នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yeon

08:01 2018/09/27

យុគសម័យ - សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yeon។ ជំនួបនេះបានធ្វើឡើងក្នុងឱកាសនាយករដ្ឋមន្ត្រី សម្តេច ទេជោ ហ៊ុនសែន អញ្ជើញមកកាន់ប្រទេសវៀតណាមចូលរួមរំលែកទុក្ខចំពោះសពប្រធានរដ្ឋវៀតណាម លោក Tran Dai Quang ។

នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុនសែន អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក Lee Nak-yeon

នៅក្នុងជំនួបនោះនាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរ ក៏បានរំលឹកឡើងវិញពីភាពវិវឌ្ឍន៍ដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងប្រទេសទាំងពីរដែលផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងរយៈពេល២១ឆ្នាំមកនេះ។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណរាល់ជំនួយឧបត្ថម្ភទាំងអស់របស់សាធារណរដ្ឋកូរ៉េ ក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ច សង្គម របស់ប្រទេសកម្ពុជាឡើងវិញ ពិសេសការទទួលយកពលករកម្ពុជាទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលរហូតមកដល់ពេលនេះមានចំនួនប្រមាណ ៦ម៉ឺននាក់ហើយ។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញការគាំទ្រដល់ការប្រារព្វខួបនៃទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលគ្រោងធ្វើឡើងនៅឆ្នាំ២០១៩ខាងមុខ នៅសាធារណរដ្ឋកូរ៉េ។ សម្តេចនាយករដ្ឋមន្ត្រី ក៏មានបំណងចង់ឲ្យវេទិកាមេគង្គ-សាធារណរដ្ឋកូរ៉េ ក្លាយជាវេទិកាសម្រាប់ថ្នាក់ដឹកនាំកំពូល ដូចអ្វីដែលប្រទេសមេគង្គធ្លាប់បានធ្វើជាមួយប្រទេសជប៉ុន និងចិនជាដើម។

ធ្វើការតបតវិញ នាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងលោក Lee Nak-yeon បានថ្លែងអំណរគុណសម្តេចតេជោ ដែលបានគាំទ្រការប្រារព្វខួបអាស៊ាន-សាធារណរដ្ឋកូរ៉េ នៅឆ្នាំ២០១៩ខាងមុខ នៅប្រទេសកូរ៉េខាងត្បូង។ លោកនាយករដ្ឋមន្ត្រី ក៏បានស្នើសុំសម្តេចតេជោ ជួយកៀរគរបណ្តាមេដឹកនាំអាស៊ានដទៃទៀត ដើម្បីឲ្យកិច្ចប្រជុំកំពូលរំលឹកខួបចេញជារូបរាងពិតប្រាកដ។

លោកនាយករដ្ឋមន្ត្រី Lee Nak-yeon ក៏បានវាយតម្លៃខ្ពស់ពីការលើកកម្រិតនៃកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េ និងអរគុណសម្តេចតេជោ ដែលបានជួយសម្របសម្រួលក្នុងទំនាក់ទំនងអាស៊ាន-សាធារណរដ្ឋកូរ៉េ ក្នុងពេលកន្លងមក។

ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន និងលោក Lee Nak-yeon បានគោរពអញ្ជើញគ្នាទៅបំពេញទស្សនកិច្ចក្នុងប្រទេសរៀងៗខ្លួនផងដែរ៕

 

(យោងតាម freshnewsasia.com ប្រែសម្រួលដោយស្រីព្រេជ)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll