ប្រាសាទព្រះវិហារគំរប់១១ឆ្នាំ នៃការដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក

14:09 2019/07/07

យុគសម័យ - កាលពី១១ឆ្នាំមុន ពោលគឺ ថ្ងៃទី០៧ ខែកក្កដា នៅទូទាំងប្រទេសកម្ពុជា រួមទាំងនៅក្រៅប្រទេសផង ពលរដ្ឋខ្មែរប្រុស ស្រីបាននាំគ្នាស្រែកជ័យឃោស! ដុតទៀនទូងស្គ ប្រគំតន្ត្រី អបអរសាទរដែលប្រាសាទព្រះវិហាររបស់ខ្មែរ ត្រូវបានអង្គការ UNESCO សម្រេចដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាសម្បត្តិរបស់មនុស្សជាតិនាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។

ប្រាសាទព្រះវិហារគំរប់១១ឆ្នាំ នៃការដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ប្រាសាទព្រះវិហា

មុននិងក្រោយប្រាសាទព្រះវិហាររបស់ខ្មែរត្រូវបានអង្គការ UNESCO ដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ភាពចំរូងចំរាស់បានកើតមានឡើង ជាហូហែររវាងកម្ពុជា និងថៃ ដោយសារតែការប្រទាញប្រទង់គ្នាលើដែនដីនៅក្បែរតំបន់ប្រាសាទ ដែលត្រូវបានប្រទេសថៃ ចាត់ទុកជារបស់ខ្លួន ក្រោមរូបភាពផែនទីដែលគូឡើងដោយ ឯកតោភាគីរបស់ថៃ រហូតដល់កើតមានការចូលលុកលុយឈ្លានពាន ដោយទាហានថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា នៅតំបន់ប្រាសាទ និងតំបន់ក្បែរៗបង្កឲ្យមានការផ្ទុះអាវុធដាក់គ្នារាលដាល នៅតាមបណ្ដោយព្រំដែន នៃប្រទេសទាំងពីរអស់មួយរយៈពេលខ្លីទៀតផង។

សេចក្ដី​សម្រេច​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) កាល​ពីឆ្នាំ១៩៦២ បាន​ទុក​ពេល១០​ឆ្នាំ​ឲ្យ​ភាគី​​ថៃ តវ៉ាបើ​មិន​សុខចិត្ត​នឹង​សេចក្ដី​សម្រេច​នេះ​ទេ។ ចាប់​តាំង​ពី​អំណាច​សាលដីកា​នេះ​ បាន​ចេញ គឺ​ភាគី​ថៃពុំ​បាន​តវ៉ា​អ្វី​ឡើយ។

ទិដ្ឋភាពនៃប្រាសាទព្រះវិហា 

ជម្លោះ​ប្រាសាទ​ព្រះវិហារ បាន​កើត​ឡើង​ជាថ្មី នៅ​ពេល​ភាគី​ថៃ បាន​ចូល​​ឈ្លានពាន​នៅ​ឆ្នាំ​២០០៨ បន្ទាប់​ពី​អង្គការ​យូណេស្កូ (NESCO) បាន​ដាក់​​បញ្ចូល​ប្រាសាទ​ព្រះវិហារ ទៅ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ កងទ័ព​កម្ពុជា និង​ថៃ បាន​​ផ្ទុះ​អាវុធ​ជា​ច្រើន​លើកបណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​ទាំង​សង្ខាង។ ក្រោយ​ពី​មាន​ជម្លោះ​យោធា​ដ៏​តានតឹង កម្ពុជា​សម្រេច​បញ្ជូន​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ឲ្យ​បកស្រាយ​សាលដីកា​កាល​ឆ្នាំ​១៩៦២ ឡើង​វិញ ក្នុង​ពេល​ដែល​កម្ពុជា ទទួលបាន​ជ័យជំនះ​ម្ដង​រួច​មក​ហើយ កាល​ពីជាង៥០ឆ្នាំ​មុន ជុំវិញ​រឿង​ក្ដី​ប្រាសាទ​ព្រះវិហារ លើ​ភាគី​ថៃ។

តុលាការ​យុត្តិធម៌​អន្តរជាតិ​នេះ ក៏​បាន​ប្រកាស​សាលដីកា​ស្ដីពី​ប្រាសាទ​ព្រះវិហារ កាល​ពី​ថ្ងៃ​ទី​១១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣ ភ្លាម​ដែរ ក្រោយ​ពេល​តុលាការ​នេះ ​បាន​បើក​សវនាការស្ដាប់​ការ​បកស្រាយ​ដោយ​ផ្ទាល់​មាត់​ពី​តំណាងរាជ​រដ្ឋាភិបាល​កម្ពុជា និង​ថៃ កាល​ពី​ខែ​មេសា ឆ្នាំ​២០១៣។ ដោយ​អំណាច​សាលដីកា​នេះ គឺ​តុលាការ​បាន​បង្គាប់​ឲ្យ​ថៃ​ ត្រូវ​ដកទ័ព​​ចេញ​ពី​តំបន់​ប្រាសាទ​ព្រះវិហារ៕

 

(យោងតាម FN)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll