មកមើលទិដ្ឋភាព Cambodia Town ទីក្រុងតូចមួយរបស់កម្ពុជា នៅទឹកដីសហរដ្ឋអាមេរិក

15:08 2020/08/03

Cambodia Town ជាទីក្រុង ឬអាចនិយាយបានជាទីប្រជុំជនមួយរបស់បងប្អូនកម្ពុជាយើង នៅឯទឹកដីសហរដ្ឋអាមេរិក ស្ថិតនៅភាគខាងកើតនៃឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា។

មកមើលទិដ្ឋភាព Cambodia Town ទីក្រុងតូចមួយរបស់កម្ពុជា នៅទឹកដីសហរដ្ឋអាមេរិក

វត្តខ្មែរនៅអាមេរិក

មានបងប្អូនប្រជាជនកម្ពុជាជាច្រើនកំពុងរស់នៅឡុងប៊ិច ហើយទីក្រុងមួយនេះប្រៀបបានជាទីកន្លែងមួយសម្រាប់បងប្អូនខ្មែរនៅទីនោះ បានឃើញនូវរូបភាព ការតុបតែងមួយចំនួនបង្ហាញអំពីវប្បធម៌ខ្មែរដ៏ល្អផូរផង់ បើទោះបីជាពួកគាត់រស់នៅឃ្លាតឆ្ងាយមាតុភូមិយ៉ាងណាក៏នៅតែថែរក្សាបាននូវអត្តសញ្ញាណជាតិខ្លួន។

 

Cambodia Town

Cambodia Town (ត្រូវបានគេស្គាល់ផងដែរថាជា Little Phnom Penh ឬ Little Cambodia) ជាឈ្មោះផ្លូវការសម្រាប់ច្រករបៀងអាជីវកម្មដែលមានប្រវែងប្រហែលជាងមួយគីឡូម៉ែត្រ តាមបណ្តោយផ្លូវ Anaheim Street រវាង Atlantic និង Junipero នៅខាងកើតនៃឡុងប៊ិចរដ្ឋកាលីហ្វ័រញ៉ា។

 


តំបន់នេះមានភោជនីយដ្ឋានខ្មែរ ហាងលក់សម្លៀកបំពាក់ ហាងលក់គ្រឿងអលង្ការ និងហាងដូណាត់ក៏ដូចជាព្រះវិហារ ប្រាសាទ និង មជ្ឈមណ្ឌលសេវាកម្មសម្រាប់ជនជាតិអាមេរិកាំង។ ក្រៅពីនេះមានអាជីវកម្មជាច្រើនទៀតនៅក្នុងតំបន់នេះដូចជាហាងជួសជុលរថយន្តដែលជាកម្មសិទ្ធិរបស់ជនជាតិខ្មែរយើង ៕

 






(ប្រភពព័ត៌មាន: popular.com.kh)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll