គយគន់ទេសភាពព្រះអាទិត្យរះកាន់តែស្អាតអស្ចារ្យលើលោកនឹងបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ២១ ដល់ ២៣ ខែកញ្ញា នៅខេត្តសៀមរាប

18:48 2020/09/21

ប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជា ។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយរបស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយខាងស្ថាបត្យកម្មរបស់មនុស្ស ។ ជនបរទេសខ្លះគេមិនស្គាល់ទេឈ្មោះកម្ពុជា តែបើនិយាយប្រាប់គេថា អង្គរទើបគេស្គាល់។ ថែមទាំង បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តកាន់តែកើតមានឡើងចំនួនពីរដងក្នុងមួយឆ្នាំ ដូច្នេះភ្ញៀវទេសចរបានឆ្លៀតយកឱកាសនេះ ដើម្បីថតរូបទុកជាអនុស្សវរីយ៍។

គយគន់ទេសភាពព្រះអាទិត្យរះកាន់តែស្អាតអស្ចារ្យលើលោកនឹងបានប្រព្រឹត្តទៅ ចាប់ពីថ្ងៃ ២១ ដល់ ២៣ ខែកញ្ញា នៅខេត្តសៀមរាប

បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត។ (រូបថ; kohsantepheapdaily.com.kh)

មន្ទីរទេសចរណ៍ខេត្តសៀមរាប បានប្រកាសប្រាប់ បងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិថា ប្រទេសកម្ពុជា នឹងអាចកើតមានឡើង នូវព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរវត្ត (Equinox Angkor) ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត នាព្រឹកព្រលឹមចន្លោះពីថ្ងៃទី២១-២៣ ខែកញ្ញា ឆ្នាំ២០២០ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

ព្រឹត្តិការណ៍​មួយ​នេះ តែងតែ​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ខ្មែរ និង​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​យ៉ាងច្រើន​កុះ​កុញ ដែល​ចង់​ឃើញ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ព្រមទាំង​បាន​ផ្តិត​យក​រូបភាព​ទាំងនេះ​ទុកជា​អនុស្សាវរីយ៍​ផង​ដែរ​។

សូម​បញ្ជាក់​ថា បាតុភូត​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​កំពូល​ប្រាសាទអង្គរវត្ត​នេះ តែងតែ​កើត​មាន​ឡើង​ចំនួន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ ដោយ​លើក​ទី​១ កើតឡើង​នៅ​អំឡុង​ខែមីនា និង​លើក​ទី​២ កើត​ឡើង​នៅ​អំឡុង​ខែកញ្ញា ជា​រៀង​រាល់​ឆ្នាំ​តែ​ម្តង​។ អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា បាតុភូត​នេះ គឺ​កើតឡើង​ចំ​ពេល​ដែល​ថ្ងៃ និង​យប់​មាន​រយៈពេល​ស្មើគ្នា ដែល​គេ​ហៅ​ថា «​សម​រាត្រី​» ឬ​ហៅ​តាម​អ្នក​តារាសាស្ត្រ​ថា «Equinox»​./.

 

(បូកសរុបដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll