តិចច្រឡំស្រុកគេទៅ! កោះឋានសួគ៌ ឆ្នេរភ្លោះ កន្លែងលម្ហែកាយស្អាតអស្ចារ្យបំផុតនៅកម្ពុជា

20:59 2020/05/22

ស្ថិតនៅកណ្ដាលមហាសាគរនៃខេត្តព្រះសីហនុ កោះឋានសួគ៌ ឆ្នេរភ្លោះ ជារីសតមួយដ៏ល្អប្រណិត ប្រកបដោយទេសភាពដ៏ស្រស់បំព្រង ខ្យល់អាកាសល្អបរិសុទ្ធ ស័ក្ដិសមបំផុត សម្រាប់អ្នកចូលចិត្តជីវិតឯកជន និង ភាពស្ងប់ស្ងាត់ ។ នៅទីនោះមានបឹងកាឡូស្នាក់នៅស្អាតៗ រំលេចជាមួយពណ៌ឆើតឆាយ គួរឲ្យចង់សម្រាកលម្ហែកាយបំបាត់នូវរាល់ភាពធុញថប់ទាំងឡាយឱ្យរសាត់ចេញឆ្ងាយឲ្យអស់ ។

តិចច្រឡំស្រុកគេទៅ! កោះឋានសួគ៌ ឆ្នេរភ្លោះ កន្លែងលម្ហែកាយស្អាតអស្ចារ្យបំផុតនៅកម្ពុជា

ទិដ្ឋភាពនៃកោះឋានសួគ៌។

​ភ្ញៀវ​ទេសចរ​ដែល​ទៅ​កម្សាន្ត​ន​ណៅ​កោះ​ឋានសួគ៌​ ​នឹង​ទទួល​បាន​នូវ​អារម្មណ៍​ពិសេស​ប្លែក​បំផុត​ជាមួយ​ឆ្នេរខ្សាច់​សក្បុស​ ​និង​ ​ទឹកសមុទ្រ​ពណ៌​ស្អាត​ខ្លាំង​ដូច​ផ្ទៃមេឃ​ ​។​ ​អ្វី​ដែល​ទាក់ចិត្ត​ក្រៃលែង​នោះ​ ​កោះ​ឋានសួគ៌​ឆ្នេរ​ភ្លោះ​ ​មាន​ព្រៃ​ដូង​រាប់​ម៉ឺន​ដើម​ដែល​ ​ដាំ​ជាជួរ​យ៉ាង​មាន​របៀប​ ​អាច​ជិះទូក​ទស្សនា​មច្ឆា​សមុទ្រ​ ​ផ្កាថ្ម​ ​មាន​ដងព្រែក​ទឹករាក់​ឆ្លុះ​ឃើញ​ត្រី​ហែល​ជា​ក្រុម​ៗ​ ​និង​ព្រៃភ្នំ​ធម្មជាតិ​ដ៏​ត្រកាល​ ​។​ ​ទាំងនេះ​ហើយ​ទើប​គេ​ប្រសិទ្ធភាព​ទីនេះ​ថា​ ​ជា​កោះ​ឋានសួគ៌​ ​គឺ​ស្អាត​ខ្លាំង​រក​អ្វី​ប្រៀបប្រដូច​ពុំ​បាន​ ​។

​កាន់តែ​ពិសេស​នោះ​ ​នៅ​ទីនោះ​មាន​ជា​ក្យូ​សស​ម្រា​ក​លម្ហែ​កាយ​ ​អនុញ្ញាត​ឲ្យ​អ្នក​ទៅលេង​កម្សាន្ត​វេច​ខ្ចប់​អាហារ​ពី​ខាងក្រៅ​ទៅ​ញ៉ាំ​ទៀតផង​ ​។​ ​ចំណែក​ឯ​ការ​ជិះទូក​កម្សាន្ត​គយគន់​ទេសភាព​នៅ​តាម​ដងព្រែក​ ​មើល​ផ្កាថ្ម​ ​គឺ​មាន​អ្ន​ក​មគ្គុ​ទេស​អមដំណើរ​ទៅជាមួយ​ដោយ​មិន​មានការ​ព្រួយបារម្ភ​អ្វី​ឡើយ​ ​។​ ​

 

នាវា​ល្បឿន​លឿន​ ​Island​ ​Speed​ ​Ferry​ ​Cambodia។

​ដើម្បី​ធ្វើដំណើរ​ទៅដល់​ទីនោះ​ ​ភ្ញៀវ​ទេសចរ​គ្រាន់តែ​ទៅកាន់​កំពង់ផែ​អូរ​ឈើទាល​ជា​ចំណតនាវា​ល្បឿន​លឿន​ ​Island​ ​Speed​ ​Ferry​ ​Cambodia​ ​ដែល​មានភារៈ​ជូន​ភ្ញៀវ​ដល់​គោលដៅ​ ​តម្លៃ​ត្រឹមតែ​ ​២៧​ ​ដុល្លារ​ប៉ុន​ណោះ​ទាំង​ទៅ​ទាំង​មក​ ​។​ ​ផ្ដើម​ដំណើរ​ពី​កំពង់ផែ​អូរ​ឈើទាល​ ​អ្នកដំណើរ​ត្រូវ​ឆ្លងកាត់​ក្បែរ​កោះ​រ៉ុង​ ​ទៅ​ឆ្នេរ​ ​Long​ ​Beach​ ​ឆ្នេរ​សុខសាន្ដ​ ​ទើប​ទៅដល់​កោះ​ឋានសួគ៌​ ​ឆ្នេរ​ភ្លោះ​ដែល​ប្រើ​ពេល​ ​១​ ​ម៉ោង​ ​២០​ ​នាទី​ ​។​ ​

បោះជំរំនៅក្រៅ។

ចំពោះ​ការ​ស្នាក់នៅ​វិញ​មានផ្ទះ​ ​បន្ទប់​ ​ច្រើន​ប្រភេទ​ ​និង​ ​តម្លៃ​ខុស​ៗ​គ្នា​ដូចជា​​ ​បឹ​កកា​ឡូ​គេង​គ្នា​ ​៤​ ​នាក់​ប្រើ​កង្ហា​ ​តម្លៃ​ ​៧០​ ​ដុល្លារ​ក្នុង​មួយ​យប់​ ​បឹ​កកា​ឡូ​គេង​គ្នា​ ​៤​ ​នាក់​ប្រើ​ម៉ាស៊ីន​ត្រជាក់​ ​តម្លៃ​ ​១០០​ ​ដុល្លារ​ក្នុង​មួយ​យប់​ ​បន្ទប់​ប៊ូ​ទិ​ក​ប្រភេទ​ថ្ម​មួយ​យប់​តម្លៃ​ ​១២០​ ​ដុល្លារ​គេង​ ​៤​ ​នាក់​មាន​ ​Free​ ​អាហារ​ពេលព្រឹក​សម្រាប់​ ​២​ ​នាក់​ ​។​ ​ក្រៅពី​នេះ​មាន​តង់​ធំ​តម្លៃ​ ​៨០​ ​ដុល្លារ​ ​គេង​បាន​ ​៦​ ​នាក់​ ​និង​ ​តម្លៃ​ ​២៥​ ​ដុល្លារ​គេង​បានគ្នា​ ​២​ ​នាក់​ ​៕​





(ប្រភពព័ត៌មាន: popular.com.kh)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll