សមាគមរោងចក្រកាត់ដេរកម្ពុជា ស្នើឲ្យ EU លើកពេល​ការ​ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទៅខែសីហា ឆ្នាំ២០២១វិញ

សមាគមរោងចក្រកាត់ដេរកម្ពុជា ស្នើឲ្យ EU លើកពេល​ការ​ដកប្រព័ន្ធអនុគ្រោះពន្ធ EBA ទៅខែសីហា ឆ្នាំ២០២១វិញ

10:10 - 2020/06/03
ជាក់ស្ដែង តាំងពី​ចាប់ផ្ដើម​មាន​ការឆ្លងរីករាលដាល​នៃមេរោគ​កូវីដ-១៩ មក យ៉ាងហោចណាស់​មាន​រោងចក្រ​ប្រមាណ ២៥០ រោងចក្រ​ហើយ​នៅកម្ពុជា ក្នុងវិស័យ​កាត់ដេរ​សម្លៀកបំពាក់ ស្បែកជើង និង​សម្ភារសម្រាប់​ការធ្វើដំណើរ ត្រូវបាន​ព្យួរប្រតិបត្តិការ ហើយ​មាន​រោងចក្រ​កំពុង​ប្រតិបត្តិការ​ផ្សេងទៀត បាន​កាត់បន្ថយ​សមត្ថភាពផលិត​របស់ខ្លួន។ ក្នុងនោះដែរ ក៏មាន​កម្មករ​ប្រមាណ ជាង ១៣ម៉ឺននាក់ នៅក្នុង​វិស័យនេះ ដែលភាគច្រើន​ជា​ស្ត្រី គឺបានបាត់បង់ការងារធ្វើ ហើយចំនួននេះ ក៏ទំនង​ជាងនឹងកើនឡើង​ថែមទៀតដែរ។ នេះបើតាមការគូសបញ្ជាក់​របស់​GMAC។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលជួប ឯកអគ្គរដ្ឋទូតទីម័រខាងកើត

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ទទួលជួប ឯកអគ្គរដ្ឋទូតទីម័រខាងកើត

17:49 - 2020/05/27
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានធ្វើការណែនាំឯកអគ្គរដ្ឋទូតនៃប្រទេសទីម័រខាងកើតឲ្យ បញ្ជូនក្រុមហ៊ុនរបស់ទីម័រខាងកើតមកកម្ពុជាដើម្បីរៀបចំឲ្យមានឃ្លាំង រោងចក្រកិនស្រូវមានកន្លែងសម្ងួត ដូចជាមានបណ្ដាញទិញដើម្បីធ្វើយ៉ាងណាប្រមូលទិញ ឱ្យបានគ្រប់គ្រាន់ដើម្បីធ្វើការនាំចេញទៅប្រទេសទីម័រខាងកើត ។
ក្រុមហ៊ុន​២​របស់​ជប៉ុន គ្រោង​វិនិយោគ​លើ​ការដាំ និង​កែច្នៃ​បន្លែ​-​ផ្លែឈើ​នៅ​កម្ពុជា ដើម្បី​នាំចេញ​

ក្រុមហ៊ុន​២​របស់​ជប៉ុន គ្រោង​វិនិយោគ​លើ​ការដាំ និង​កែច្នៃ​បន្លែ​-​ផ្លែឈើ​នៅ​កម្ពុជា ដើម្បី​នាំចេញ​

17:49 - 2020/05/27
ក្រុមហ៊ុន NIPPON Express និង Yamato Green កំពុង​ចំណាប់អារម្មណ៍ និង​មានបំណង​វិនិយោគ​លើ​អនុវិស័យ​ដំណាំ​កសិកម្ម​នៅ​កម្ពុជា​។ ក្រុមហ៊ុន​របស់​ប្រទេស​ជប៉ុន​ទាំងពីរ​នេះ មាន​គម្រោង​វិនិយោគ និង​អភិវឌ្ឍ​លើ​ការដាំដុះ​បន្លែ ផ្លែឈើ ហើយ​កែច្នៃ វេច​ខ្ចប់ សម្រាប់​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។
រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបន្ថែម សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិក និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបតិ្តកូវិដ១៩

រាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការបន្ថែម សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិក និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបតិ្តកូវិដ១៩

06:58 - 2020/05/27
នៅថ្ងៃ ទី២៦ ខែឧសភា ឆ្នាំ២០២០ រាជរដ្ឋាភិបាលចេញសេចក្តីណែនាំស្តីពី វិធានការបន្ថែម សំដៅជួយដល់វិស័យឯកជន និងកម្មករ-និយោជិក ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ-១៩ និងវិធានការស្ដារ និងជំរុញកំណើនសេដ្ឋកិច្ច ក្រោយពីវិបត្តិនៃជំងឺនេះ
ក្រសួងធនធានទឹកកម្ពុជានិងធនាគារពិភពលោកពិភាក្សាអំពីការគ្រប់គ្រងទឹ​កក្នុង​អាង​ទ​ន្លេមេគង្គ

ក្រសួងធនធានទឹកកម្ពុជានិងធនាគារពិភពលោកពិភាក្សាអំពីការគ្រប់គ្រងទឹ​កក្នុង​អាង​ទ​ន្លេមេគង្គ

17:17 - 2020/05/26
យោងតាមផេករបស់ក្រសួងធនធានទឹក និងឧតុនិយមបានឱ្យដឹងថា ការជួបប្រជុំ របស់ ឯកឧត្តម អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម នឹងតំណាង WB នោះ​ក្នុង​បំ​ណ​ង​ធ្វើការចាប់ផ្តើមអនុវត្តន៍គម្រោងទ្រង់ទ្រាយធំ ដោយ ប្រើវិធានការចម្រុះលើការគ្រ​ប់គ្រ​ង​ទឹ​ក​ក្នុ​ង​អា​ងទន្លេមេគង្គ និងអាងរងរបស់វាចំនួន ១០តំបន់ ដោយគ្រ​បដ​ណ្តប់​លើ​ប្រ​ព័​ន្ធ​ធា​រា​សា​ស្ត្រ​​ចំ​នួន ១១៣កន្លែង ចាប់តាំងពីតំបន់ ៣S ពីតំបន់ទន្លេសេកុង ទន្លេសេសាន ទ​ន្លេ​ស្រែ​ព​ក​ និងតំបន់៤P។
រាល់អ្នកដំណើរទាំងអស់ រួមទាំងជនជាតិកម្ពុជា ដែលមកដល់កម្ពុជា ត្រូវតែអនុវត្តការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ

រាល់អ្នកដំណើរទាំងអស់ រួមទាំងជនជាតិកម្ពុជា ដែលមកដល់កម្ពុជា ត្រូវតែអនុវត្តការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ

16:40 - 2020/05/26
យោងតាមក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០នេះ តាមបណ្តាញតេឡេក្រាមថា រាល់អ្នកដំណើរទាំងអស់ រួមទាំងជនជាតិកម្ពុជា ដែលមកដល់ព្រះរាជាណាចក្រកម្ពុជា ត្រូវតែអនុវត្តការធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ ដោយខ្លួនឯង នៅកន្លែងស្នាក់នៅ ឬគេហដ្ឋាន ដោយមានការឃ្លាំមើលជាប្រចាំពីអាជ្ញាធរមានសមត្ថកិច្ច ហើយក្នុងករណីមានការល្មើសនឹងវិធានការនេះ អ្នកដំណើរទាំងនោះនឹងប្រឈមមុខនឹងផ្លូវច្បាប់ ដូចជារងការផាកពិន័យ ឬអាចឈានទៅដល់បទល្មើសព្រហ្មទណ្ឌផងដែរ។
កម្ពុជាបន្តពន្លឿនការត្រៀមរៀបចំស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣

កម្ពុជាបន្តពន្លឿនការត្រៀមរៀបចំស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣

16:33 - 2020/05/26
នៅព្រឹកថ្ងៃទី២៦ ខែឧសភា កិច្ចប្រជុំប្រចាំ​សប្តាហ៍អំពី​សកម្មភាពការងាររបស់គណៈកម្មការ​ជំនាញ​ចំនួនពីរ និងបន្តពិនិត្យស្លាកសញ្ញា និមិត្តរូប និងបាវចនា ឬពាក្យស្លោកនៃស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣​ បានរៀបចំឡើងក្រោមអធិបតីភាពនៃឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈក​ម្មាធិការជាតិរៀបចំ​ការ​ប្រកួតកីឡាអាស៊ីអាគ្នេយ៍ (SEA Games) លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។
ធនាគារជាតិ​ខិតខំប្រឹងប្រែង រក្សាស្ថិរភាពប្រព័ន្ធធនាគារ និងជួយសម្រាលបន្ទុកអតិថិជន ក្នុងកំឡុងពេលជួបវិបត្តិកូវីដ១៩

ធនាគារជាតិ​ខិតខំប្រឹងប្រែង រក្សាស្ថិរភាពប្រព័ន្ធធនាគារ និងជួយសម្រាលបន្ទុកអតិថិជន ក្នុងកំឡុងពេលជួបវិបត្តិកូវីដ១៩

10:47 - 2020/05/26
ដើម្បីរក្សាស្ថិរភាពប្រព័ន្ធធនាគារ និងជួយសម្រាលបន្ទុកអតិថិជន ខណៈកម្ពុជាកំពុងប្រឈមនឹងការរីករាលដាលរបស់វីរុសកូវីដ១៩ ដែលមិនទាន់បញ្ចប់នៅឡើយ ធនាគារជាតិនៃកម្ពុជា ចំាបាច់ត្រូវតែបន្តដាក់ចេញនូវវិធានការនានា សម្រាប់ជួយដល់វិស័យនេះ និងចូលរួមដោះស្រាយ សម្រាលបន្ទុកអតិថិជនខ្ចីប្រាក់ពិសេស ក្នុងអំឡុងពេលនៃ ការរីករាលនៃជំងឺកូវីដ១៩
កាកបាទក្រហមកម្ពុជាសហការជាមួយអាជ្ញាធរដែនដីដើម្បីប្រគល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួនជាង៣០០គ្រួសារនៅខេត្តបន្ទាយមានជ័យ

កាកបាទក្រហមកម្ពុជាសហការជាមួយអាជ្ញាធរដែនដីដើម្បីប្រគល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួនជាង៣០០គ្រួសារនៅខេត្តបន្ទាយមានជ័យ

10:04 - 2020/05/26
នាថ្ងៃទី២៤ ខែ ឧសភាឆ្នាំ ២០២០ នេះ កាកបាទក្រហមកម្ពុជា សមាជិកព្រឹទ្ធសភានិងអាជ្ញាធរដែនដីបានប្រគល់អំណោយមនុស្សធម៌ដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួនជាង៣០០គ្រួសារដែលជួបការលំបាកដោយសារដោយផលប៉ះពាល់នៃជំងឺរាតត្បាត COVID-19 នៅក្នុងមូលដ្ឋានមួយចំនួនក្នុងក្រុងប៉ោយប៉ែត, ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
ក្រុមហ៊ុនជប៉ុនចំនួនពីរសម្លឹងមើលឱកាសកសិកម្មក្នុងប្រទេសកម្ពុជា

ក្រុមហ៊ុនជប៉ុនចំនួនពីរសម្លឹងមើលឱកាសកសិកម្មក្នុងប្រទេសកម្ពុជា

10:03 - 2020/05/26
ក្រុមហ៊ុន NIPPON Express និង Xamato Green បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនបន្ទាប់ពីមើលឃើញការវិនិយោគក្នុងវិស័យកសិកម្មដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជា។
អភិបាលរងខេត្តបាត់ដំបង ចែកអំណោយដល់ប្រជាពលរដ្ឋ នៅស្រុកកំរៀង

អភិបាលរងខេត្តបាត់ដំបង ចែកអំណោយដល់ប្រជាពលរដ្ឋ នៅស្រុកកំរៀង

10:03 - 2020/05/26
នៅក្នុងពិធីចែកអំណោយដល់ប្រជាពលរដ្ឋចំនួន ៧ភូមិក្នុងឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង ប្រមាណ ២២៩គ្រួសារ លោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង និង ជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកំរៀង បានថ្លែងថា សូមកុំចាញ់បោកមេខ្យល់លួចឆ្លងដែនដោយខុសច្បាប់ ចូលប្រទេសថៃ ដែលនាំឱ្យមានទុក្ខទោសដល់ខ្លួន ។
ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៉ី ទាត់ចោលព័ត៌មានវិទ្យុអាស៉ីសេរីដែលចោទថា ស្ថានទូតមិនបានជួយពលរដ្ឋខ្លួន វិលត្រឡប់មកកម្ពុជាវិញ

ស្ថានទូតកម្ពុជាប្រចាំនៅម៉ាឡេស៉ី ទាត់ចោលព័ត៌មានវិទ្យុអាស៉ីសេរីដែលចោទថា ស្ថានទូតមិនបានជួយពលរដ្ឋខ្លួន វិលត្រឡប់មកកម្ពុជាវិញ

19:48 - 2020/05/25
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៉ី បានចេញមកទាត់ចោលព័ត៌មានរបស់វិទ្យុអាស៉ីសេរី ដែលបានផ្សព្វផ្សាយថា ស្ថានទូតមិនបានជួយសម្របសម្រួល ដល់អ្នកដំណើរជនជាតិកម្ពុជា ដែលបានខកដំណើរនៅម៉ាឡេស៉ី។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ឈានចូល​ដល់​វ័យ​៨៧​ឆ្នាំ

សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ឈានចូល​ដល់​វ័យ​៨៧​ឆ្នាំ

11:27 - 2020/05/25
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និង​ជា​ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ប្រារព្ធ​ខួបកំណើត​គម្រប់​៨៦​ឆ្នាំ ឈានចូល​៨៧​ឆ្នាំ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០ នេះ​។
អាជ្ញាធរអប្សរាមមាញឹករៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធឡើងវិញត្រៀមស្វាគមន៍ការត្រឡប់វិញរបស់ទេសចរ

អាជ្ញាធរអប្សរាមមាញឹករៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធឡើងវិញត្រៀមស្វាគមន៍ការត្រឡប់វិញរបស់ទេសចរ

09:45 - 2020/05/25
ជំងឺកូវីដ១៩ បានរារាំងដំណើរទេសចរណ៍របស់ភ្ញៀវទេសចរគ្រប់ជាត់សាសន៍មកកាន់រមណីយដ្ឋានអង្គរ តែវាមិនបានរារាំងកិច្ចការអភិវឌ្ឍក្នុងតំបន់បេតិកភណ្ឌមួយនេះឡើយ។ ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធជាច្រើន ពិសេសផ្លូវថ្នល់ កំពុងទទួលបានការកែលម្អឡើងវិញយ៉ាងមមាញឹក ត្រៀមស្វាគមន៍ការត្រឡប់មកវិញរបស់ភ្ញៀវទេសចរនាពេលឆាប់ៗខាងមុខនេះ។
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll