ការតាំងពិព័រណ៌តបស្នងសងគុណនៃការរួមចំណែករបស់យុទ្ធជនបដិវត្តន៍វៀតណាម

17:07 2019/07/27

ការតាំងពិព័រណ៍ក្រោមប្រធានបទ “យុទ្ធ ជនបដិវត្តន៍ត្រូវខ្មាំងសត្រូវចាប់ដាក់គុក” នៅសារមន្ទីរប្រវត្តិសាស្រ្តវៀតណាមបានប្រព្រឹត្តទៅនៅទីក្រុងហាណូយ ដោយបានសហការជាមួយគណៈកម្មាធិការគ្រប់គ្រងបេតិ កភណ្ឌ Con Dao និងសារមន្ទីរយុទ្ធជនបដិវត្តន៍ត្រូវខ្មាំងសត្រូវចាប់ដាក់គុក”។ ការតាំងពិព័រណ៍នេះសំដៅលើកតំកើងនិងតបស្នងសងគុណចំពោះយុទ្ធជនបដិវត្តន៍ដែលបានប្រយុទ្ធនិងពលីកម្មដើម្បីឯករាជ្យនិងសេរីភាពរបស់ប្រទេសជាតិ។

ការតាំងពិព័រណ៌តបស្នងសងគុណនៃការរួមចំណែករបស់យុទ្ធជនបដិវត្តន៍វៀតណាម
ការតាំងពិព័រណ៍នេះបានបង្ហាញនូវឯកសារ រូបភាពនិងវត្ថុតាង ជិត ៣០០ ដែលឆ្លុះបញ្ចាំងពីឆន្ទៈដ៏អង់អាចក្លាហាន និងពលីកម្មរបស់យុទ្ធជនបដិវត្តន៍ ត្រូវខ្មាំងសត្រូវចាប់ដាក់គុក តាមរយៈការតស៊ូពីរលើក ដើម្បីរំដោះប្រទេសជាតិ 

ការតាំងពិព័រណ៍នេះបានបង្ហាញនូវឯកសារ រូបភាពនិងវត្ថុតាង ជិត ៣០០ ដែលឆ្លុះបញ្ចាំងពីឆន្ទៈដ៏អង់អាចក្លាហាន និងពលីកម្មរបស់យុទ្ធជនបដិវត្តន៍ ត្រូវខ្មាំងសត្រូវចាប់ដាក់គុក តាមរយៈការតស៊ូពីរលើក ដើម្បីរំដោះប្រទេសជាតិ។  ការតាំងពិពណ៌នេះ មាន ៣ ផ្នែក។ ពោលគឺ  ផ្នែកទីមួយក្រោមប្រធានបទ “ឋាននរកលោកីយ” ដែលឆ្លុះបញ្ចាំងពីភាពឃោរ ឃៅនៃគុកអាណានិគមចក្រភព។ នោះជារូបភាពនៃពន្ធនា គារ Hoa Lo,  ពន្ធនាគារ  Son La, ពន្ធនាគារ  Con Dao និងពន្ធនាគារ  Phu Quoc។ ក្នុងចំណោមនោះ ក្រៅពីពន្ធនាគារ Hoa Lo ដែលត្រូវសាងសង់នៅទីក្រុងហាណូយមក ពន្ធនាគារដទៃទៀតត្រូវបានសាងសង់នៅទីកន្លែងពិសេសៗ ឆ្ងាយពីតំបន់លំនៅដ្ឋាននិងជាទីតាំងពោរពេញទៅដោយគ្រោះថ្នាក់។

ផ្នែកទីពីរក្រោមប្រធានបទ “តស៊ូយ៉ាងស្វិតស្វាញពុំចុះញ៉ម” ដែលឆ្លុះបញ្ចាំងពីសកម្ម ភាពរបស់យុទ្ធជនបដិវត្តន៍ដែលត្រូវបានខ្មាំងសត្រូវចាប់ដាក់គុក ដូចជាការបង្វែរពន្ធនាគារទៅជាសាលាបដិវត្តន៍  និងជាកន្លែងសម្រាប់ហាត់ពត់លត់ដំឆន្ទៈបដិវត្តន៍របស់យុទ្ធជនបដិវត្តន៍ និងជាកន្លែងដែលយុទ្ធជនបង្ហាញពីសាមគ្គីភាព សេចក្តីស្នេ ហាជាតិព្រមទាំងគាំទ្រគ្នាទៅវិញទៅមកដើម្បីយកឈ្នះលើការលំបាកនៅក្នុងគុកដ៏ឃោរឃៅនេះផងដែរ។ ឆ្លងកាត់រាល់កាលំបាក យកឈ្នះលើការល្បួង ក៏ដូចជាការធ្វើទារុណកម្មជាច្រើននោះ ប៉ុន្តែយុទ្ធជនទាំងអស់នៅតែតស៊ូ រក្សាឆន្ទះមោះមុតនិងជឿជាក់ទៅលើថ្ងៃដណ្តើមជ័យជម្នះខាងមុខ។

ផ្នែកទីបីក្រោមប្រធានបទ “ត្រលប់មកវិញនាថ្ងៃជ័យជម្នះ” ដែលបង្ហាញពីយុទ្ធជនបដិវត្តន៍ដែលត្រឡប់មកវិញ ក្រោយពីត្រូវខ្មាំងសត្រូវចាប់ដាក់គុក។ កាលនោះ យុទ្ធជនជាច្រើនបានឆ្លងកាត់ប្រព័ន្ធការពារសន្តិសុខ ហើយបានរត់គេចខ្លួនពីគុក ដើម្បីស្វែងរកផ្លូវត្រឡប់មកជាមួយបដិវត្តន៍វិញ ដូចជាលោក Do Muoi, លោក Song Hao, លោក Pham Hong Cu, លោក Nguyen Luong Bang ដែលក្រោយមក បានក្លាយទៅជាថ្នាក់ដឹកនាំឆ្នើមរបស់បក្ស រដ្ឋ និងកងទ័ពផងដែរ។ មកទស្សនាការតាំងពិព័រណ៍នេះ អ្នកស្រី Nguyen Thi Anh នៅទីក្រុងហាណូយបានចែករំលែកនូវអារម្ម ណ៍ថា៖ “ក្នុងនាមជាយុវជនមកទស្សនាការតាំងពិព័រណ៍នេះ នាងខ្ញុំសូមកោតសរសើរនូវស្មារតីប្រយុទ្ធដ៏អង់អាចក្លាហានរបស់លោកអ៊ំ អ្នក មីងបដិវត្តន៍។  នៅក្នុងគុក ចំពោះមុខការធ្វើទារុណកម្មគ្រប់បែបយ៉ាង ប៉ុន្តែលោកអ៊ំ អ្នកមីងនៅតែប្តេជ្ញាចិត្ត ហើយសុខចិត្តពលីជីវិត ដើម្បីដណ្តើមឯករាជ្យភាពនិងសេរីភាពជូនប្រទេសជាតិ។ តាមរយៈការតាំងពិព័រណ៍នេះយើងខ្ញុំបានរៀនពីលោកអ៊ំ អ្នកមីង នូវស្មារតីនៃការតស៊ូនិងភាពក្លាហាន ក៏ដូចជាឬទ្ធានុភាពនយោបាយ។ យ៉ាងណាមិញ  មនុស្សគ្រប់រូបដែលមានសេចក្តីជឿជាក់ ពួកគេនឹងសុខចិត្តលះបង់ខ្លួនឯងដើម្បីឧត្តមគតិ នោះជាឯករាជ្យភាព សេរីភាពរបស់ប្រទេសដើម្បីសុភមង្គលរបស់ប្រជាជនគ្រប់គ្នា”។

ជាមួយនឹងខ្លឹមសារដ៏សម្បូរបែបដែលបង្ហាញតាមរបៀបរបប រួមបញ្ចូលគ្នារវាងការរចនាក្រាហ្វិកនិងការតាំងបង្ហាញនោះ បានជួយអោយទស្សនិកជនយល់ច្បាស់ពីភាពលំបាករបស់យុទ្ធជនបដិវត្តន៍ក្នុងពន្ធនាគារអាណានិគមចក្រភព។ វត្ថុតាងពិសេសដែលត្រូវបានបង្ហាញនៅក្នុងពិព័រណ៌មានដូចជា: Cùm ជើងដែលជាប់ឃុំយុទ្ធជនបដិវត្តន៍នៅពន្ធនាគារ Hoa Lo និង Con Dao។ ដែកគោលដែលឆ្មាំពន្ធនាគារបិទលើក្បាលយុទ្ធជនបដិវត្តនៅពន្ធនាគារ Hoa Lo និងទ្រុងខ្លាធ្លាប់យកទៅឃុំឃាំងអ្នកទោស ជាដើម។

រស់នៅក្នុង “ឋាននរកលោកីយ” និងក្រោមការធ្វើទារុណកម្មរបស់ឆ្មាំពន្ធនាគារអាណានិគមនិយម ប៉ុន្តែមិនអាចសម្លាប់បាននូវស្មារតីនិងឆន្ទៈមោះមុតក្លាហានរបស់យុទ្ធជនបដិវត្តន៍បានឡើយ។  លើសពីនេះទៅទៀត យុទ្ធជនបដិវត្តន៍ ថែមទាំងប្រែក្លាយពន្ធនាគារទោជាសាលារៀន បដិវត្តន៍  ហើយអង្គភាពបក្សត្រូវបានបង្កើតឡើងនៅក្នុងពន្ធនាគារ ដើម្បីដឹកនាំចលនាប្រជាជនប្រយុទ្ធប្រឆាំងនឹងពួកឆ្នាំគុកផងដែរ។  លោក Dao Van Kim អតីតអ្នកទោសនៅខេត្ត Bac Ninh បានឲ្យដឹងថា៖ “រូបភាពនៅក្នុងពិព័រណ៍នេះធ្វើឱ្យខ្ញុំនឹកចាំពីការប្រយុទ្ធកាលពីមុននេះ ហើយនឹកចាំមិត្តភក្តិដែលពុំមានសំណាងដូចពួកយើងដែរ។ យើងទាំងអស់គ្នាមានអារម្មណ៍រំជួលចិត្ត ហើយក៏មានមោទនភាពណាស់ ព្រោះយើងបានរក្សានូវកាតព្វកិច្ចរបស់យុទ្ធជននៅពេលដែលធ្លាក់ក្នុងដៃរបស់សត្រូវ”។

ការតាំងពិព័រណ៍នេះបានបង្ហាញនូវឯកសារ រូបភាពនិងវត្ថុតាង ជិត ៣០០ ដែលឆ្លុះបញ្ចាំងពីឆន្ទៈដ៏អង់អាចក្លាហាន និងពលីកម្មរបស់យុទ្ធជនបដិវត្តន៍ ត្រូវខ្មាំងសត្រូវចាប់ដាក់គុក តាមរយៈការតស៊ូពីរលើក ដើម្បីរំដោះប្រទេសជាតិ

ប្រទេសជាតិទទួលបានឯករាជ្យ ប៉ុន្តែនៅបង្កប់ក្នុងខ្លួននូវស្នាមរបួសដ៏ឈឺចាប់ទាំង ស្រុងទាំងកាយសម្បទានិងស្មារតី ផង។ ទោះជាយ៉ាងណាក៏ដោយ យុទ្ធជនបដិវត្តន៍នាគ្រាសតស៊ូនោះ នៅតែរក្សានូវចរិយាសម្បត្តិរបស់យុទ្ធជនបដិវត្តន៍ សាមគ្គី  ជួយគ្នាទៅវិញទៅមក រួមទាំងចែករំលែកបទពិសោធន៍ដើម្បីកសាង ស្រុកកំណើត មាតុប្រ ទេស ដើម្បីប្រទេសកាន់តែសម្បូរណ៍ធូធារ ហើយពួកគាត់នៅជាគំរូភ្លឺថ្លាសម្រាប់ជំនាន់វ័យក្មេងជានិច្ច។ លោក Lam Van Bang ដែល វិលត្រឡប់មកពីពន្ធនាគារ Phu Quoc នោះ  ហើយលោករូបនេះបានធ្វើដំណើរទូទាំងប្រទេសដើម្បីស្វែងរកវត្ថុតាង របស់យុទ្ធជនបដិវត្តដែលត្រូវខ្លាំងសត្រូវចាប់ទៅឃុំឃាំង  ដោយក្តីប្រាថ្នាចង់បានតបស្នងសងគុណនិងជួយដល់ការអប់រំ ក្មេងជំនាន់ក្រោយ។  បច្ចុប្បន្នលោកជាប្រធានសារមន្ទីរបដិវត្តយុទ្ធជនបដិវត្តន៍ដែលត្រូវខ្មាំងសត្រូវចាប់ឃុំខ្លួននៅស្រុក  Phu Xuyen នៃទីក្រុងហាណូយ។ លោក Lam Van Bang បានចែករំលែកថា៖ “នៅពេលវិល ត្រឡប់មកវិញ យើងខ្ញុំបានបង្កើតសារមន្ទីរយុទ្ធជនបដិវត្តន៍ ដែលត្រូវខ្មាំងសត្រូវឃុំឃាំងនៅ Phu Xuyen។ តាមរយៈការតាំងពិព័រណ៍លើកនេះ យើងបានទទួលអារម្មណ៍ កោតសរសើរ ហើយមិនត្រឹមតែខ្លួនឯងប៉ុណ្ណោះទេ សូម្បីតែអតីតយុទ្ធជនដទៃក៏ដូច ជាសាច់ញាតិរបស់យុទ្ធជនពលី ពេលបានទស្សនាដោយផ្ទាល់ភ្នែកនូវរូបថត ឯកសារដែលជីវិតខ្លួនបានឆ្លងកាត់ ក៏ដូចជាសាច់ញាត្តរបស់ខ្លួនត្រូវជួបប្រទះនិងធន់ទ្រាំផងដែរ”។

ការតាំងពិព័រណ៍នេះគឺជាការតបស្នងសងគុណនូវពលីកម្មដ៏ធំធេងរបស់យុទ្ធជនបដិវត្តន៍ ដែលពលីកម្មសម្រាប់ឯករាជ្យនិងសេរីភាពរបស់ប្រជាជាតិ។ មិនត្រឹមតែប៉ុណ្ណោះ ការតាំងពិព័រណ៍នេះបានរួមចំណែកផ្សព្វផ្សាយ អប់រំដល់ប្រជាជន, ជាពិសេសគឺជំនាន់វ័យក្មេងវៀតណាម ដើម្បីពង្រីកនូវប្រពៃណីបដិវត្តន៍ សេចក្តីស្នេហាជាតិ  មានមោទនភាពចំពោះប្រទេសជាតិ និងប្តេជ្ញាការពាររឹងមាំមាតុប្រទេស៕


 

(ប្រភព៖ vovworld.vn)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll