លោកស្រី Aung San Suu Kyi បានចាកចេញពីព្រលានយន្តហោះខេត្តសៀមរាប បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅកម្ពុជា

21:09 2019/05/01

យុគសម័យ - លោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានចាកចេញពីប្រទេសកម្ពុជាហើយ នៅវេលាម៉ោង៣៖០០នាទី រសៀលថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩នេះ បន្ទាប់ពីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ។

លោកស្រី Aung San Suu Kyi បានចាកចេញពីព្រលានយន្តហោះខេត្តសៀមរាប បញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅកម្ពុជា

លោកស្រី Aung San Suu Kyi បានដឹកនាំគណៈប្រតិភូ មកដល់ប្រទេសកម្ពុជា នៅម៉ោង៣៖៥០នាទីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

ខណៈមកដល់ប្រទេសកម្ពុជា លោកស្រីបានអញ្ជើញបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ព្រមទាំងជួបប្រជុំទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។ 

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកស្រីបានបន្តចូលជួបសម្តែងការគួរសមជាមួយ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ នៅឯជំនួបនេះ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជា-មីយ៉ាន់ម៉ា ជាប្រទេសភូមិផង ដែលប្រជាជនមានប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិដ៏ល្អផូរផង់ស្រដៀងគ្នា គោរពប្រណិបត្តិព្រះពុទ្ធសាសនាដូចគ្នា។ សម្តេច ក៏បានកោតសរសើរចំពោះកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ។ 

ជាការឆ្លើយតប លោកស្រី Aung San Suu Kyi បានជម្រាប សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ពីស្ថានភាពនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ លោកស្រីបានគូសបញ្ជាក់ថា នឹងខិតខំជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរឲ្យកាន់តែរឹងមាំថែមទៀត ពិសេស ការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនៅគ្រប់កម្រិតផងដែរ។

ក្នុងជំនួបជាមួយសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជា សម្តេចវិបុលសេនាភក្តី សាយ ឈុំ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រី Aung San Suu Kyi ដែលបានដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ​នៅព្រះរាជាណាចក្រកម្ពុជា ដែលដំណើរទស្សនកិច្ចនេះ និងរួម​ចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត។  សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងសេចក្តីរីករាយ និងពេញចិត្តដោយបានមើលឃើញពីការរីកចម្រើននៃចំណងមិត្តភាព និងកិច្ចសហប្រតិ​បត្តិ​ការរវាងប្រជាជន និងប្រទេសទាំងពីរជាលំដាប់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃរដ្ឋាភិ​បាលប្រទេស​ទាំងពីរ បានផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមក និងបានបន្តគាំទ្រគ្នាទៅវិញ​ទៅមកនៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការលើវេទិកាជាតិ អន្តរជាតិ ដើម្បីរួមចំណែកដល់​ការរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងអន្តរជាតិ។ 

បន្តដំណើរទស្សនកិច្ចនៅកម្ពុជា លោកស្រី Aung San Suu Kyi បានចូលបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។ល់ព្រះមហាក្សត្រ និងសម្តេចម៉ែផងដែរ។

នៅយប់ថ្ងៃទី ៣០ មេសា លោកស្រី ក៏បានចូលរួមពិធីលៀងសាយភោជន៍ ដែលរៀបចំទទួលស្វាគមន៍ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាថែមទៀត។

នៅថ្ងៃចុងក្រោយ នៃដំណើរទស្សនកិច្ច លោកស្រី Aung San Suu Kyi ទៅទស្សនានៅប្រសាទមួយចំនួនរបស់ខ្មែរ នៅលើទឹកដីអង្គរខេត្តសៀមរាប មុននឹងបញ្ចប់ទស្សនកិច្ច។

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី Aung San Suu Kyi នៅកម្ពុជា នឹងពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី។ នេះជាការបញ្ជាក់បន្ថែមរបស់ក្រសួងការបរទេសកម្ពុជា។

ក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោកស្រី Aung San Suu Kyi ទីប្រឹក្សារដ្ឋ នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ភាគីទាំងពីរបានបង្ហាញជំហររួមគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll