សមាគមរោងចក្រកាត់ដេរកម្ពុជា ស្នើឲ្យ EU លើកពេល​ការ​ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទៅខែសីហា ឆ្នាំ២០២១វិញ

សមាគមរោងចក្រកាត់ដេរកម្ពុជា ស្នើឲ្យ EU លើកពេល​ការ​ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទៅខែសីហា ឆ្នាំ២០២១វិញ

10:10 - 2020/06/03
ជាក់ស្ដែង តាំងពី​ចាប់ផ្ដើម​មាន​ការឆ្លងរីករាលដាល​នៃមេរោគ​កូវីដ-១៩ មក យ៉ាងហោចណាស់​មាន​រោងចក្រ​ប្រមាណ ២៥០ រោងចក្រ​ហើយ​នៅកម្ពុជា ក្នុងវិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារសម្រាប់​ការធ្វើដំណើរ ត្រូវបាន​ព្យួរប្រតិបត្តិការ ហើយ​មាន​រោងចក្រ​កំពុង​ប្រតិបត្តិការ​ផ្សេងទៀត បាន​កាត់បន្ថយ​សមត្ថភាពផលិត​របស់ខ្លួន។ ក្នុងនោះដែរ ក៏មាន​កម្មករ​ប្រមាណ ជាង ១៣ម៉ឺននាក់ នៅក្នុង​វិស័យនេះ ដែលភាគច្រើន​ជា​ស្ត្រី គឺបានបាត់បង់ការងារធ្វើ ហើយចំនួននេះ ក៏ទំនង​ជាងនឹងកើនឡើង​ថែមទៀតដែរ។ នេះបើតាមការគូសបញ្ជាក់​របស់​GMAC។
ខេត្តសៀមរាបរួមគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់រលកទី២ នៃជំងឺកូវីដ-១៩

ខេត្តសៀមរាបរួមគ្នាប្រយុទ្ធប្រឆាំងទប់ស្កាត់រលកទី២ នៃជំងឺកូវីដ-១៩

14:45 - 2020/05/19
នៅសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ដើមី្បធ្វើការផ្សព្វផ្សាយសេចក្តីជូនដំណឹងរបស់រាជរដ្ឋាភិបាល ស្តីពីការទប់ស្កាត់ប្រជាពលរដ្ឋខ្មែរ កុំឱ្យឆ្លងដែនដោយខុសច្បាប់ ចូលទៅប្រទេសជិតខាងតាមច្រករបៀងនានា និង អំពីលទ្ធផលនៃការអនុវត្តរបស់គណៈបញ្ជា ការឯកភាពរដ្ឋបាលក្រុង ស្រុក ប្រចាំខែផងដែរ។ កិច្ចប្រជុំនេះក្រោមការដឹកនាំឯកឧត្តម ទៀ សីហា អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តសៀមរាប ។
កម្ពុជាសម្រេចបានជ័យជម្នះជំងឺរាតត្បាត COVID-19 ដោយអនុវត្តតាមការណែនាំរបស់ WHO ចំនួន ៩ ចំណុចសំខាន់

កម្ពុជាសម្រេចបានជ័យជម្នះជំងឺរាតត្បាត COVID-19 ដោយអនុវត្តតាមការណែនាំរបស់ WHO ចំនួន ៩ ចំណុចសំខាន់

14:45 - 2020/05/19
គិតចាប់ពីថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០ កម្ពុជាបានប្រកាសថា គ្មានសេសសល់អ្នកជំងឺ COVID-19 នៅក្នុងមន្ទីពេទ្យទៀតទេ លទ្ធផលនេះគឺដោយសារកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រុមគ្រូពេទ្យជំនាញទាំងរាជធានីនិងខេត្តក្នុងការឆ្លើយតបយ៉ាងឆាប់រហ័សដើម្បីទប់ស្កាត់ជំងឺរាតត្បាតនេះ ប្រកបដោយប្រសិទ្ធភាព ហើយបានព្យាបាលអ្នកជំងឺ COVID-19 សរុបចំនួន ១២២ ករណី បានជាសះស្បើយទាំងអស់ (១០០%)។
CARITAS Cambodia ប្រគល់សម្ភារសង្គ្រោះដល់ខេត្តក្រចេះ ដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19

CARITAS Cambodia ប្រគល់សម្ភារសង្គ្រោះដល់ខេត្តក្រចេះ ដើម្បីបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19

14:44 - 2020/05/19
នាថ្ងៃទី១៨ ខែឧសភា អង្គការ CARITAS Cambodiaបានប្រគល់សម្ភារសង្គ្រោះដល់គណៈអភិបាលខេត្តក្រចេះដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។
កម្ពុជា កំពុងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយតំបន់និងប្រទេសធំៗចំនួន៨

កម្ពុជា កំពុងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយតំបន់និងប្រទេសធំៗចំនួន៨

12:19 - 2020/05/18
ក្នុងគោលបំណងពង្រីក និងបើកច្រកចូលទីផ្សារសម្រាប់ការនាំចេញឲ្យកាន់តែធំទូលាយថែមទៀត ដោយផ្អែកលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលមានលក្ខណៈអចិន្ត្រៃយ៍ ជាជាងពឹងផ្អែកលើការអនុគ្រោះពាណិជ្ជកម្មក្នុងលក្ខណៈទ្វេភាគី ដែលអាចនឹងងាយបាត់បង់ទៅវិញ។ ជុំវិញបញ្ហានេះ អ្នកជំនាញសេដ្ឋកិច្ចកម្ពុជានានាមើលឃើញថា នឹងមានភាពវិជ្ជមានច្រើនជាងអវិជ្ជមាន បើទោះណាជាកម្ពុជា ជាប្រទេសកំពុងអភិវឌ្ឍន៍ក៏ដោយ។
ក្រសួងទេសចរណ៍ អំពាវនាវឱ្យសហគ្រាសចូលរួមផ្ដល់មតិ ដើម្បីស្ដាវិស័យទេសចរណ៍ឡើងវិញ

ក្រសួងទេសចរណ៍ អំពាវនាវឱ្យសហគ្រាសចូលរួមផ្ដល់មតិ ដើម្បីស្ដាវិស័យទេសចរណ៍ឡើងវិញ

08:28 - 2020/05/18
ការវិបត្តិនៃជំងឺរាតត្បាត COVID-19 បានជះឥទ្ធិពលយ៉ាងខ្លាំងទៅលើវិស័យជាច្រើននៅក្នុងប្រទេសកម្ពុជា ជាពិសេសវិស័យទេសចរណ៍។ ដើម្បីអាចជំនះនូវផលវិបាកក្រោយពីចប់ជំងឺរាតត្បាត COVID-19 នាពេលថ្មីៗនេះ ក្រសួងទេសចរណ៍បានអំពាវនាវឱ្យសហគ្រាសចូលរួមផ្ដល់មតិ ដើម្បីស្ដាវិស័យទេសចរណ៍ឡើងវិញ។
រដ្ឋមន្រ្តីសុខាភិបាល៖ កម្ពុជាមិនបានអត្តនោម័ត ហើយត្រូវត្រៀមខ្លួនជានិច្ចដើម្បីប្រឆាំងនឹងរលកទីពីរនៃការផ្ទុះជំងឺរាតត្បាត COVID-19

រដ្ឋមន្រ្តីសុខាភិបាល៖ កម្ពុជាមិនបានអត្តនោម័ត ហើយត្រូវត្រៀមខ្លួនជានិច្ចដើម្បីប្រឆាំងនឹងរលកទីពីរនៃការផ្ទុះជំងឺរាតត្បាត COVID-19

10:20 - 2020/05/17
គិតត្រឹមថ្ងៃទី ១៦ ខែឧសភា អ្នកឆ្លងជំងឺរាតត្បាត COVID-19 ចុងក្រោយនៅកម្ពុជាបានជាសះស្បើយហើយ ខណៈកម្ពុជាបន្តគ្មានអ្នកឆ្លងថ្មី។ ទោះជាយ៉ាងណាក៏ដោយក្រសួងសុខាភិបាលមិនបានបន្ធូរបន្ថយការប្រុងប្រយ័ត្នទេ ហើយកំពុងត្រៀមខ្លួនដើម្បីប្រយុទ្ធប្រឆាំងនឹងរលកទីពីរនៃការផ្ទុះជំងឺរាតត្បាត COVID-19
ខេត្តព្រៃវែងត្រូវបានវាយតម្លៃជាខេត្តដែលផលិតនិងផ្គត់ផ្គង់ស្បៀងធំបំផុតនៅកនុងប្រទេស

ខេត្តព្រៃវែងត្រូវបានវាយតម្លៃជាខេត្តដែលផលិតនិងផ្គត់ផ្គង់ស្បៀងធំបំផុតនៅកនុងប្រទេស

10:19 - 2020/05/17
យោងតាមការវាយតម្លៃលើបណ្តាញសង្គមហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក វេង សាខុនបានឱ្យដឹងថា ព្រៃវែងគឺជាខេត្តដែលផលិតនិងផ្គត់ផ្គង់ស្បៀងធំបំផុតជាងបណ្តារាជធានី-ខេត្តផ្សេងៗនៅកម្ពុជា
ប្រមុខរាជរដ្ឋាភិបាល កោតសរសើរចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានរួមចំណែក​ក្នុង​ការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩នៅកម្ពុជា

ប្រមុខរាជរដ្ឋាភិបាល កោតសរសើរចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធដែលបានរួមចំណែក​ក្នុង​ការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩នៅកម្ពុជា

10:19 - 2020/05/17
នៅក្នុងសម័ប្រជុំពេញអង្គរបស់ខ្លួន កាលពីថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ នៅវិមានសន្តិភាព ប្រមុខរាជរដ្ឋាភិ​បាល​កម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងការកោតសរសើរចំពោះក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក រដ្ឋបាលរាជធានី ខេត្តទាំងអស់ ក្រុមគ្រូពេទ្យ និងសាធារណជន ដែលបានខិតខំចាត់វិធានការការពារនិងរួមចំណែកក្នុងការប្រយុទ្ធប្រឆាំង​និងទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩នៅកម្ពុជា។
អ្នកជំងឺកូវិដ - ១៩ ចុងក្រោយម្នាក់នៅកម្ពុជាបានជាសះស្បើយហើយ!

អ្នកជំងឺកូវិដ - ១៩ ចុងក្រោយម្នាក់នៅកម្ពុជាបានជាសះស្បើយហើយ!

18:31 - 2020/05/16
យោងតាមក្រសួងសុខាភិបាលចេញសេចក្តីប្រកាសនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះថា អ្នកជំងឺកូវីដ១៩ម្នាក់ចុងក្រោយគេ ពោលគឺអ្នកជំងឺ ទី១២២ បានជាសះស្បើយ ដែលបានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគ្មានអ្នកជំងឺកូវីដ១៩ (ជាសះស្បើយ១០០ភាគរយ)។
ប្រមុខរាជរដ្ឋាភិបាល បានលើកទឹកចិត្ដដល់កងកម្លាំងនគរបាលជាតិបន្ដពង្រឹងខឿនសន្តិសុខជាតិ និងសន្តិសុខផ្ទៃក្នុង ដើម្បីធានាសន្ដិសុខសុវត្ថិភាពជូនប្រជាពលរដ្ឋរដ្ឋ និងសង្គមជាតិឲ្យមានភាពរុងរឿង និងអភិវឌ្ឍន៍ជាបន្ដបន្ទាប់ជានិច្ច។

18:09 - 2020/05/16
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូច្នេះនៅក្នុងសាលិខិតអបអរសាទរខួបទី៧៥ឆ្នាំនៃថ្ងៃកំណើតនគរបាលជាតិកម្ពុជា នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២០នេះ ដោយបានលើកឡើងថា ដើម្បីទប់ទល់និងវិបត្តិជាសកល និងសម្ពោធអវិជ្ជមាននានា ដែលកើតចេញពីកត្តាខាងក្នុង និងកត្តាខាងក្រៅនាឆ្នាំ២០២០ និងបណ្តាឆ្នាំខាងមុខ តម្រូវឱ្យកម្ពុជាត្រូវតែពង្រឹងឱ្យបានខឿនសន្តិសុខជាតិ និងសន្តិសុខផ្ទៃក្នុងទប់ស្កាត់មិនឱ្យមានរចនាសម្ព័ន្ធ អង្គការចាត់តាំង និងសកម្មភាពបដិវត្តន៍ពណ៌នៅកម្ពុជា ការពារឱ្យបាននូវសន្តិភាពឯករាជ្យ អធិបតេយ្យភាពជាតិ បូរណភាពទឹកដី ព្រមទាំងបន្តទប់ស្កាត់ និងបញ្ចៀសឱ្យបានអំពើភេរវកម្ម។
កម្ពុជា ចែករំលែកព័ត៌មានអំពីវិធានការនានាដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ ដល់បណ្ដាប្រទេសអាស៊ាន

កម្ពុជា ចែករំលែកព័ត៌មានអំពីវិធានការនានាដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ ដល់បណ្ដាប្រទេសអាស៊ាន

10:07 - 2020/05/16
នាថ្ងៃទី១៤ ខែឧសភា ក្នុងកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការងារអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ (Video Conference) ស្តីពី “ការឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ” នៅទីស្តីការក្រសួងការងារ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចែករំលែកព័ត៌មានអំពីវិធានការនានាដែលរាជរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅនឹងផលប៉ះពាល់នៃជំងឺកូវីដ-១៩ ទៅលើមុខរបរ និងការងារ ដល់បណ្ដាប្រទេសអាស៊ាន
ក្រុមការងារចុះជួយខេត្តព្រះសីហនុ នាំយកអំណោយសប្បុរសធម៌ ទៅប្រគល់ជូនបងប្អូនខ្មែរឥស្លាម ក្នុងពិធីបួសរ៉ាម៉ាឌន

ក្រុមការងារចុះជួយខេត្តព្រះសីហនុ នាំយកអំណោយសប្បុរសធម៌ ទៅប្រគល់ជូនបងប្អូនខ្មែរឥស្លាម ក្នុងពិធីបួសរ៉ាម៉ាឌន

09:58 - 2020/05/16
នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ក្រុមការងារចុះជួយខេត្តព្រះសីហនុ ដឹកនាំ ដោយ ឯកឧត្ដម សេន ណាស៊ី ប្រធានក្រុមការងារចុះជួយមូលដ្ឋានខ្មែរឥស្លាម ខេត្ត ព្រះសីហនុ រួមដំណើរដោយ ឯកឧត្ដម សុះ ហ្វាស៊ី ឯកឧត្ដម កៅ អ៊ីមរ៉ន និងឯកឧត្ដម ពាស់ មុស្លិម អនុប្រធានក្រុមការងារ បាននាំយកអំណោយសប្បុរសធម៌របស់ប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ ប្រគល់ជូនបងប្អូនឥស្លាមសាសនិក ក្នុងពិធីបួស រ៉ាម៉ាឌនមាន អង្ករ៦៨០០គីឡូក្រាម ផ្តល់ជូនតាមព្រះវិហារ និងភូមិចំនួន១៧ទូទាំងខេត្ត។ រីឯដំណាប់ល្ម៉ើចំនួន៧៤៤គីឡូក្រាម ដែលជារបស់សប្បុរសជនអារ៉ាប់រួម បានផ្តល់តាម រយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ក៏បានប្រគល់ជូនបងប្អូនឥស្លាមសាសនិកក្នុង ពិធីបួសរ៉ាម៉ាឌននាពេលនោះផងដែរ។
ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រំលឹកប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រយ័ត្នចំពោះជំងឺ COVID-19

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន រំលឹកប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តការប្រយ័ត្នចំពោះជំងឺ COVID-19

09:48 - 2020/05/16
លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងនាមប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ បានផ្ដាំផ្ញើប្រជាពលរដ្ឋទូទាំងប្រទេសត្រូវបន្តការប្រយ័ត្នចំពោះជំងឺ COVID-19 ទោះបីជាស្ថានភាពបានធូរស្បើយច្រើនក៏ពិតមែន ក៏មិនត្រូវភ្លេចខ្លួនឡើយ។
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll