កម្ពុជា​អបអរសាទរ​ខួប​ទី​១៥​ឆ្នាំ​ល្ខោន​ស្រមោល​ស្បែក​ធំ​កម្ពុជា​ត្រូវ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

10:31 2020/11/25

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​អបអរសាទរ​ខួប​លើក​ទី​១៥​ឆ្នាំ ល្ខោន​ស្រមោល​ស្បែក​ធំ​របស់​កម្ពុជា ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ។

កម្ពុជា​អបអរសាទរ​ខួប​ទី​១៥​ឆ្នាំ​ល្ខោន​ស្រមោល​ស្បែក​ធំ​កម្ពុជា​ត្រូវ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក
កម្ពុជា​អបអរសាទរ​ខួប​ទី​១៥​ឆ្នាំ​ល្ខោន​ស្រមោល​ស្បែក​ធំ​កម្ពុជា​ត្រូវ​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

យោង​តាម​បណ្តាញ​សង្គម​សម្តេច​តេ​ជោ បាន​សរសេរ​ថា​« នៅ​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ គឺជា​ខួប​ទី​១៥​ឆ្នាំ ដែល​ល្ខោន​ស្រមោល​ស្បែក​ធំ​របស់​កម្ពុជា ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ កាលពី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០០៥ របស់​អង្គការ​យូ​ណេ​ស្កូ​» ។

សម្តេច​បាន​លើក​ឡើង​ទៀត​ថា សិល្បៈ​ល្ខោនស្បែក​ធំ​មាន​ប្រវត្តិ និង​អាយុកាល​ជា​យូរលង់​ណាស់​មក​ហើយ លើ​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវ​បាន​សកលលោក​ទទួលស្គាល់ និង​ឲ្យ​តម្លៃ​ថា ជា​សម្បត្តិ​មនុស្សជាតិ​ដ៏​អស្ចារ្យ និង​បាន​ដាក់​បញ្ចូល​ជា​បេតិកភណ្ឌ​ពិភពលោក​ខាង​បេតិកភណ្ឌ​បញ្ចេញ​សំឡេង និង​អរូបី​របស់​មនុស្សជាតិ ក្នុង​ឆ្នាំ​២០០៥ របស់​អង្គការ​យូ​ណេ​ស្កូ​ទៀត​ផង ដែល​នេះ​ជា​មោទនភាព​ជាតិ​មួយ​ដ៏​ត្រចះត្រចង់​មិន​អាច​កាត់ថ្លៃ​បាន

ប្រមុខ​រាជរដ្ឋាភិបាល​ក៏​បាន​លើក​ឡើង​ថា ល្ខោនស្បែក​ធំ អាច​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ម្យ៉ាងទៀត​ថា «​ណាំងស្បែក​ធំ​» ហើយ​វា​ជា​សិល្បៈ​ស្រមោល​មួយ​បែប ដែល​ប្រើប្រាស់​ផ្ទាំង​រូប​ឆ្លាក់​ពី​ស្បែក​មក​សម្តែង​ជា​ឈុត​ឆាក​សាច់​រឿង ហើយ​រូប​ឆ្លាក់​ពី​ស្បែក​ទាំងនោះ​ត្រូវ​គេ​ដាប់ និង​ឆ្លាក់​ជា​រូប​អាទិទេព ដែល​ភាគច្រើន​ជា​រឿង​បែប​ព្រហ្ម​ណ៍​សាសនា ។

ល្ខោនស្បែក​ធំ គឺជា​សិល្បៈ​មួយ​មាន​ប្រវត្តិ​នៅ​ពេល​ព្រហ្ម​សាសនា​ចូល​មក​ទឹកដី​ខ្មែរ ។ កាលពីដើម​ឡើយ សិល្បៈ​ប្រភេទ​នេះ​ត្រូវ​បាន​គេ​ឃើញ​សម្តែង​ក្នុង​ពិធី​តែ​ពីរ ឬ​បី​ប៉ុណ្ណោះ​ក្នុង​មួយ​ឆ្នាំ ហើយ​កម្រ​សម្តែង​ជា​សាធារណៈ​ណាស់ ។ ពិធី​ទាំងនោះ​មាន​ដូច​ជា ពិធី​បុណ្យចូលឆ្នាំ​ខ្មែរ ពិធី​បុណ្យចម្រើនព្រះជន្ម​ព្រះមហាក្សត្រ និង​ពិធី​គ្រងរាជ្យ ឬ​ក្នុង​ពិធី​សក្ការៈ​របស់​ឥស្សរជន​ល្បី​ៗ ។ កិច្ច​ការពារ​បេតិកភណ្ឌ​វប្បធម៌ ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់​ៗ​រូប​៕


(តាម kohsantepheapdaily)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll