«អរគុណសន្តិភាព»ជាសារនយោបាយមិនសាបសូន្យឡើយ

12:25 2020/01/23

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបញ្ជាក់ថា ពាក្យ «អរគុណសន្តិភាព» នឹងមិនសាបសូន្យនោះទេចាប់ពីថ្ងៃនេះដល់ថ្ងៃក្រោយ ។ សម្តេចបានសរសេរលើបណ្តាញសង្គមមុននេះបន្តិចយ៉ាងដូច្នេះថា ៖ សូមអរគុណបងប្អូនជនរួមជាតិ ដែលបានគាំទ្រដល់សារនយោបាយរបស់ខ្ញុំ គឺ(អរគុណសន្តិភាព) ដែលខ្ញុំយល់ថា វាមានតម្លៃមិនសាបសូន្យមិនថា កន្លងមកថ្ងៃនេះ និងថ្ងៃក្រោយ» ។

«អរគុណសន្តិភាព»ជាសារនយោបាយមិនសាបសូន្យឡើយ

សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ពាក្យ «​អរគុណ​សន្តិភាព​» នឹង​មិន​សាបសូន្យ​នោះ​ទេ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃក្រោយ ។ សម្តេច​បាន​សរសេរ​លើ​បណ្តាញ​សង្គម​មុន​នេះ​បន្តិច​យ៉ាង​ដូច្នេះ​ថា ៖ សូម​អរគុណ​បងប្អូន​ជនរួមជាតិ ដែល​បាន​គាំទ្រ​ដល់​សារ​នយោបាយ​របស់ខ្ញុំ គឺ​(​អរគុណ​សន្តិភាព​) ដែល​ខ្ញុំ​យល់​ថា វា​មាន​តម្លៃ​មិន​សាបសូន្យ​មិន​ថា កន្លង​មក​ថ្ងៃនេះ និង​ថ្ងៃក្រោយ​» ។

សាររបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺមានអត្ថន័យសំខាន់ខ្លាំងណាស់ មិនត្រឹមចាក់ចំតែបេះដូងរបស់ប្រជាជនខ្មែរ តែមួយនោះទេ គឺចាក់ចំបេះដូងមនុស្សជាតិ នៅទូទាំងពិភពលោកទាំងមូល។

ពាក្យស្លោក "អរគុណសន្តិភាព"។ (រូបថត៖ កាសែតកោះសន្តិភាព)

ការជំរុញបែបនេះ របស់សម្តេចរដ្ឋមន្ត្រីការពារជាតិកម្ពុជា បានធ្វើឡើងនៅរសៀលថ្ងៃទី២១ ខែមករា ឆ្នាំ២០២០នេះ នៅក្នុងឱកាសដែលសម្តេច បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់កងយោធពលខេមរភូមិន្ទ នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

បន្ថែមពីនេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានអរគុណនយោបាយឈ្នះ-ឈ្នះ បញ្ចប់សង្គ្រាមស៊ីវិល ដែលបង្កើតឱ្យមានសន្តិភាព ស្ថិរភាព សណ្តាប់ធ្នាប់ ទូទាំងប្រទេសដែលធ្វើប្រទេសជាតិទាំងមូលមានការរីកចម្រើន ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសធ្វើឱ្យប្រជាជនខ្មែរ បានរស់នៅជួបជុំក្រុមគ្រួសារ ក្រោមម្លប់នៃសន្តិភាពនេះ។

តែទោះជាយ៉ាងណា សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានបង្ហាញអារម្មណ៍សោកស្តាយចំពោះជនជ្រុលនិយមមួយចំនួនតូចបែរ ជាមិនឱ្យតម្លៃនៃសន្តិភាព ដែលរកបានដោយលំបាក ទាំងពួកគេបានរស់រានមានជីវិត ជួបជុំក្រុមគ្រួសារ មានសិទ្ធិដើរហើរ បញ្ចេញមតិ និងមានជីវភាពធូរធារ គឺដោយសារតែសន្តិភាព ដែលប្តូរមកបានដោយការលះបង់សាច់ស្រស់ឈាមស្រស់ របស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងអតីតយុវជនពលីយ៉ាងច្រើន ដើម្បីប្តូរយកសុខសន្តិភាព ជូនប្រជាជនកម្ពុជាទាំងមូល។

 

សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញថ្លែង ក្នុងកិច្ច​ប្រជុំនេះ។ (រូបថត៖ freshnewsasia)

 

មនុស្ស​ទាំងអស់​គ្នា​ត្រូវការ​សន្តិភាព​លើកលែងតែ​ពួក​ភេរវ​ករ​ប៉ុណ្ណោះ​ដែល​ចង់​បំផ្លាញ​សន្តិភាព ។ អរគុណ​សន្តិភាព​បាន​ក្លាយទៅជា​ពាក្យស្លោក​របស់​ប្រជាជន​ដែល​ស្រឡាញ់​សន្តិភាព ។ អរគុណ​សន្តិភាព ! ប្រទេស​មាន​សន្តិភាព​ទើប​មានការ​អភិវឌ្ឍន៍​មាន​អ្វី​ៗ​ទាំងអស់។

ក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំអគ្គបញ្ជាការកងយោពលខេមរភូមិន្ទ ដែលបានចូលរួមចំណែកយ៉ាងខ្លាំងក្នុងកិច្ចការការពារជាតិ ជាពិសេសទប់ស្កាត់នូវបាតុភាពនានា ដែលមានបំណងមិនល្អចង់បំផ្លេចបំផ្លាញសមិទ្ធផល ដែលរកបានដោយលំបាករបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេច​តេជោ ហ៊ុន សែន និងបានជំរុញដល់ថ្នាក់ដឹកនាំ អគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ត្រូវបន្តខិតខំបំពេញភារកិច្ចរៀងៗខ្លួន ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ដើម្បីបម្រើដល់វិស័យការពារជាតិ។

 

ទិដ្ឋភាពរួមនៃកិច្ចប្រជុំនេះ។ (រូបថត៖ freshnewsasia)

សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្ថែមថា ថ្នាក់ដឹកនាំកងទ័ពទាំងអស់ ការចាត់តាំងវិធីសាស្ត្រហ្វឹកហ្វឺន ត្រូវភ្ជាប់ទៅនឹងស្ថានភាព ភូមិសាស្ត្រជាក់ស្តែងរបស់កងឯកភាព និងមុខជំនាញបច្ចេកទេសនីមួយៗ។ ការហ្វឹកហ្វឺន ត្រូវដើរទន្ទឹមជាមួយនឹងការងារអប់រំចិត្តសាស្ត្រ ដើម្បីឱ្យយោជនគ្រប់រូប មានស្មារតីស្នេហាជាតិមានឆន្ទៈមោះមុត គោរពវិន័យកងទ័ព និងធានាគ្រប់គ្រងកម្លាំងបានគ្រប់សភាពការណ៍ចាំបាច់ ឈានឆ្ពោះទៅសម្រេចភារកិច្ច ដែលថ្នាក់លើប្រគល់ជូន៕

(បូកសរុបដោយឌីណា)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll