ប្រធាន IMF ប្រចាំកម្ពុជា ពេញចិត្តយ៉ាងខ្លាំង ចំពោះបេសកកម្មនៅកម្ពុជា ឃើញនូវវឌ្ឍនភាព ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា

22:41 2019/07/10

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម ជាមួយលោកស្រី Yong Sarah Zhou ប្រធានស្ថានតំណាង មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ប្រចាំកម្ពុជា ក្នុងខណៈដែលលោកស្រី បានបញ្ចប់អាណត្តិបេសកកម្មរបស់លោកស្រីនៅកម្ពុជា។

ប្រធាន IMF ប្រចាំកម្ពុជា ពេញចិត្តយ៉ាងខ្លាំង ចំពោះបេសកកម្មនៅកម្ពុជា ឃើញនូវវឌ្ឍនភាព ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា
លោកស្រី Yong Sarah Zhou និង​ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្

ជំនួបនេះ បានរៀបចំធ្វើឡើង នាព្រឹកថ្ងៃទី ០៩ ខែ កក្កដា ឆ្នាំ២០១៩ នៅទីស្តីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោកស្រី Yong Sarah Zhou និងវាយតម្លៃខ្ពស់ ចំពោះមូលនិធិរូបិយវត្ថុអន្តរជាតិ ដែលជានិច្ចកាលតែងតែរួមចំណែក ក្នុងកិច្ចការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងមូលនិធិរូបិយវត្ថុអន្តរជាតិ ។

បន្ថែមលើកិច្ចសហប្រតិបត្តិការជិតស្និទ្ធិ រូបលោកស្រីផ្ទាល់ ក៏ដូចជា មូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការកសាងសមត្ថភាពមន្រ្តីជំនាញកម្ពុជា តាមរយៈការបណ្តុះបណ្តាល, ការចែករំលែកបទពិសោធន៍ ជាក់ស្តែង និងការអភិវឌ្ឍជំនាញដល់មន្រ្តីកម្ពុជា ក៏ដូចជា ការជ្រើសរើសមន្រ្តីសេដ្ឋវិទូកម្ពុជា ជាអ្នកហាត់ការ (Secondee) ប្រចាំនៅការិយាល័យមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា ។

ជាមួយគ្នានេះ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានស្នើលោកស្រីជួយផ្សព្វផ្សាយពីស្ថានភាពអភិវឌ្ឍ ការរីកចម្រើនជាក់ស្តែង និងការពិតនៅកម្ពុជា នាពេលបច្ចុប្បន្ន ជូនដល់ដ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តី នៅទីស្នាក់ការកណ្តាល នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជាតាមវេទិកានានា ដែលលោកស្រីអាចនឹងអញ្ជើញចូលរួម ។

លោកស្រី Yong Sarah Zhou ប្រធានស្ថានតំណាងមូលនិធិរូបិយវត្ថុអន្តរជាតិប្រចាំកម្ពុជា បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជូនដល់ លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី បានកោតសរសើរ និងអបអរសារទរចំពោះសមិទ្ធផលដែលកម្ពុជា សម្រេចបានកន្លងមកដែលលោកស្រីជាសាក្សីផ្ទាល់ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធរវាង IMF ជាមួយរដ្ឋាភិបាលកម្ពុជា ។

លោកស្រី Yong Sarah Zhou បានបញ្ជាក់ថា លោកស្រីមានការពេញចិត្តយ៉ាងខ្លាំង ចំពោះបេសកកម្មនៅកម្ពុជា ក្នុងរយៈពេលប្រមាណ ៤ឆ្នាំនេះ ដែលជាឱកាសដ៏ពិសេស ក្នុងការអង្កេតឃើញផ្ទាល់នូវវឌ្ឍនភាព, ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់កម្ពុជា ។ លោកស្រី សន្យានឹងជួយផ្សព្វផ្សាយពីស្ថានភាពអភិវឌ្ឍ ការរីកចម្រើនពិតជាក់ស្តែងនៅកម្ពុជា នៅតាមវេទិកានានាដែលលោកស្រីនឹងចូលរួម ។

លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី សង្ឃឹមយ៉ាងមុតមាំស្មារតី នៃកិច្ចសហប្រតិបត្តិការល្អ និងជិតស្និទ្ធ នៅតែបន្តជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ក៏ដូចជា ជាមួយប្រធានស្ថានតំណាងថ្មី ដែលអញ្ជើញមកបន្តបេសកកម្ម បន្ទាប់ពីលោកស្រីនាពេលខាងមុខ ហើយបានជូនពរលោកស្រី Yong Sarah Zhou ឲ្យទទួលបានជោគជ័យក្នុងបំពេញភារកិច្ចថ្មី៕

(ប្រភព៖ Fresh News)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll