រាជរដ្ឋាភិបាលថ្មីរបស់កម្ពុជាផ្តល់អាទិភាពការពារសន្តិភាព និងអភិវឌ្ឍន៍

08:50 2018/09/08

នាព្រឹកថ្ងៃទី ៧ កញ្ញានៅវិមានសន្តិភាព រាជធានីភ្នំពេញ រាជរដ្ឋាភិបាលកម្ពុជាបានបើកសម័យប្រជុំជាលើកដំបូង ក្រោមអធិបតីភាពរបស់នាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែន។

ទិដ្ឋភាពនៃកិច្ចប្រជុំ 

អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីសម្ដេចតេជោហ៊ុនសែន បានប្រកាសថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៦ បានចារឹកប្រវត្តិសាស្ត្រថ្មីសម្រាប់ព្រះរាជាណាចក្រកម្ពុជា ព្រោះថាររាជរដ្ឋាភិបាលត្រូវបានបង្កើតឡើងដោយសភាដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងគោលបំណងរបស់ប្រជារាស្ត្រកម្ពុជាតារយៈការបោះឆ្នោតនាថ្ងៃទី ២៩ កក្កដាកន្លងទៅ។ សម្ដេចតេជោហ៊ុនសែនបានឲ្យដឹងថា រាជរដ្ឋាភិបាលអាណត្តិថ្មីនឹងបន្តយុទ្ធសាស្ត្រចតុកោណ ដែលត្រូវបានដាក់ចេញក្នុងអាណត្តិទី ៥ ដោយផ្ដោតសំខាន់ទៅលើអាទិភាពចំនយន ៤។

 អាទិភាពទាំងនេះរួមមាន៖ការពារសន្តិភាព ស្ថិរភាពនៃប្រទេសជាតិ ធានាសុវត្ថិភាព សន្តិសុខ ដើម្បីកែលំអជីវភាពរស់នៅរបស់ប្រជាជន ការពារឯករាជ្យ បូរណភាពទឹកដី ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមលើគ្រប់វិស័យ ធានាស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ដើម្បីរក្សាការអភិវឌ្ឍប្រកបដោយចីរភាពជាដើម។ សម្ដេចតេជោហ៊ុនសែនបានដាស់តឿនឲ្យសមាជិករាជរដ្ឋាភិបាលគប្បីខិតខំប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត បំពេញភារកិច្ចដែលត្រូវបានប្រជាជនប្រគល់ជូន និងពង្រីករាល់សមិទ្ធផលដែលរាជរដ្ឋាភិបាលអាណត្តិទី ៥ ទទូលបាន ដោយរក្សាកំណើនសេដ្ឋកិច្ច  7% ក្នុងមួយឆ្នាំ ដើម្បីគោលដៅសន្តិភាព និងវឌ្ឍនភាព តាមកម្មវិធីនយោបាយរបស់គណបក្ស ប្រជាជនកម្ពុជា (CPP) ផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
Scroll