ដាល់អំបុកជួយសេដ្ឋកិច្ចពលរដ្ឋ និងរក្សាប្រពៃណីជាតិរបស់កម្ពុជា

16:00 2020/10/27

អ្នកខេត្តតាកែវ កំពង់ធំ កំពង់ចាម សៀមរាប ស្វាយរៀង ព្រៃវែងជាដើម សុទ្ធសឹងជាខេត្តល្បីល្បាញថាមានអំបុកឈ្ងុយឆ្ងាញ់ ដែលអំបុកពួកគាត់បានធ្វើចេញពីស្រូវខ្សាយឬ ស្រូវដំណើប ដែលទើបឲ្យផល។ តែអំបុកធ្វើពីស្រូវដំណើបឈ្ងុយឆ្ងាញា់ជាងស្រូវខ្សាយ។

ដាល់អំបុកជួយសេដ្ឋកិច្ចពលរដ្ឋ និងរក្សាប្រពៃណីជាតិរបស់កម្ពុជា
ដាល់អំបុកជួយសេដ្ឋកិច្ចពលរដ្ឋ និងរក្សាប្រពៃណីជាតិរបស់កម្ពុជា

ប្រជាពលរដ្ឋនៅទីជនបទបាននាំគ្នាដាល់អំបុកយ៉ាងឈ្ងុយឆ្ងាញ់ សប្បាយរីករាយ ខណៈដែលទើបប្រមូលផលស្រូវថ្មីៗដាក់ចង្រុក ។ ម្យ៉ាងវិញទៀត ពិធីបុណ្យប្រចំាឆ្នាំ គឺព្រះរាជពិធីបុណ្យអុំទូក បណ្តែកប្រទីប និងសំពះព្រះខែ អកអំបុក កាន់តែខិតជិតមកដល់។

ទោះជាឆ្នាំនេះ នៅរាជធានីភ្នំពេញ រដ្ឋាភិបាលបានលុបចោលកម្មវិធីបុណ្យប្រចំាឆ្នាំនេះ ដោយសារជំងឺកូវីដ១៩ក្តី តែប្រពៃណី ទំនៀបទម្លាប់ នៃការរៀបចំពិធីបុណ្យនេះ ប្រជាពលរដ្ឋនៅតែរៀបចំធ្វើ នៅតាមភូមិស្រុក វត្តអារាម ក្នុងសហគមន៍ពួកគាត់ជាធម្មតា ចាប់តំាងពីថ្ងៃចេញព្រះវស្សាមក។ ពិសេសពលរដ្ឋនៅទូទាំងប្រទេស តែងតែនាំដាល់អំបុក នៅក្នុងរដូវនេះ ដើម្បីទទួលទាន និងយកមករៀបចំពិធីបុណ្យអកអំបុក តាមទំនៀបទម្លាប់ចាស់បុរាណ។

អ្នកខេត្តតាកែវ កំពង់ធំ កំពង់ចាម សៀមរាប ស្វាយរៀង ព្រៃវែងជាដើម សុទ្ធសឹងជាខេត្តល្បីល្បាញថាមានអំបុកឈ្ងុយឆ្ងាញ់ ដែលអំបុកពួកគាត់បានធ្វើចេញពីស្រូវខ្សាយឬ ស្រូវដំណើប ដែលទើបឲ្យផល។ តែអំបុកធ្វើពីស្រូវដំណើបឈ្ងុយឆ្ងាញា់ជាងស្រូវខ្សាយ។

បើគេធ្វើដំណើរពីភ្នំពេញទៅខេត្តសៀមរាប នៅចំនុចខេត្តកំពង់ធំ អ្នកស្រុកកំពង់ស្វាយ ដែលរស់នៅអបសងខាងផ្លូវជាតិលេខ៦ ទឹកដីជាប់បឹងទន្លេសាប បាននាំគ្នាដាល់អំបុកជាហូរហែ។អ្នកធ្វើដំណើរឆ្លងកាត់ទីនោះតែងតែនាំគ្នាឈប់ដំណើរបន្តិចដើម្បីទិញអំបុកថ្មីៗ ដែលទើបដាល់បានមកទទួលទាន។ អ្នកខ្លះឈប់ដំណើរដើម្បីឲ្យកូនចៅតូចៗ របស់ខ្លួន បានឃើញពីទំនៀបទម្លាប់ខ្មែរមួយនេះ ។ ចំណែកអ្នកទេសចរបរទេសវិញពួកគេនាំគ្នាថតរូបទុកជាអនុស្សាវរីយ៍ ជាកសិករជាអ្នកដាល់អំបុក។

ដាលអំបុករបស់អ្នកស្រុក គឺជាមុខរបរចិញ្ចឹមជីវិតបន្ថែមពីការធ្វើស្រែចម្ការ។ លើសពីនេះរបរដដែលជាអត្តសញ្ញាណខ្មែរនេះ បានចូលរួមចំណែកក្នុងការថែរក្សារវប្បធម៌ ប្រពៃណីនិងទំនៀបទម្លាប់ដូនតាផង។

សងខាងផ្លូវ ពលរដ្ឋបានសង់តូបៗនៅមុខផ្ទះ ជាកន្លែងដាល់អំបុកនិងលក់អំបុកដែលបានដាល់ហើយ​។អំបុកខ្លះនៅក្តៅៗ ទើបយកចេញពីចង្រ្កាន។ អ្នកលក់តែងតែអ្នកទិញភ្លក់អំបុកថ្មីៗ ដែលនៅក្តៅតិចៗ មានក្លិនឈ្ងុយនិងស្រួយ។

នៅតាមតូបនីមួយៗ កន្លែងខ្លះគេឃើញពលរដ្ឋបីបួននាក់នាំគ្នាដាល់អំបុក ដោយមានភារកិច្ចផ្សេងៗគ្នា។ មានអ្នជាន់ក្ដឿង មានអ្នកបុកស្រូវ អ្នកខ្លះរែងអំបុកឲ្យស្អាតមុនដាក់លក់។ ទោះបីជាពេលនេះ អ្នកភូមិខ្លះបានច្នៃការជាន់ក្តឿងពីការជាន់ដោយជើង ទៅជាការអូសដោយម៉ាស៊ីនេះ តែគេសង្កេតឃើញថា ពលរដ្ឋនៅតែប្រើប្រាស់ឧបករណ៍បុរាណជាច្រើននៅក្នុងរបរដាល់អំបុកនេះ ដូចជាក្តឿង ត្បាល ល្អី ចង្អេរ។ សម្ភារៈទំាងអស់នេះ សុទ្ធសឹងជាឧបករណ៍បុរាណ ដូនតាខ្មែរប្រើប្រាស់ក្នុងជិវភាពប្រចំាថ្ងៃ ធ្វើពីឈើ ធ្វើពីឬស្សី។

នៅលើផ្លូវជាតិលេខ៦នេះ មិនមែនមានតែអ្នកខេត្តកំពង់ធំនោះទេ ដែលនាំគ្នាដាលអំបុក ធ្វើដំណើរទៅខេត្តសៀមរាប ប្រជាពលរដ្ឋនៅទីនោះក៍នាំគ្នាដាល់អំបុកនេះដែរ។ អ្នកស្រី រ៉ែម សាយ វ័យ៦២ឆ្នាំរស់នៅភូមិរកា ឃុំល្វា ស្រុកពួក បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា ពីរបរដាលអំបុកនេះថា អ្នកស្រីបានចាប់យកមុខរបរនេះតាំងពីឆ្នាំ១៩៨០មក។ ក្នុង១ថ្ងៃគ្រួ​សារអ្នកស្រី អាចដាល់អំបុក ប្រមាណពី៤០០ទៅ៥០០កំប៉ុង ដើម្បីលក់ឱ្យម៉ូយដែលមកយកដល់ផ្ទះ។

ជាធម្មតាអ្នកស្រីអាចលក់អំបុកពី ៤០០ទៅ៥០០កំប៉ុង ប៉ុន្តែដោយសារជំងឺកូវីដ១៩ ការលក់អំបុកឆ្នាំនេះ មិនដូចឆ្នាំមុនៗទេ។ អំបុក១កំប៉ុងថ្លៃ១ ០០០រៀល សម្រាប់បោះឱ្យម៉ូយ។ នៅចន្លោះពីខែកក្កដារហូតដល់ខែវិច្ឆិកា ជារៀងរាល់ឆ្នាំជាមធ្យមក្នុង១ថ្ងៃគ្រួសារអ្នកស្រី រ៉ែម សាយ អាចរកចំណូលបានប្រមាណ៦០ទៅ៧០ម៉ឺនរៀលពីមុខរបរដាល់អំបុកនេះ។

ជាទម្លាប់ពលរដ្ឋនិយមដាល់អំបុកពីខែកក្កដារហូតដល់ចុងឆ្នាំ។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ មានកន្លែងខ្លះប្រជាកសិករ បានដាល់អំបុកពេញមួយឆ្នាំតែម្តង ដោយសារមានតម្រូវការទីផ្សារ។ ដូនតាខ្មែរបានដាល់អំបុកនៅក្នុងរដូវចុងឆ្នាំនេះ ដោយសារជារដូវប្រមូលផលស្រូវថ្មី ស្រូវថ្មីធ្វើអំបុកឆ្ងាញ់ជាងស្រូវចាស់។

លោកស្រី ស្រី ហេង ជំទប់ទី២ឃុំល្វា ស្រុកពួកបានឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងភូមិរកាប្រមាណ៤០គ្រួសារ បានប្រកបមុខរបរដាល់អំបុកលក់ ដើម្បីចូលរួមចំណែកក្នុងការថែរក្សារប្រពៃណីវប្បធម៌ខ្មែរកុំឱ្យបាត់បង់ ។ លោកស្រីថា អាជ្ញាធរឃុំបានជំរុញដល់ប្រជាពលឱ្យបន្តមុខរបរនេះទៀត និង គ្រោងបង្កើតជាសហគមន៍ដាល់អំបុក ក្នុងគោលបំណងជួយរកទីផ្សារឱ្យប្រជាពលរដ្ឋទៀតផង។

កាលពីរដូវដាល់អំបុកឆ្នាំកន្លងទៅ រដ្ឋាភិបាលបានបំផុសឲ្យពលរដ្ឋនាំគ្នាទទួលទានអំបុក ក្នុងអត្ថន័យសាមគ្គីគ្នា ទទួលទានអំបុកថែរក្សារ ការពារជាតិ សាសនា និងព្រះមហាក្សត្រ។ កាលនោះអ្នកដាល់អំបុក រកលក់អំបុកក្នុងបរិមាណច្រើននិងបានថ្លៃទៀតផង។

សូមជម្រាបថានៅកន្លែងខ្លះ បានរៀបចំពិធីដាល់អំបុកនេះជាការកម្សាន្ត ជាលក្ខណៈទេស​ចរណ៍ ក្នុងន័យបំផុសគំនិតក្មេងៗជំនាន់ក្រោយ ឲ្យស្គាល់ប្រពៃណីជាតិក្នុងការធ្វើអំបុកនេះដែរ៕

(តាម kohsantepheapdaily)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll