កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតពិភព លោកលើកទី១៨ របស់ក្លិបឆ្នេរ សមុទ្រដែលស្អាតបំផុតលើសកលលោក នៅឆ្នាំ២០២២ខាងមុខ

07:08 2019/12/14

ដោយមានការឯកភាពជាគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតពិភពលោកលើកទី១៨ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមលិខិតជូនដំណឹងរបស់ទីស្ដីការគណៈរដ្ឋមន្រ្ដី ជម្រាបជូនមករដ្ឋមន្រ្ដីក្រសួងទេសចរណ៍ កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩នេះ។

កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតពិភព លោកលើកទី១៨ របស់ក្លិបឆ្នេរ សមុទ្រដែលស្អាតបំផុតលើសកលលោក នៅឆ្នាំ២០២២ខាងមុខ
កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំមហាសន្និបាតពិភព លោកលើកទី១៨ របស់ក្លិបឆ្នេរ សមុទ្រដែលស្អាតបំផុតលើសកលលោក នៅឆ្នាំ២០២២ខាងមុខ (information.gov.kh)

ក្នុងលិខិតផ្ញើជូនរដ្ឋមន្រ្ដីក្រសួងទេសចរណ៍ ទីស្ដីការគណៈរដ្ឋមន្រ្ដីបានគូសបញ្ជាក់ថា យោងតាមសំណើសុំការអនុញ្ញាតជាគោលការណ៍របស់រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ជូនប្រមុខរាជរដ្ឋាភិបាល និងចំណារដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអនុញ្ញាត ដើម្បីធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និ​បាតពិភពលោកលើកទី១៨ របស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក នៅឆ្នាំ​២០២២។  ក្នុងលិខិតបានបន្ដថា រាជរដ្ឋាភិបាលឯកភាពជាគោលការណ៍​អនុញ្ញាតឱ្យក្រសួង​ទេស​ចរណ៍ធ្វើជាម្ចាស់ផ្ទះរៀបចំ មហាសន្និបាតពិភពលោកលើកទី១៨ របស់ក្លឹបឆ្នេរសមុទ្រ​ដែល​ស្អាតបំផុតលើសកលលោក នៅឆ្នាំ២០២២ ដោយផ្សារភ្ជាប់នឹងពិធី​បុណ្យសមុទ្រ៕

(ហេង វុធ្ធី)
(ប្រភពព័ត៌មាន: information.gov.kh)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll