នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ កម្ពុជាកំពុងតែដើរលើផ្លូវត្រូវ ដើម្បីឈានទៅការលុបបំបាត់មេរោគអេដស៍-ជំងឺអេដស៍

14:07 2019/12/01

ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៩ នៅសាលមហោស្រពចតុមុខ មានរៀបចំប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ឆ្នាំ២០១៩ ក្រោមប្រធានបទ «ទាំងអស់គ្នាចូលរួមជាចរន្តជាតិមួយ ក្នុងការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍-ជំងឺអេដស៍» ក្រោមអធិបតីនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ដោយមានការអញ្ជើញចូលួមពីតំណាងកាកបាទក្រហម ក្រសួង ស្ថាប័នជាសមាជិកអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ យុវជនកាយរឹទ្ធិ កាកបាទក្រហម តំណាងយុវនិស្សិតខេត្តបន្ទាយមានជ័យប្រចាំរាជធានីភ្នំពេញ តំណាងកងកម្លាំងទាំង៣ប្រភេទសរុបជាង ៤០០នាក់។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ កម្ពុជាកំពុងតែដើរលើផ្លូវត្រូវ ដើម្បីឈានទៅការលុបបំបាត់មេរោគអេដស៍-ជំងឺអេដស៍
គិតត្រឹមឆ្នាំ២០១៩ កម្ពុជាមានអ្នកផ្ទុកមេរោគអេដស៍ជាង ៧ម៉ឺននាក់, នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន៖ កម្ពុជាកំពុងតែដើរលើផ្លូវត្រូវ ដើម្បីឈានទៅការលុបបំបាត់មេរោគអេដស៍-ជំងឺអេដស៍ 

ក្នុងចំណាប់អារម្មណ៍របស់តំណាងអ្នករស់នៅជាមួយមេរោគអេដស៍តំណាងសង្គមស៊ីវិល និងតំណាងអង្គសហប្រជាជាតិប្រចាំកម្ពុជាសុទ្ធតែបានលើកឡើងពីបទពិសោធន៍ជីវិត និងភាពជោគជ័យលើបញ្ហាប្រយុទ្ធនឹងជំងឺអេដស៍ ដោយបានសំណូមពរឲ្យរាជរដ្ឋាភិបាល ដៃគូបន្តគាំទ្រការងារប្រយុទ្ធនឹងជំងឺអេដស៍នៅកម្ពុជា។

ទេសរដ្ឋមន្រ្តី អៀង ម៉ូលី បានស្នើសុំឲ្យចាត់អ្នកផ្ទុកមេរោគអេដស៍-ជំងឺអេដស៍ គឺជាជនរងគ្រោះដែលធ្លាប់បានជួយចូលរួមចំណែកក្នុងការងារកសាងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យទទួលបានការរីកចម្រើន ហើយរាល់ការឆ្លើយតបនិងមេរោគអេដស៍-ជំងឺអេដស៍ទាំងអស់ត្រូវឈរលើគោលការណ៍សមធម៌ សមភាពយេនឌ័រ និងសិទ្ធិមនុស្ស។ តាមការសិក្សាតាមបែបវិទ្យាសាស្រ្ត នៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១៩ អ្នកផ្ទុកមេរោគអេដស៍មានចំនួនប្រមាណ ៧៣.០០០នាក់។

លោកស្រី ឃួន សុដារី បានអានសារសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាថ្នាក់ដឹកនាំប្រចាំតំបន់អាស៊ី ប៉ាស៊ីភិចឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ នៅកម្ពុជា និងការអភិវឌ្ឍនៅកម្ពុជា ដោយបានអំពាវនាវដល់គ្រប់ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍេជាតិ អន្តរជាតិ អង្គការសង្គមស៊ីវិល វិស័យឯកជន ផ្នែកសាសនាបន្តចូលរួមគាំទ្រអនុវត្តម៉ឺងម៉ាត់នូវផែនការយុទ្ធសាស្រ្តជាតិទូលំទូលាយ ពហុវិស័យឆ្លើយតបមេរោគអេដស៍-ជំងឺអេដស៍លើកទី៥ សម្រាប់ឆ្នាំ២០១៩-២០២៣។

ក្នុងឱកាសនោះក្នុងនាមសម្តេចតេជោ ហ៊ុន សែន, នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានប្រសាសន៍ថា កម្ពុជាកំពុងតែស្ថិតនៅលើផ្លូវត្រូវ ដើម្បីឈានទៅរកការលុបបំបាត់មេរោគអេដស៍ ជំងឺអេដស៍ «គោលដៅ ៩៥ ៩៥ ៩៥» ដូចបានកំណត់ ត្រឹមឆ្នាំ២០២៥ នៅក្នុងប្រទេសយើង និងនៅត្រឹមឆ្នាំ២០៣០ ដោយអង្គការសហប្រជាជាតិ។

(ប្រភព៖ Fresh News)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll