ្ឋាន​ដែល មាន​វីឡា​ឈើប្រណីត ២៧​ខ្នងស្វាគមន៍​ភ្ញៀវមកកំសាន្ត។ ខុសពី​ឆ្នេរសមុទ្រ​ដែល មានមនុស្ស​​ម្នាកក​កុញ នៅទីនេះ ហ្វូង​មច្ឆជាតិ​ហែល​ឆ្វែលឆ្វាត់ លោត​ផុតពី​ទឹកសមុទ្រ​ពណ៌ខៀវ​ថ្លាឆ្វង់ ខណៈ​បក្សា​បក្សី​សំចត​កាយ​នៅលើ​មែក​ដើម​កោង​កាង​យ៉ាង​ក្លាហាន។

រូបថតៈ Agoda

រូបថតៈRobb Report Singapore 
រូបថតៈ Live the World

កន្លែងទេសចរណ៍គួរឲ្យទាក់ទាញ

៤. កោះថ្មី

ស្ថិតនៅក្នុងឧទ្យានជាតិរាម កោះថ្មីគឺជាកន្លែងរស់នៅរបស់សត្វស្វា សម្ពោច បង្គួយ និងបក្សាបក្សីជាង១០០ប្រភេទ។ នៅកោះនេះមានផ្ទះសំណាក់ធ្វើពីឈើចំនួន៧ខ្នង ដែលដើរដោយថាមពលពន្លឺព្រះអាទិត្យ។ អ្នកទេសចរមកកោះនេះអាចហែលទឹក ចែវទូក kayak  ដើរកាត់ព្រៃឈើ ស្វែងយល់អំពីបក្សាបក្សី និងគយគន់សត្វផ្សោតជាដើម។

 

រូបថតៈ Booking
រូបថតៈ Koh Thmei Resort

៥.កោះតាគៀវ

កោះតាគៀវគ្មានផ្ទះសំណាក់ច្រើនទេ ប៉ុន្តែសម្រស់ធម្មជាតិនៅកោះនេះគឺគ្មានកន្លែងណាអាចប្រៀបធៀបបានឡើយ។ ពេលថ្ងៃអ្នកអាចទៅហែលទឹក ដើរលេងក្នុងព្រៃ និងមុជទឹកជាដើម តែពេលយប់វិញ អ្នកអាចដេកនៅតាមខ្ទមឬអង្រឹងដើម្បីលំហែកាយ និងស្រូបខ្យល់សមុទ្រ។

រូបថតៈ Sihanoukville-cambodia
រូបថតៈ The Travel Tool
រូបថតៈ Booking
ដោយ ស្រីពេជ្រ
;

同类别新闻