ប្រធានរដ្ឋចិន លោក Xi Jinping រៀបចំពិធីចម្រើនព្រះវស្សាថ្វាយព្រះមហាក្សត្រខ្មែរ

04:21 2019/05/15

ប្រធានរដ្ឋចិន លោក Xi Jinping និងភរិយា បានរៀបចំពិធីចម្រើនព្រះវស្សាថ្វាយព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី។

ប្រធានរដ្ឋចិន លោក Xi Jinping  រៀបចំពិធីចម្រើនព្រះវស្សាថ្វាយព្រះមហាក្សត្រខ្មែរ

បើយោងតាមរដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា លោក ខៀវ កាញារីទ្ធ បានឱ្យដឹងថា ការរៀបចំពិធីនេះ បានធ្វើឡើងនៅរាត្រីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នេះ នៅក្នុងពិធីជប់លៀងជូនភ្ញៀវជាន់ខ្ពស់អន្តរជាតិដែលចូលរួមវេទិកាអរិយធម៌អាស៊ី ក្នុងវិមានសភាប្រជាជនចិន នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ ព្រះមហាក្សត្រខ្មែរមានព្រះជន្មគម្រប់ ៦៦ព្រះវស្សា យាងចូល ៦៧ព្រះវស្សាហើយ។

មុននេះ  ក្នុងថ្ងៃដដែល ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានជួបសវនាការជាមួយប្រធានរដ្ឋចចិន លោក Xi Jinping  នៅវិមានមហាប្រជាជនចិន រដ្ឋធានីប៉េកាំង នៃប្រទេសចិនផងដែរ។

ក្នុងជំនួបសវនាការនោះ លោក Xi Jinping បានថ្លែងថា ចំណងមិត្តភាពរវាងប្រទេសចិន និងកម្ពុជា បានបង្ហាញពិភពលោកឲ្យឃើញកាន់តែច្បាស់អំពីមិត្តភាពដ៏ពិតប្រាកដ និងយូរអង្វែងរវាងប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ ហើយក៏កំណត់នូវជោគវាសនានៃប្រទេសទាំងពីរផងដែរ។

លោកប្រធានរដ្ឋចិនបានបន្តលើកឡើងថា ប្រទេសចិន គោរពស្រលាញ់ចំពោះមិត្តភាពដ៏ពិសេសជាមួយព្រះរាជវង្សានុវង្សនៃប្រទេសកម្ពុជា ហើយបណ្តាមេដឹកនាំចិនជាច្រើនជំនាន់បានបង្កើតចំណងមិត្ដភាពដ៏ជិតស្និទ្ធជាមួយព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។

លោកប្រធានរដ្ឋចិនបន្តថា កម្ពុជា-ចិន ត្រូវតែទទួលថែរក្សាមរតកនេះ និងបន្តពង្រឹងចំណងមិត្តភាពឱ្យបានល្អប្រសើរ ដើម្បីបន្សល់ទុកឱ្យ ចំណងមិត្តភាពកម្ពុជា-ចិន ត្រូវឆ្លងកាត់ពីជំនាន់មួយទៅជំនាន់មួយបន្តទៀត។

ក្នុងសវនាការនោះ ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលថា ព្រះអង្គសូមថ្លែងអំណរគុណយ៉ាងកក់ក្តៅជាទីបំផុត ចំពោះរដ្ឋាភិបាល និងប្រជាជនចិន ចំពោះទំនាក់ទំនងដ៏ជ្រាលជ្រៅដែលបានផ្តល់ជូនព្រះរាជវង្សានុវង្ស នៃប្រទេស កម្ពុជា និងចំពោះការគាំទ្រដ៏មានតម្លៃដែលប្រទេសចិនបានផ្តល់ដល់ប្រជាជនកម្ពុជាអស់រយៈពេលជាយូរមកហើយ។

ព្រះមហាក្សត្រខ្មែរ ក៏បានមានព្រះរាជបន្ទូលថា កម្ពុជា សូមអបអរសាទរប្រទេសចិន ចំពោះសមិទ្ធិផលដែលសម្រេចបានក្រោមការអភិវឌ្ឍដ៏ធំធេងរបស់ខ្លួនក្នុងរយៈពេល ៧០ឆ្នាំកន្លងមកនេះចាប់តាំងពីការបង្កើតឡើង នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងបានកោតសរសើរដល់ឥទ្ធិពលដ៏សំខាន់របស់ចិន នៅក្នុងកិច្ចការអន្តរជាតិ ហើយសូមគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយ «ផ្លូវមួយខ្សែក្រវាត់មួយ»៕


 

(ប្រភព៖ Fresh News)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll