រមណីយដ្ឋានទេសចរណ៍ទាំង៣កន្លែងដែរមានសក្ដានុពលក្នុងខេត្តបន្ទាយមានជ័យ

17:06 2020/08/01

រមណីយដ្ឋានទេសចរណ៍ទាំង៣កន្លែងដែរមានសក្ដានុពលក្នុងខេត្តបន្ទាយមានជ័យ៖ ទី១ ប្រាសាទបន្ទាយឆ្មារ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ទី២ បារាយណ៍មេបុណ្យ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក និងទី៣ អាងជើងគ្រុស ស្ថិតក្នងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក សុទ្ធសឹងតែជាកន្លែងទាក់ទាញភ្លៀវទេសចរណ៍ជាតិ និងអត្តជាតិ បានទស្សនាហើយចងទស្សនាម្តងទៀត

រមណីយដ្ឋានទេសចរណ៍ទាំង៣កន្លែងដែរមានសក្ដានុពលក្នុងខេត្តបន្ទាយមានជ័យ

​ប្រាសាទបន្ទាយឆ្មារ បារាយណ៍​មេបុណ្យ និង​អាង​ជើងគ្រុស គឺជា​តំបន់​ទេសចរណ៍​ដែលមាន​សក្តានុពល និង​ទាក់ទាញ​ទេសចរ​ច្រើនជាងគេ ស្ថិតក្នុង​ភូមិសាស្ត្រ​ខេត្តបន្ទាយមានជ័យ​។ តំបន់​សក្តានុពល​ទេសចរណ៍​ទាំង​៣​កន្លែង​នេះ ស្ថិតនៅក្នុង ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក ចម្ងាយ​ប្រមាណ​៦០​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្ត​។ នេះ​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ករ​បស់​ក្រសួងទេសចរណ៍ ចេញផ្សាយ​នៅ​ថ្ងៃទី​២៩ ខែកក្កដា​ឆ្នាំ​២០២០​។​

​ប្រាសាទបន្ទាយឆ្មារ។ (រូបថត៖ Thmey Thmey.com)

​លោក ឈឿន សេរី​វុ​ឌ្ឍ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ ពន្យល់​ប្រាប់ថា  ប្រាសាទបន្ទាយឆ្មារ ជា​ប្រាសាទ​ធំជាងគេ​ក្នុង​ខេត្តបន្ទាយមានជ័យ ទាក់ទាញ​ភ្ញៀវទេសចរ​ដោយសារ​ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ជាតិ​។ ចំណែកឯ អាង​ជើងគ្រុស ទាក់ទាញ​ភ្ញៀវទេសចរ ដោយសារ មានការ​អភិវឌ្ឍ​ជាច្រើន​ដូចជា​ការកសាង​ស្ពាន​បណ្តែត​ទឹក មាន​សេវាកម្ម​ជិះទូក​ទៅលេង​កោះ មាន​ខ្យុ​ស​អង្គុយលេង និង​បរិភោគ​អាហារ ព្រមទាំង​មាន​កន្លែង​សម្រាប់​ឱ្យ​ភ្ញៀវទេសចរ​ឡើងទៅ​មើល​ថ្ងៃ​លិច​។ រីឯ​តំបន់​ទេសចរណ៍​បារាយណ៍​មេបុណ្យ​វិញ គឺមាន​ស្ពានឈើ​យ៉ាង​វែង​ទៅដល់​ប្រាសាទ​មេបុណ្យ ដែល​ស្ថិតនៅ​កណ្ដាល​បារាយណ៍​តែម្ដង​។ ហើយ​នេះ​ជា​អ្វីដែល​ទាក់ទាញ​ទេសចរ​។​

 

រមណីយដ្ឋានបារាយណ៍​មេបុណ្យ។ (រូបថត៖ Internet)

​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ រំពឹងថា នឹង​ទទួលបាន​ភ្ញៀវទេសចរ​កាន់តែច្រើន ក្នុងពេល​ឈប់សម្រាក​ជំនួស​ថ្ងៃ​ចូលឆ្នាំ​នៅ​ថ្ងៃទី​១៧​ដល់​២១ ខែសីហា ឆ្នាំ​២០២០ ខណៈ​បច្ចុប្បន្ន​តំបន់​ទាំង​៣​នេះ ក៏​ទទួលបាន​ទេសចរ​ច្រើន​ហើយ​ដែរ​។ លោក​ឈឿន សេរី​វុ​ឌ្ឍ បន្ថែម​ដូច្នេះ​៖ «​មន្ទីរ​ទេសចរ ក៏បាន​ត្រៀមខ្លួន​ទទួល​ទេសចរ ដូចជា​ការធ្វើ​បដិសណ្ឋារកិច្ច​ជាមួយ​ភ្ញៀវទេសចរ ហើយ​សម្រាប់​អាជីវក រៀបចំ​សណ្តាប់ធ្នាប់ និង​រក្សារ​អនាម័យ និង​មានការ​បង្ការ​ទប់ស្កាត់​ពី​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩»​។

 

រមណីយដ្ឋានអាង​ជើងគ្រុស។ (រូបថត៖ Thmey Thmey.com)

​បើតាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត ភ្ញៀវទេសចរ ដែល​ទៅ​កម្សាន្ត​នៅ​តំបន់​សក្តានុពល​ទាំង​៣​កន្លែង​នេះ អាច​ស្នាក់​នៅផ្ទះ​ស្នាក់ ជិត​ប្រាសាទបន្ទាយឆ្មារ​បាន​៕

(បូកសរុបដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll