លោក ហ៊ុន សែន គាំទ្រ UN រួមចំណែក​អភិវឌ្ឍ ក្រោយ​វិបត្តិ​កូវីដ ​១៩

15:03 2020/10/01

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ថ្លែង​សុន្ទរកថា​ទៅកាន់​កិច្ចប្រជុំ​ប្រមុខ​រដ្ឋាភិបាល​ស្តីពី «​ហិរញ្ញប្បទាន​របៀបវារៈ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ឆ្នាំ​ ២០៣០ ក្នុង​កាលៈទេសៈ​កូវីដ​ ១៩ និង​ពេលខាងមុខ​» ដោយបាន​បញ្ជាក់ពី​ការរួម​ចំណែក​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ពាក់ព័ន្ធ​ទាំងអស់​ទាំង​ទ្វេភាគី និង​ពហុភាគី​ក្នុង​កិច្ចប្រឹងប្រែង​ស្តារ​ស្ថានភាព​សង្គម​សេដ្ឋកិច្ច និង​លើកស្ទួយ​នូវ​វិបុលភាព​សម្រាប់​ទាំងអស់​គ្នា បន្ទាប់ពី​មើលឃើញ​ការប្រកាន់​យក​គោលការណ៍​គាំពារ​និយម​ជ្រុល​របស់​ប្រទេស​មហាអំណាច​មួយចំនួន ក្រោយ​វិបត្តិ​នៃ​ជំងឺ​កូវីដ​ ១៩​។

លោក ហ៊ុន សែន គាំទ្រ UN រួមចំណែក​អភិវឌ្ឍ ក្រោយ​វិបត្តិ​កូវីដ ​១៩
លោក ហ៊ុន សែន ក្នុង​កិច្ចប្រជុំ​ប្រមុខ​រដ្ឋាភិបាល​។ រូបថត SPM

លោកនាយក​រដ្ឋមន្ត្រី ថ្លែង​ថា​៖ «​កម្ពុជា​បន្ត​គាំទ្រ​យ៉ាង​មោះមុត​លើ​តួនាទី​របស់​អង្គការ​សហប្រជាជាតិ ព្រម​ទាំង​សូម​លើក​ទឹកចិត្ត​ដល់​អង្គការ​សហប្រជាជាតិ​ឱ្យ​បន្ត​បំពេញ​តួនាទី​របស់ខ្លួន​ក្នុង​ការគាំទ្រ​ដល់​រដ្ឋ​ជា​សមាជិក​ទាំងអស់ ជាពិសេស​ដល់​ប្រទេស​កំពុង​អភិវឌ្ឍន៍​»​។

«​ខ្ញុំ​ជឿជាក់ថា កិច្ចប្រឹងប្រែង​ និង​កិច្ចសហការ​គ្នា​ដែល​កាន់តែ​មាន​ភាពប្រទាក់ក្រឡា ស្អិតល្មួត និង​ឆ្លើយតប​គ្នា​ទៅវិញ​ទៅមក​កាន់តែ​ខ្ពស់​នឹង​ជួយ​ឱ្យ​យើង​អាច​សម្រេចបាន​នូវ​ចក្ខុវិស័យ​នៃ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ជាក់​ជាមិនខាន ទោះ​ជា​អាច​ត្រូវ​ប្រឈម​នឹង​ការពន្យារ​ពេលខ្លះ​ក៏ដោយ​»​។

ការបង្ហាញ​ជំហរ​របស់​កម្ពុជា​ក្នុង​ការចូលរួម​ចំណែក​ជាមួយ​ដៃគូ​អភិវឌ្ឍន៍​ទាំង​ទ្វេភាគី និង​ពហុភាគី​នៅក្នុង​របៀបវារៈ​នៃ​កិច្ចប្រជុំ​នេះ ដោយ​លោក​នាយក​រដ្ឋមន្ត្រី​បាន​មើលឃើញ ការថមថយ​នៃ​កិច្ចប្រឹងប្រែង​របស់​ប្រទេស​នីមួយៗ​ឈរ​លើ​ភាពចាំបាច់​ក្នុង​ការបង្វែរ​ទិសដៅ​អាទិភាព​គោលនយោបាយ​ និង​ធនធាន ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។

លោក ហ៊ុន សែន ថ្លែងថា​៖ «​ការកើនឡើង​នូវ​ការប្រកាន់​យក​គោលការណ៍​គាំពារ​និយមជ្រុល​របស់​ប្រទេស​មហាអំណាច​មួយចំនួន ដែល​កំពុងតែ​បំផ្លាញ​ប្រព័ន្ធ​ពហុភាគី​និយម សកលភាវូបនីយកម្ម និង​ក្របខ័ណ្ឌ​នៃ​កិច្ចសហការ​ជា​អន្តរជាតិ​ផ្សេងទៀត ហើយ​ក៏​ជា​ដំណើរ​បញ្ច្រាស់​ទិស​នៃ​កិច្ចប្រឹងប្រែង​សំដៅ​សម្រេច​ឱ្យបាន​នូវ​របៀបវារៈ​ឆ្នាំ​ ២០៣០»​។

លោក ឡៅ ម៉ុងហៃ ​អ្នកវិភាគ​នយោបាយ​បាន​ឱ្យ​ដឹងថា អ្វី​ដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​ខ្នះខ្នែង គឺ​គួរ​ស្វែងរក​ជំនួយ​ហិរញ្ញប្បទាន​ពី​ធនាគារ​អភិវឌ្ឍន៍​អន្តរជាតិ និង​ប្រទេស​នៅក្នុង​តំបន់​ឱ្យបាន​ច្រើន​បំផុត ដើម្បី​យកមក​ធ្វើការ​អភិវឌ្ឍ​ប្រទេស​ឱ្យ​ប្រែក្លាយ​ទៅ​ប្រទេស​អភិវឌ្ឍន៍​នៅក្នុង​តំបន់​។

លោក ឡៅ ម៉ុងហៃ បាន​អះអាង​ថា ដើម្បី​ឱ្យ​ប្រទេស​ ១ ​នេះ​ទៅ​ជា​ប្រទេស​អភិវឌ្ឍន៍ គឺ​គម្រោង​កសាង​មូលដ្ឋាន​នៃ​ផលិតផល​សម្រេច​សម្រាប់​នាំចេញ​ទៅ​លក់​នៅ​ទីផ្សារ​ក្រៅប្រទេស រួមមាន​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ទាក់ទាញ និង​ទ្រទ្រង់​វិនិយោគទុន​ក្នុង​វិស័យ​សិប្បកម្ម និង​ឧស្សាហកម្ម​កែច្នៃ​ឱ្យ​ផលិត​ទំនិញ​មាន​គុណភាព និង​តម្លៃ​ដែល​អាច​ប្រកួតប្រជែង​នៅ​ទីផ្សារ​ក្រៅប្រទេស​បាន​៕

(ប្រភពព័ត៌មាន: Postkhmer)
;

ព័ត៌មានទាក់ទិនផ្សេងៗ:

មតិយោបល់របស់មិត្តអ្នកអាន
ឈ្មោះ :
អ៊ីមែល :
យោបល់របស់លោកអ្នក:
   
 
 
 
 
   
Mobile
TieuDe
លេខកូដសុវត្ថិភាព:  
ផ្ញើ
  Hiển thị    kết quả / trang
Không tìm thấy bản ghi nào
ព័ត៌មាន​អាន​ច្រើន​ជាង​គេ៖
Scroll