ឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេររបស់ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា មុខនឹងឱកាសដ៏អស្ចារ្យជាច្រើន

11:26 2021/01/20

យុគសម័យ - យោងតាមរបាយការណ៍ថ្មីរបស់ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ល្បីល្បាញឈ្មោះ Fitch Solutions បានឱ្យដឹងថាប្រទេសវៀតណាម កម្ពុជា និងមីយ៉ាន់ម៉ាក្នុងចំណោមបណ្តាប្រទេសអាស៊ីនឹងមានឱកាសជាច្រើនក្នុងការជំរុញកំណើនខ្ពស់នៅក្នុងវិស័យអភិវឌ្ឍន៍ផលិតផលសម្លៀកបំពាក់ក្នុងបរិបទនៃការធ្វើពិពិធកម្មខ្សែសង្វាក់ផ្គត់ផ្គង់សកល។

ឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេររបស់ វៀតណាម កម្ពុជា និងមីយ៉ាន់ម៉ា មុខនឹងឱកាសដ៏អស្ចារ្យជាច្រើន
ឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេររបស់ វៀតណាម មុខនឹងឱកាសដ៏អស្ចារ្យជាច្រើន

Fitch Solutions លើកឡើងថាប្រទេសទាំងបីនេះរួមជាមួយបង់ក្លាដែសទំនងជាពង្រីកវត្តមានរបស់ខ្លួនក្នុងនាមជាអ្នកផ្គត់ផ្គង់ទៅប្រទេសចិននិងបង្កើនចំណែកទីផ្សាររបស់ពួកគេនៅអាមេរិកខាងជើងនិងអឺរ៉ុបដោយកម្រិតដូចគ្នា ការចំណាយរបស់ប្រទេសចិន។

Fitch Solutions ប៉ាន់ប្រមាណថាសម្រាប់តែប្រទេសវៀតណាមតែមួយប៉ុណ្ណោះក្នុងឆ្នាំ ២០១៩ ការនាំចេញសម្លៀកបំពាក់កើនឡើង ៣០ ភាគរយហើយចំណែកការនាំចេញសម្លៀកបំពាក់សកលរបស់វៀតណាមកើនឡើង ៨,៧% តួលេខនេះក្នុងឆ្នាំ ២០១៨ មាន ៦ , ៨% ។

ប្រទេសកម្ពុជាមានត្រឹមតែ ១,៤% នៃទីផ្សារនាំចេញសម្លៀកបំពាក់សកលនៅឆ្នាំ ២០១៩។ ឧស្សាហកម្មផលិតសម្លៀកបំពាក់របស់ប្រទេសនេះបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំប្រមាណ ១៣% ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះជាមួយនឹងតម្លៃពលកម្មទាបនិងគោលនយោបាយវិនិយោគមានលក្ខណៈអំណោយផល (អនុញ្ញាតឱ្យមានភាពជាម្ចាស់ពេញលេញនៃមូលធនបរទេសក្នុងវិស័យវាយនភ័ណ្ឌនកាត់ដេរ) ។ កត្តាទាំងនោះត្រូវបានគេរំពឹងថានឹងបន្តគាំទ្រដល់កំណើននៃវិស័យវាយនភ័ណ្ឌកាត់ដេរ។

លើសពីនេះទៀតការអាចប្រើកំពង់ផែដឹកទំនិញរបស់វៀតណាមក៏បានជួយកម្ពុជាក្នុងការដឹកជញ្ជូននិងនាំចូលវត្ថុធាតុដើមពីប្រទេសចិនផងដែរ។

ក្រៅពីប្រទេសកម្ពុជាឧស្សាហកម្មវាយនភណ្ឌនិងកាត់ដេររបស់ប្រទេសមីយ៉ាន់ម៉ាក៏ត្រូវបានគេរំពឹងថានឹងបន្តកើនឡើងយ៉ាងខ្លាំងដោយសារកំពង់ផែសមុទ្រមានភាពងាយស្រួលជាច្រើនសម្រាប់ការដឹកជញ្ជូនទំនិញនិងតម្លៃកំពង់ផែសមុទ្រទាបបំផុតនៅក្នុងតំបន់។

 

ឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេររបស់  កម្ពុជាមុខនឹងឱកាសដ៏អស្ចារ្យជាច្រើន

ឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរវៀតណាមមានឱកាសប៉ុន្តែក៏មានបញ្ហាប្រឈមជាច្រើនផងដែរ

ការរីករាលដាលនៃជំងឺកូវីដ១៩ បានរំខានដល់វិធីសាស្រ្តនៃការប្រតិបត្ដិខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោកដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្មទាំងអស់រួមទាំងសហគ្រាសវាយនភ័ណ្ឌនិងកាត់ដេរ។ បើប្រៀបធៀបទៅនឹងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់ប្រទេសវៀតណាមបានបំពេញល្អក្នុងការបង្ការជំងឺរាតត្បាតនិងបើកទ្វារសេដ្ឋកិច្ចឡើងវិញ។ ឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរក៏កំពុងផ្លាស់ប្តូរជាបណ្តើរ ៗ ពីដំណាក់កាលឆ្លើយតបនឹងវិបត្តិសេដ្ឋកិច្ចទៅនឹងការរៀបចំសម្រាប់ការស្តារឡើងវិញ។ ទោះយ៉ាងណាក៏ដោយឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរវៀតណាមផ្អែកលើការនាំចែញជាចម្បង ដូចច្នោះនៅពេលដែលពិភពលោកនៅតែមិនទាន់គ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ១៩បាន ឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរនៅតែប្រឈមមុខនឹងការលំបាកជាច្រើន។ 

ប្រសិនបើក្នុងឆ្នាំ ២០១៩ ការនាំចេញសរុបនៃឧស្សាហកម្មទាំងមូលបានកើនឡើងដល់ជាង ៣៩ ពាន់លានដុល្លារបន្ទាប់មកក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំនេះដោយសារផលប៉ះពាល់នៃជំងឺរាតត្បាតការនាំចេញមានត្រឹមតែ ១៥ ពាន់លានដុល្លារពោលគឺធ្លាក់ចុះ ១៧% ក្នុងរយៈពេលដូចគ្នានិង គម្រោងទុកជាមុនថាការនាំចេញនៃឧស្សាហកម្មទាំងមូលពេញមួយឆ្នាំអាចឈានដល់ត្រឹមតែ ៣២ ពាន់លានដុល្លារប៉ុណ្ណោះ។ នៅចំពោះមុខបញ្ហាប្រឈមក្នុងការថែរក្សានិងអភិវឌ្ឍប្រកបដោយស្ថេរភាពក្នុងពេលមានវិបត្តិការផ្សារភ្ជាប់និងការបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកគឺជាការងារដែលគួរតែជាអាទិភាពកំពូល។ នេះក៏ជានិន្នាការរបស់អ្នកទិញធំ ៗ នៅសហរដ្ឋអាមេរិកនិងបណ្តាប្រទេសអ៊ឺរ៉ុបផងដែរ៖ ជ្រើសរើសសហគ្រាសដែលមានសមត្ថភាពផលិតកញ្ចប់ ជំនួសឱ្យការបញ្ជាទិញដោយវិធីសាស្ត្រកែច្នៃដើម្បីកាត់បន្ថយពេលវេលាផលិតកម្មសម្រាប់ផលិតផលថ្មី។

លោក Vu Duc Giang នាយកក្រុមហ៊ុន Vitas បានសង្កត់ធ្ងន់ថា៖ «ការរីករាលដាលនៃជំងឺកូវីដ១៩ បានចង្អុលបង្ហាញរឿងមួយគឺឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេររបស់ប្រទេសវៀតណាមពឹងផ្អែកលើផ្នែកខាងក្រៅពោលគឺអន្តរការីអ្នកផលិតវត្ថុធាតុដើម។ ល្បែងនេះយើងចូលរួមប៉ុន្តែមិនអាចគ្រប់គ្រងបានពេញលេញទេ។ ដើម្បីផ្លាស់ប្តូររឿងនេះ មិនមានវិធីផ្សេងទៀតដែលយើងត្រូវភ្ជាប់ផលិតកម្មក្រោមគំរូខ្សែសង្វាក់ផ្គត់ផ្គង់ដែលបិទជិត។ សមាគមវាយនភ័ណ្ឌកាតដេរវៀតណាម ប្តេជ្ញាថាជា «អ្នកផ្គូរផ្គង» សម្រាប់អាជីវកម្មក្នុងវិស័យ អំបោះ - ត្បាញ - ថ្នាំជ្រលក់ - ដេរ។ ដូចជា «ចង្កឹះមួយបាច់» យើងមិនអាចបំបែកបានទេហើយយើងប្រាកដជាមិនខកខានឱកាសនោះទេ» ។

ក្នុងចំណោមការនាំចេញរបស់ឧស្សាហកម្មនេះ ជិត ៤០ ពាន់លានដុល្លាររហូតដល់ ៦០% នៃតម្លៃគឺជាប្រភព វិត្ថុធាតុដើមដែលបាននាំចូលដូច្នេះតម្លៃអតិរេកមិនបានឆ្លើយតបនឹងការរំពឹងទុកឡើយ។ ដើម្បីទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី CPTPP និង EVFTA ការភ្ជាប់ផលិតកម្មក្រោមគំរូខ្សែសង្វាក់ផ្គត់ផ្គង់គឺជាការងារបន្ទាន់សម្រាប់ឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរទាំងមូល។ ជាពិសេសជាមួយកិច្ចព្រមព្រៀង EVFTA (ដែលនឹងចូលជាធរមានជាផ្លូវការចាប់ពីថ្ងៃទី ១ ខែសីហាដល់ថ្ងៃទី ៣១ ខែធ្នូ) ដើម្បីទទួលបានការអនុគ្រោះពន្ធគយសម្ភារៈក្រណាត់ត្រូវតែផលិតក្នុងស្រុក។ ដូច្នេះការបង្កើតការផ្សារភ្ជាប់គ្នានៅក្នុងខ្សែសង្វាក់តម្លៃវាយនភ័ណ្ឌកាត់ដេរ ការកាន់កាប់ដំណាក់កាលនៃការផលិតវត្ថុធាតុដើមនឹងក្លាយជាយុទ្ធសាស្ត្ររយៈពេលវែងដើម្បីរក្សានិងលើកកំពស់គុណសម្បត្តិប្រកួតប្រជែងក្នុងការនាំចេញសម្លៀកបំពាក់៕

Và Myanmar

(បកប្រែដោយវិច្ឆិកា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll