បងប្អូនខ្មែររស់នៅបរទេសដែលចូលរួមហូបនំបញ្ចុកដើម្បីបង្ហាញពីសាមគ្គីភាពមិត្តភាព និងការស្រឡាញ់រាប់អានរវាងខ្មែរនិងខ្មែរ

11:53 2019/06/11

យុគខម័យ - សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តួចផ្តើមនូវទិវាហូបនំបញ្ចុកសាមគ្គីជាតិ នៅថ្ងៃទី០៩ មិថុនា ដើម្បីបង្ហាញឲ្យឃើញនូវសាមគ្គីភាព មិត្តភាព និងការស្រឡាញ់រាប់អានគ្នារវាងខ្មែរ និងខ្មែរ។

បងប្អូនខ្មែររស់នៅបរទេសដែលចូលរួមហូបនំបញ្ចុកដើម្បីបង្ហាញពីសាមគ្គីភាពមិត្តភាព និងការស្រឡាញ់រាប់អានរវាងខ្មែរនិងខ្មែរ
បងប្អូនខ្មែររស់នៅបរទេសដែលចូលរួមហូបនំបញ្ចុកដើម្បីបង្ហាញពីសាមគ្គីភាពមិត្តភាព និងការស្រឡាញ់រាប់អានរវាងខ្មែរនិងខ្មែរ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តួចផ្តើមនូវទិវាហូបនំបញ្ចុកសាមគ្គីជាតិ នៅថ្ងៃទី០៩ មិថុនា ដោយនៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានថ្លែងនូវក្តីអរគុណដល់បងប្អូនដែលរស់នៅឯក្រៅប្រទេស ដែលបាននាំគ្នាចូលរួមហូបនំបញ្ចុក ដើម្បីបង្ហាញឲ្យឃើញនូវសាមគ្គីភាព មិត្តភាព និងការស្រឡាញ់រាប់អានគ្នារវាងខ្មែរ និងខ្មែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ទិវាហូបនំបញ្ចុកនេះ បង្ហាញឲ្យឃើញពីស្មារតីសាមគ្គីភាព រួបរួមឯកភាពជាតិ និងការស្រឡាញ់ជាតិមាតុភូមិ ក្រោមម្លប់នៃសន្តិភាព ដែលរកបានមកដោយលំបាកបំផុត។

សម្តេចតេជោ ហ៊ុន សែន បានសរសេរក្នុង Facebook យ៉ាងដូច្នេះថា «អរគុណបងប្អូនខ្មែរដែលរស់នៅឯបរទេស ដែលបានចូលរួមហូបនំបញ្ចុកជាមួយក្រុមគ្រួសារ និងសហគមខ្មែរ នៅតាមបណ្តារដ្ឋ និងតាមទីក្រុងនានា ដើម្បីបង្ហាញពីសាមគ្គីភាព មិត្តភាព និងការស្រឡាញ់រាប់អានរវាងខ្មែរ ទោះបីបងប្អូនកូនក្មួយ បានទៅរស់នៅឯបរទេសហើយក្តី។ យើងចងចាំទិវាហូបនំបញ្ចុកនេះ ដើម្បីពង្រឹងស្មារតីសាមគី្គភាព រួបរួមឯកភាពជាតិ និងការស្រឡាញ់ជាតិមាតុប្រទេស នៅក្រោមម្លប់សន្តិភាព ដែលយើងបានមកដោយលំបាកបំផុត។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា»។

ជាមួយគ្នានេះ សម្តេចក៏បានបង្ហាញនូវក្តីសង្ឃឹមថា បងប្អូនជនរួមជាតិ នឹងបន្តជួយទិញ ជួយហូបនំបញ្ចុកខ្មែរ និងបន្តចូលរួមជួយលើកតម្កើងគុណភាពម្ហូបអាហារ និងនំចំណីរបស់ប្រទេសយើងនៅគ្រប់ទីកន្លែង។

សូមជម្រាបថា ទិវាហូបនំបញ្ចុកសាមគ្គីភាព ដែលរៀបចំឡើងនៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ប្រជាជនទូទាំងប្រទេសកម្ពុជា រួមទាំងបងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស បានចូលរួមយ៉ាងផុសផុលជាទីបំផុត ដោយគ្រប់ភូមិស្រុក សុទ្ធតែងនាំគ្នាហូបនំបញ្ចុកដោយក្តីរីករាយ និងគ្មានបាតុភាពអ្វីកើតឡើងឡើយ៕

(សរុបដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll