ពិព័រណ៌ពាណិជ្ជកម្មអឺរ៉ុបលើកទី១បានបើកសម្ពោធនៅកម្ពុជា

16:39 2018/06/30

យុគសម័យ - ពិធីបើកសម្ពោធពិព័រណ៍ពាណិជ្ជកម្ម “EU Trade Fair 2018” ដែលរៀបចំឡើងចាប់ពីថ្ងៃទី២៩ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៨ នៅសាលសន្និសីទកោះពេជ្រ រាធានីភ្នំពេញ។ ការតាំងពិព័រណ៍នេះត្រូវបានរៀបចំឡើងដោយ សភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) បានរួមសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា។

ពិព័រណ៌ពាណិជ្ជកម្មអឺរ៉ុបលើកទី១បានបើកសម្ពោធនៅកម្ពុជា
ទិដ្ឋភាពនៅការតាំងពិព័រណ៌ពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (រូបថតៈ freshnewsasia.com)

ការតាំងពិព័រណ៍ពាណិជ្ជកម្មអឺរ៉ុបលើកនេះ ជា​ឱកាស​ល្អ​សម្រាប់​វិនិយោគិន​កម្ពុជានិង​វិនិយោគិន​អឺរ៉ុបក្នុង​ការពង្រឹង​ប្រតិបត្តិការសេដ្ឋកិច្ច​ជា​មួយ​បណ្ដាប្រទេស​ផ្សេងៗ​លើ​ពិភពលោក​។ អ្វី​ដែល​សំខាន់​ទៀត​នោះ ការវិនិយោគ​នេះ​មិន​ត្រឹមតែផ្ដល់​អត្ថប្រយោជន៍ ចំពោះ​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​នឹង​ផ្ដល់​ដល់​បណ្ដាលប្រទេស​ផ្សេងៗ​លើ​ពិភពលោក​ផងដែរ​។​

ក្នុងពិព័រណ័នោះក៏មានការតាំងបង្ហាញនូវស្ដង់​ទំនិញ​របស់​ក្រុមហ៊ុន ពាណិជ្ជករ និង​អាជីវករ​របស់​សហគម​អឺរ៉ុប ដែល​មាន​ក្រុមហ៊ុន​សរុប​ចំនួន ៤៩ និង​មាន​ស្ដង់​ប្រហែល ៥០​ស្តង់​។ ក្នុងនោះ​មាន​ផលិតផល​ជាច្រើន​ប្រភេទ​ដូចជា​៖ រថយន្ត គ្រឿង​សង្ហារឹម គ្រឿង​អេ​ឡិ​ច​ត្រនិច កាបូប និង​សម្ភារ​:​មួយចំនួនទៀត​​។​

 ​អឺរ៉ុប​ជា​ប្រទេស​ទី​១ ដែល​ទទួល​ទិញ​ទំនិញ ពី​កម្ពុជា​ច្រើន​ជាង​គេ ជាពិសេស​ផ្នែក​សម្លៀកបំពាក់​ កង់ និង​ស្បែកជើង​ជាដើម ដែល​នេះ​ជា​ការពង្រឹង​ទំនាក់ទំនងរ​វា​កម្ពុជា​-​អឺរ៉ុប ឲ្យ​កាន់​រឹងមាំ​បន្ថែម​ទៀត​៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll