នៅរយៈពេល៩ខែនៃឆ្នាំនេះកម្ពុជាទទួលចំណូលជាង៨៥លានដុល្លារបានពីការលក់សំបុត្រចូលទស្សនាអង្គរ

13:43 2018/10/01

យុគសម័យ - នៅរយៈពេល៩ខែ ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានចំនួន ៨៥,៥៧៩,៥២៣ដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើតឡើង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០១៧។ នេះបើយោងតាមបណ្តាញព័ត៌មាន Fresh News ។

នៅរយៈពេល៩ខែនៃឆ្នាំនេះកម្ពុជាទទួលចំណូលជាង៨៥លានដុល្លារបានពីការលក់សំបុត្រចូលទស្សនាអង្គរ

បាយការណ៍បញ្ជាក់ថា នៅរយៈពេល៩ខែចាប់ពីខែមករា ដល់ កញ្ញា ឆ្នាំ២០១៨ ភ្ញៀវទេសចរបរទេសចំនួន ១៩០១៥៦៩នាក់ បានទិញបណ្ណចូលទស្សនាអង្គរ កើនឡើង៨.៤៧ភាគរយ។

ក្នុងចំនួនចំណូល ដែលទទួលបានជាង៨៥លានដុល្លារនេះ រាជរដ្ឋាភិបាលកម្ពុជា បានដកចំនួន៣,៨០៣,១៣៨ដុល្លារ ឧបត្ថម្ភចូលមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីទ្រទ្រង់ដំណើរការពិនិត្យ និងព្យាបាលកុមារកម្ពុជា។

សូមជម្រាបថា បណ្ណចូលទស្សនាតំបន់អង្គរ ត្រូវបានបែងចែកជា៣ប្រភេទ៖

* ប្រភេទប័ណ្ណចូលទស្សនា១ថ្ងៃ មានតម្លៃ ៣៧ដុល្លារ។ 
* ប្រភេទប័ណ្ណចូលទស្សនា៣ថ្ងៃ មានតម្លៃ ៦២ដុល្លារ និងមានសុពលភាព១០ថ្ងៃ
* ប្រភេទបណ្ណចូលទស្សនា៧ថ្ងៃ មានតម្លៃ ៧២ដុល្លារ និងមានសុពលភាព០១ខែ៕

(យោងតាមបណ្តាញព័ត៌មាន Fresh News)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll