Trending now

ធម្មជាតិសែនត្រជាក់ភ្នែកនៅតំបន់អារ៉ែង ស្អាតខ្លាំងដូចក្នុងរឿងនិទាន

15:52 | 23/10/2020 (តាម sabay)

ពួនសម្ងំយ៉ាងជ្រៅក្នុងដងបុព្ធតា ដងស្ទឹងអារ៉ែង បានរក្សាទុកនូវសក្ដានុពលទេសចរណ៍ដ៏វិសេសវិសាលមួយ ក្នុងស្រុកថ្មបាំង ខេត្តកោះកុង។

ធម្មជាតិសែនត្រជាក់ភ្នែកនៅតំបន់អារ៉ែង ស្អាតខ្លាំងដូចក្នុងរឿងនិទាន

លាតសន្ធឹងកាត់ឃុំចំនួន ៣ ដងស្ទឹងអារ៉ែង មានចម្ងាយប្រមាណ​ ២៥គីឡូម៉ែត្រ​ពី​រង្វង់មូលស្រុកថ្មបាំង។ ជាផ្នែកមួយនៃជ្រលងអារ៉ែង ដងស្ទឹងសម្ងាត់មួយនេះ ហ៊ុមព័ទ្ធដោយព្រៃត្រូពិច​ដ៏ខៀវស្រងាត់ ដែលជាជម្រកសត្វព្រៃ និងជីវចម្រុះ​កម្រៗជាច្រើនប្រភេទ។


នៅរដូវប្រាំង ទឹកស្ទឹងហូរបន្ទាបខ្លួន រំលេចនូវឆ្នេរខ្សាច់សក្បុសជាច្រើនកន្លែង គួរឲ្យចង់ដើរលម្ហែ។ នៅលើឆ្នេរខ្សាច់ទាំងនោះ ភ្ញៀវទេសចរ​ក៏អាចបោះតង់កម្សាន្តបែបផ្សងព្រេងបានផងដែរ។

ពយម្រេច​កង្កែប ជាគោលដៅទេសចរណ៍​ដ៏ពេញនិយម​ប្រចាំនៅតំបន់អារ៉ែង។ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង ពយម្រេចកង្កែប មានចម្ងាយជាង ៤គីឡូម៉ែត្រពីសាលាបឋមសិក្សាជំនាប់។ ដើម្បីកម្សាន្ត​នៅពយម្រេចកង្កែប អ្នកទេសចរត្រូវធ្វើដំណើរថ្មើជើងកាត់ព្រៃ ដែលមាន​ដើមឈើធំៗ និងជម្រាលភ្នំ ដោយចំណាយពេល ១ម៉ោង ៤០នាទី។

ម្រេចកង្កែប ជាពយមួយនៃភ្នំម្រេចកង្កែប ដែលស្ថិតក្នុងភូមិសាស្រ្ដជួរភ្នំក្រវាញខាងត្បូង គ្របដណ្ដប់ដោយព្រៃទឹកភ្លៀង ដែលជាជម្រកនៃ​ពពួកសត្វព្រៃ និងជីវៈចម្រុះកម្រៗជាច្រើនប្រភេទ។ នៅទីតាងដ៏សមប្រកបបែបនេះហើយ ទើបពយម្រេចកង្កែប ក្លាយជាទីតាំងទស្សនាទេសភាពធម្មជាតិនៃតំបន់អារ៉ែងបានគ្រប់រដូវកាល។

សម្រាប់សេវាកម្មទេសចរណ៍នៅទីនេះ ត្រូវបានរៀបចំ​ដោយ​សហគមន៍ទេសចរណ៍តំបន់អារ៉ែង ព្រមទាំងមានចុងភៅចម្អិនម្ហូបអាហារក្នុងព្រៃ ជូនភ្ញៀវទេសចរ​ថែមទៀតផង។

សក្តានុពលទេសចរណ៍នៃពយម្រេចកង្កែប ពិតជាអន្ទងចិត្តអ្នកចូលចិត្តដើរព្រៃ។ ភាគច្រើន អ្នកទេសចរ​ដែលមកដល់ទីនេះ គឺនិយមបោះតង់ ឬគេងអង្រឹងក្រោមដើមឈើ ដើម្បីទទួលយកបទពិសោធន៍ និងបរិយាកាសបែបថ្មី។

(តាម sabay)

(តាម sabay)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វឌ្ឍនភាពគួរឱ្យកត់សម្គាល់ត្រូវបានធ្វើឡើងក្នុងការផ្លាស់ប្តូរការយល់ឃើញរបស់អ្នកនេសាទអំពីការនេសាទខុសច្បាប់ មិនបានរាយការណ៍ និងមិនមានការគ្រប់គ្រង (IUU)
ទីក្រុងហូជីមិញ៖ "កាហ្វេពេលព្រឹកជាមួយអ្នកនេសាទ" ដើម្បីបង្កើនការយល់ដឹងអំពីការបង្ការ និងប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់ (IUU)
នគរបាលប្រជាជនគឺជា «ក្រុមដែលមានវិន័យល្អបំផុត ស្មោះត្រង់បំផុត និងជិតស្និទ្ធបំផុតជាមួយប្រជាជន» ដែលរួមចំណែកដល់ការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្ររបស់បក្សដោយជ
អាកាសយានដ្ឋានអន្តរជាតិ Phu Quoc នឹងស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិទី ២០ លាននាក់របស់ខ្លួន
ការពង្រីកលំហសម្រាប់ក្រុមហ៊ុនចាប់ផ្តើមអាជីវកម្មកសិកម្មបច្ចេកវិទ្យាខ្ពស់